Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របៀប​សងគុណ​របស់​ពស់ថ្លាន់​មួយ​ក្បាល ចំពោះ​គ្រួសារ​មួយ​ដែល​គ្មាន​នរណា​នឹកស្មាន​ដល់​

spot_img

នេះ​ជា​រឿង​មួយ​ត្រូវបាន​កាសែត​ចិន​ចុះផ្សាយ ។ ខ្លឹមសារ​នៃ​រឿង​នេះ​គឺ ៖

​នា​ថ្ងៃ​មួយ​នៅ​ខែ​សីហា ឆ្នាំ ១៩៩៦ លោក​វ៉ាង កំពុង​ដក​ស្មៅ​នៅ​សួនច្បារ​ក្បែរ​ផ្ទះ ក៏​ឃើញ​ពស់​មួយ​ក្បាល​ដេក​សម្ងំស្ងៀម​លើ​ផ្ទាំង​ថ្ម ។ កន្ទុយ​របស់​វា​មាន​ស្នាមរបួស​មួយ​កំពុង​ចេញឈាម ។ លោក​បាន​ហុចដៃ​ទៅកាន់​សត្វ​នោះ ពុំ​ឃើញ​វា​មាន​សញ្ញា​ចង់​ប្រតិកម្ម​ត ហាក់ដូចជា​វា​ដឹង​ថា​គាត់​មានបំណង​ល្អ ។ មួយសន្ទុះ​ក្រោយមក​គាត់​សម្រេចចិត្ត​យក​វា​មក​ផ្ទះ រួច​ថែទាំ​មុខរបួស​រហូត​ដល់​ជា ។​

​ពេល​នោះ​ពស់​នេះ​មាន​ទម្ងន់​មិន​ដល់ ៤​ក្រាម​ផង ហើយ​ដំបូង​លោក​វ៉ាង គិត​ថា​រក្សា​ទុក​វា​មួយ​រយៈ​ដើម្បី​ចិញ្ចឹម​លេង ស្មាន​ពុំ​ដល់​ថា វា​បាន​ផ្សារភ្ជាប់​ជាមួយ​ក្រុម​គ្រួសារ​លោករ​ហូត​ទល់​ពេល​នេះ ។ ឥឡូវ​វា​មាន​ប្រវែង​ជិត ៤​ម៉ែត្រ និង​ទម្ងន់​ជិត ៥០​គីឡូក្រាម ។​

​តាំង​ពី​ចិញ្ចឹម​វា​រហូតទល់​ពេល​លោក​រៀបការ​ប្រពន្ធ និង​មានកូន​ថ្លាន់​មួយ​ក្បាល​នេះ​បាន​ក្លាយ​ជា​សមាជិក​គ្រួសា​រ​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​គ្រួសារ​ត្រកូល​វ៉ាង ។ ពស់​មួយ​ក្បាល​នេះ វា​មាន​ចំណូលចិត្ត​ដូច​មនុស្ស​គឺ​ដេក​លើ​ខ្នើយ ហើយ​ដណ្តប់ភួយ ។​

​វា​បាន​ក្លាយ​ជា​សមាជិក​មួយ​មិន​អាច​ខ្វះ​បាន​របស់​គ្រួសារ​ត្រកូល​វ៉ាង ។​

​លោក​វ៉ាង​ឲ្យដឹងថា វា​ហាក់ដូចជា​ចេះ​ស្តាប់​ភាសា​របស់​អមនុស្ស​អីចឹង ។ ម្តង​នោះ​លោក​បាន​សាកល្បង​និយាយ​លេង​ជាមួយ​វា​ថា ៖ ថ្លាន់​អើយ ឥឡូវ​អញ​មិន​ចង់​ចិញ្ចឹម​ឯង​ទៀត​ទេ ឯង​ចេញទៅ​ក្រៅ​រក​អ្វី​ស៊ី​ខ្លួនឯង​ចុះ ។ លោក​វ៉ាង ពិតជា​ស្មាន​មិន​ដល់​ថា ក្រោយពេល​និយាយ​បែបនេះ ម្តង​ជា​ពីរដង ថ្លាន់​នេះ​បាន​ចាកចេញ​ពី​ផ្ទះ​មែន ហើយ​ទៅ​បាត់​រហូត​ដល់​ជាង​មួយ​ខែ​ឯណោះ​។​

​ស្រាប់តែ ៤៨​ថ្ងៃ ក្រោយ​មក​វា​លូន​ត្រឡប់មកវិញ ហើយ​ឡើង​លើ​គ្រែ​ដេក​របស់លោក​ដូច​សព្វមួយដង​ដោយ​នាំ​មក​តាម​នូវ​ធូលី​ដី​ប្រឡាក់​អស់​ភួយ​ខ្នើយ ។​

