Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រឡំ​ធំ​ហើយ ព្រោះ​គិតថា មនុស្ស​នៅ​ប្រទេស​អ្នកមាន​គេ​លែង​លោភលន់​នោះ​

spot_img

​ចិត្ត​លោភលន់​របស់​មនុស្ស​គ្មាន​ដែន​កំណត់​ឡើយ ហើយ​ហាក់ដូចជា​ពេល​ដែល​មនុស្ស​មាន​ជីវភាព​កាន់តែ​ទំនើប គេ​កាន់តែ​មិន​ពេញចិត្ត​នឹង​អ្វីៗ​ដែល​ខ្លួន​កំពុងមាន​។​

​ការជជែក​វែកញែក​មួ​យ​ផ្ទុះ​ឡើង​ឈានដល់​ជម្រើស​សាកល្បង​ពិសោធន៍​ចិត្ត​មនុស្ស ដើម្បី​ស្វែងរក​ការពិត ។​

​ការ​សាក​ពិសោធន៍​នោះ​គឺ​ពួកគេ​យក​បា​ឡូ​ដាក់​របស់របរ​មួយ​ទុក​នៅ​កន្លែង​មិនសូវមាន​មនុស្ស ហើយ​ងាយ​ឃើញ​។ អ្នក​ដឹង​ទេ​ថា អ្វី​នឹង​កើតឡើង​?

​បុរស​ម្នាក់​ដើរ​កាត់​ឃើញ​បា​ឡូ ទុក​ចោល​នៅក្បែរ​គល់ឈើ ក៏​យក​វា​មក​ស្ពាយ​រួច​ដើរ​ទៅ​យ៉ាង​រំភើយ​ហាក់ដូចជា​របស់ខ្លួន​អីចឹង ។​

​ម្ចាស់​ពិត​ក៏​ស្រែក​រួច​ដេញ ចុងក្រោយ​គេ​ក៏​ផ្តិត​យក​រូបភាព​ថត​ជា​ខ្សែ​វីដេអូ​មួយ ដើម្បី​បញ្ជាក់​។​

​ពិតណាស់ថា ភាគី​ដែល​មិន​ជឿ​ថា មនុស្ស​នឹង​លែង​លោភលន់​ពេល​មាន​ជីវភាព​ខ្ពស់​គឺ​ខុស​ទាំង​ស្រុង ។ ពិសេស​ទៅទៀត តាមរយៈ​សម្លៀកបំពាក់​របស់ “​អ្នក​យក​ច្រឡំ​” វា​បង្ហាញ​ថា ពួកគេ​ពុំ​មែន​ជា​អ្នកក្រីក្រ អនាថា ដើរ​រើស “​របស់​” ដែល​គេ​ទុក​ចោល​នោះ​ឡើយ ៕ លី​សា​

spot_img
×