Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ផឹកស្រា​ស្រវឹង​យក​ពូថៅ​កាប់​ប្រពន្ធ​និង​កូនស្រី​បណ្តាលអោយ​របួសធ្ងន់​

spot_img

​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ដោយសារតែ​ទឹក​ប្តូរ​និ​ស័​យ​ចូល​ពេញ​ខ្លួន លែង​ស្គាល់​ប្រពន្ធ​កូន​និង​មិន​ខ្លាច​គុក​ច្រ​វ៉ា​ក់ ដោយ​គ្រាន់តែ​មានទំនាស់​តិចតួច​ក្នុង​គ្រួសារ បាន​យក​ពូថៅ​កាប់​ប្រហារ ទៅលើ​ប្រពន្ធ​និង​កូនស្រី​របស់ខ្លួន​យ៉ាង​ព្រៃផ្សៃ បណ្តាលអោយ​រងរបួស​ធ្ងន់​ទាំង​២​នាក់​។ អំពើ​ហឹស្សា​ក្នុង​គ្រួសារ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​ប្រឡាយ​មាស ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​

​ប៉ូលីស​បានអោយដឹងថា ស្រី​រងគ្រោះ​ឈ្មោះ​កន ឡាយ អាយុ​៣៨​ឆ្នាំ និង កូនស្រី​ឈ្មោះ​ឡុ​ន ស្រី​ម៉ី អាយុ​១២​ឆ្នាំ ។ រីឯ​ជនបង្ករ​ជា​ប្តី​និង​ជា​ឪពុក​ឈ្មោះ​យ៉ុង តាំង អាយុ ៣០​ឆ្នាំ​។ គ្រួសារ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។​

​ករណីនេះ​ត្រូវបាន​ប៉ូលីស​បញ្ជាក់ថា បង្កឡើង​ដោយសារ​បុរស​ជា​ប្តី​ស្រវឹងស្រា​ទាស់សំដី​ជាមួយ​ប្រពន្ធ​និង​ឈានទៅ​បង្ករ​ហឹ​ង្សា​ដាក់គ្នា​ធ្ងន់ធ្ងរ​តែម្តង​។ ក្រោយពេល​បង្ករ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​និង​កូន ជនសង្ស័យ​ត្រូវបាន​ប៉ូលីស​មូលដ្ឋាន​ចាប់ខ្លួន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី ៕ ដោយ​៖ ចៅ​សន​

 

spot_img
×