Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​យំ​លែង​ចេញ​ព្រោះ​តែ​ឆ្កែ​សំណព្វ និង​ម៉ូតូ​ជា​ទីស្រឡាញ់

spot_img

​​បុរស​ម្នាក់​នៅ​ប្រទេស​វៀតណាម​បាន​ចិញ្ចឹម​ឆ្កែ​មួយ​ហ្វូង មាន​៧​ក្បាល គាត់​ពិតជា​ស្រឡាញ់​ពួកវា ហើយ​ដឹងថា វា​ក៏រ​ពិស​ណាស់ដែរ ។ ទន្ទឹម​នោះ​គាត់​ក៏​និយម​ចូលចិត្ត​ម៉ូតូ​ប្រដេញ​ធំៗ​។ ថ្មីៗ​នេះ​គាត់​ទើប​សម្រេចចិត្ត​ទិញ​ម៉ូតូ​ធំ​មួយ​ដែល​មាន​តម្លៃ​ខ្ពស់ ហើយ​មុន​នោះ​ទៀត គាត់​បាន​មាន​វិធានការ​ជាមុន ដោយ​ធ្វើ​ទ្រុង​សម្រាប់​ដាក់​ម៉ូតូ (​មិនមែន​ដាក់​ឆ្កែ​ទេ​) ។​

​តែ​មួយ​យំ​ប៉ុណ្ណោះ ឆ្កែ​សំណព្វ​ទាំង ៧ បាន​ពួតដៃគ្នា​បំផ្លាញ​ម៉ូតូ​ជា​ទី​ស្រឡាញ់​របស់គាត់​ឡើង​ខ្ទេច ។

​គាត់​ក៏​ថត​រូបភាព​នៃ​រឿងរ៉ាវ​ដែល​បាន​កើតឡើង រួម​ទាំង​ការតម្រង់​ជួរ ឆ្កែ​ទាំង​៧​ក្បាល ដើម្បី​សួរ “​ចម្លើយ​” ឡើង​លើ​បណ្តាញ​សង្គម ។​

​គាត់​សួរថា តើ​គាត់​ត្រូវមាន​ជម្រើស​បែប​ណា​រវាង​ឆ្កែ​សំណព្វ​ចិត្ត និង​ចិត្ត​ស្រឡាញ់​ម៉ូតូ​ធុន​ធំ​របស់​គាត់​នោះ​?

​តាម​ប្រិយមិត្ត តើ​គួរ​ដោះស្រាយ​យ៉ាង​ណា​ទៅ ?​

spot_img
×