​ក្រោយមក​លោក​បាន​រៀបការ ហើយ​មានកូន ។ ថ្លាន់​មួយ​ក្បាល​នេះ​បន្ត​នៅផ្ទះ​របស់​លោក​ដដែល ហើយ​ពិត​ជា​ចម្លែក​ណាស់​វា​បង្ហាញ​ភាពស្និទ្ធស្នាល​នឹង​ធ្វើឲ្យ​ភរិយា​ព្រមទាំង​កូន​លោក​ពុំ​មាន​អារម្មណ៍​ខ្លាច​វា​បន្តិច​សោះឡើយ ។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ លោក​បាន​ចែករំលែក​ប្រាប់​អ្នកកាសែត​ថា មិនទាន់​បាន​គ្រប់​មួយ​ឆ្នាំ​ផង កូនប្រុស​លោក​តែង​អង្គុយលេង​លើ​ខ្នង​ពស់ថ្លាន់​នេះ ហើយ​វា​ពិតជា​ចូល​ចិត្ត និង​ពុំ​ដែល​ធ្វើឲ្យ​កូន​លោករ​បួស​សូម្បីប​ន្តិ​ច​ណា​សោះឡើយ ។ រៀង​រាល់​ពេល​ដែល​ប្តី​ប្រពន្ធ​លោក​មាន​ការចេញ​ទៅ​ក្រៅ ថ្លាន់​នេះ​ក្លាយ​ជា​មេដោះ​មើលថែ​កូន​លោក ។ អ្នកជិតខាង​ដែល​ដឹង​រឿងរ៉ាវ​ចម្លែក​នេះ បាន​ហៅ​ថ្លាន់​នេះ​ថា “​ម៉ែ​ដោះ​ថ្លា​ន់​” ។​

 

​មិន​ត្រឹមតែ​ជា​មេដោះ​ដ៏​ល្អ​ឡើយ ថ្លាន់​នេះ​នៅ​ជា​អង្គរក្ស ដ៏​ខ្លាំងពូកែ​របស់​គ្រួសារ​ត្រកូល​វ៉ាង ។​

​មាន​យប់​មួយ​នោះ​ប្តី​ប្រពន្ធ​លោក​កំពុង​ដេក ស្រាប់តែ​ឮ​សម្រែក​ស្រែក​ខ្លាំងៗ ។ លោក​ក៏​ស្ទុះ​ចេញ​មក​កាន់​បន្ទប់​ទទួលភ្ញៀវ ហើយ​ពិត​ជា​ស្រឡាំងកាំង កំពុង​រឹប​ជាប់​បុរស​ចម្លែក​មុខ​ម្នាក់ ។ តាមពិត​ទៅ​នោះ​គឺជា​ចោរ​ដែល​ឆ្មក់​ចូល​ប៉ង​លួច​ឥ​វ៉ាន់​ក្នុងផ្ទះ​លោក ហើយ​ត្រូវ​ថ្លាន់​នេះ “​ក្របួច​ជាប់​”​។​

​ថ្វី​បើ​ជា​សត្វ​ថ្លាន់​មួយ​ដ៏​ធំក្តី តែ​វា​តែង​ធ្វើឲ្យ​អ្នកជិតខាង​ពេញចិត្ត ពិសេស​មាន​ម្តងនោះ​វា​បាន​ក្លាយជា​វរៈជន ព្រោះ​បាន​ជួយសង្គ្រោះ​ជីវិត​ក្មេង​ក្នុង​ភូមិ ។​

​តំបន់​ដែល​ត្រកូល​វ៉ាង​រស់នៅ គឺ​ក្បែរ​ទន្លេ​ក្មេងៗ​ចូលចិត្ត​ហែល​ទឹក​លេង ។ ស្រាប់តែ​ម្តងនោះ ព្រោះតែ​ទឹកទន្លេ ហូរ​ខ្លាំងពេក​បាន​គួច​យក​ក្មេង​ម្នាក់​ទៅ​។ ចៃដន្យ​ពេល​នោះ​ពស់ថ្លាន់​កំពុងស្ថិត​នៅ​លើ​ច្រាំង វា​ហែល​សំដៅ​ទៅ​ក្មេង​នោះ​យ៉ាង​លឿន វា​យក​កន្ទុយ​គួច​ជាប់​ក្មេង​នោះ រួច​ហែល​មក​ច្រាំង​វិញ​ដោយ​សុវត្ថិភាព ។​

​តាំងពី​ពេលនោះ​មក​ពស់ថ្លាន់​នេះ មិន​ត្រឹម​ជា​សមាជិក​ត្រកូល​វ៉ាង​នោះទេ វា​បាន​ក្លាយទៅជា​មិត្តភក្តិ​ស្និទ្ធស្នាល​របស់​ក្មេងៗ​ក្នុង​តំបន់​នោះ ៕ ចន្ទ្រា​

spot_img
×