Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ដល់​បងប្អូន​គណបក្ស​ស​ង្គ្រោះ​ជាតិ ឲ្យ​ចាក​ចេញពី​បក្ស មុនពេល​គណបក្ស​នេះ​ត្រូវ​រំលាយ​

spot_img

​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​ដល់​បងប្អូន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចាក​ចេញពី បក្ស​មុនពេល​គណបក្ស​នេះ​ត្រូវ​រំលាយ​ហើយ នៅសល់តែ​១២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដូច្នេះ​សូម​បងប្អូន​ប្រញាប់ប្រញាល់ ចាកចេញ​ឲ្យ​ហើយ​។ គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​។​

​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​អំពាវនាវ​តាមរយៈ​វិ​ដេ​អូ​ចំនួន​២៦​នាទី នៅលើ​បណ្តាញ​ទំនាក់ទំនង Facebook របស់​សម្តេច​ដោយមាន​ប្រសាសន៍​ថ្លែង​អំពី​ការផ្តល់​ឱកាស​ដល់​បង​ប្អូន​បាន​បន្ត​អាជីព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កាត់​រំលាយ​ដោយ​តុលាការ​កំពូល​នៅ​គឺ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ផ្តល់ឱកាស​ដល់​បងប្អូន​ក្នុងការ​ចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ មុនពេល​គណបក្ស​នេះ​ត្រូវ​រំលាយ​, ឱកាស​របស់​បងប្អូន​មាន​ត្រឹម​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខនេះ នៅសល់តែ​១២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដូច្នេះ​សូម​បងប្អូន​ប្រញាប់ប្រញាល់​ចាកចេញ​ឲ្យ​ហើយ​”​។​

​សម្ដេច​ត​បាន​បញ្ជាក់ជូន​ថែម​យ៉ាង​ដូច្នេះ​ថា មិនមែន​ត្រឹមតែ​រំលាយ​គណបក្ស​មួយ​ចប់​នោះទេ ប្រហែល​មាន​មនុស្ស​ជាង​១០០​នាក់ នឹង​ត្រូវបាន​ហាមឃាត់​ពី​សិទ្ធិ​ធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​, មេធាវី​របស់​ក្រសួងមហាផ្ទៃ​ទាមទារ​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​គណៈ​អ​និ​ច្ត្រៃ​យ៍ និង​គណៈនាយក​។​

​សម្ដេច​តេ​ជោ​បាន​អះ​អា​ថា​៖​ហ៊ាន​ដាក់​ជីវិត​ដើម្បី​ជំនួស តើ​កំរិត​ដល់​ថ្នាក់​ចាប់​មេបក្ស​ម៉ោង​១២​យប់​ដើម្បី​វាយខ្នោះ​ហើយ​នោះ តើ​វា​សភាពការណ៍​វា​ធ្ងន់ធ្ងរ​ដល់​កំរិត​ប៉ុណ្ណា ឧទ្ទាម​ទីក្រុង​មិន​ត្រូវបាន​លើកលែងទោស និង​អត់អោន​ទោស​ឲ្យ​នោះទេ គេ​បានធ្វើ​បដិវត្ត​ពណ៌ គេ​បានធ្វើ​ច្រើនណាស់​ហើយ ច្រើនលើកច្រើនសារ​ហើយ​ប៉ុន្តែ​ធ្វើ​មិន​ជោគជ័យ ហើយ​គេ​កំពុង​បន្តធ្វើ​តទៅទៀត យើង​មិន​ផ្តល់ឱកាស​ឲ្យ​ពួក​ឧទ្ទាម​ទីក្រុង​បាន​រួចខ្លួន​នោះទេ​។​

​ក្នុងនោះ​សម្ដេច​បាន​បញ្ជាក់ថា “​មិនមែន​កាត់ទោស កឹម សុខា ហើយ​ទើប​រំលាយ​បក្ស​នោះទេ គណបក្ស​នេះ​នឹងត្រូវ​រំលាយ​មុន យោងតាម​កាលបរិច្ឆេទ​របស់​តុលាការ​កំពូល បានកំណត់​រួចស្រេច​មកហើយ (​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧)”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×