Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ រីកចម្រើន ជួប​ឱកាសល្អ​ច្រើន ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​ជោគជ័យ ។ លុយកាក់ ចំណូល​កើនឡើង​ថ្ងៃនេះ​អាច​បោះទុន​វិនិយោគ​និង​ទទួលបាន​ផលចំណេញ​យ៉ាង​គាប់ចិត្ត ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំឆ្លូវ ៖ ការងារ ចូរ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​គ្រប់គ្នា​នឹង​ជួយ​ឲ្យ​បុព្វហេតុ​របស់​អ្នក​កាន់តែ​ឈានឡើង ។ លុយកាក់ ស្ថិរភាព ពុំមាន​ជួប​បញ្ហា​ខ្វះខាត ។ មនោសញ្ចេតនា​មាន​ព័ត៌មាន​រីករាយ​ច្រើន ធ្វើ​ឲ្យ​ជីវិត​មាន​សុភមង្គល ។​

​ឆ្នាំខាល ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន ។ លុយកាក់ ធូរធារ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ផ្អែមល្ហែម រីករាយ ។​

​ឆ្នាំថោះ ៖ ការងារ មិន​នឹងនរ មានរឿង​ប្រែប្រួល​ច្រើន ។ លុយកាក់ ប្រយ័ត្ន​ទុកដាក់​កាបូប​ប្រាក់​ឲ្យ​បានល្អ ព្រោះ​អាច​ប្រឈម​នឹង​ការបាត់បង់ ។ មនោសញ្ចេតនា​ត្រូវ​ចេះ​ម្ចាស់ការ​សកម្ម​ស្វែងរក​ទើប​អាច​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ។​

​ឆ្នាំរោង ៖ ការងារ មាន​ដំណឹង​ល្អ​អាច​ឡើង​តំណែង ថ្នាក់លើ​មិត្តភក្តិ​កោតសរសើរ​គាំទ្រ ។ លុយកាក់ ធម្មតា ប្រយ័ត្ន​ក្នុងការ​គ្រប់គ្រង​។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​​ច្រើន​ដល់​សុខភាព និង​ស្មារតី​របស់​មនុស្ស​ជាទី​ស្រឡាញ់ ។​

​ឆ្នាំម្សាញ់ ៖ ការងារ គួរ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម ដើម្បី​បង្កើន​ចំណេះដឹង​ក្នុង​ការងារ ។ លុយកាក់ បាន​លាភ​ពី​មិត្តភក្តិ​នាំមក​ឲ្យ​មនោសញ្ចេតនា មិនបាន​ល្អ​ងាយ​ជួប​រឿង​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំមមី ៖ ការងារ អំណោយផល​ល្អ រាល់​ឧបសគ្គ​សុទ្ធតែ​អាច​ដោះស្រាយបាន​រួចរាល់ ។ លុយកាក់ រីកចម្រើន របរ​រកស៊ី​កាក់​តប ។ មនោសញ្ចេតនា ល្អប្រសើរ​មាន​ភាព​រីករាយ​ក្នុង​ជីវិត ។​

​ឆ្នាំមមែ ៖ ការងារ មាន​សន្ទុះ​ឈានឡើង ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត អ្នក​រួម​ការងារ​គាំទ្រ ។ លុយកាក់ ប្រភព​ចំណូល​ហូរហៀរ​ធ្វើ​អ្វី​ក៏​ជួបតែ​រឿង​ចំណេញ ។ មនោសញ្ចេតនា​គួរ​បង្កើត​ភាព​រ៉ូ​មែន​ទិ​ក​ខ្លះ​ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​វេ​ក ៖ ការងារ ស្ថិរភាព តែ​ត្រូវ​ចេះ​លៃ​ឲ្យ​មាន​ពេល​ថែរក្សា​សុខភាព​ខ្លួនឯង​ផង ។ លុយកាក់ ថ្ងៃនេះ​មិនត្រូវ​បញ្ចេញ​ប្រាក់​វិនិយោគ ព្រោះ​នឹង​ជួប​រឿង​ខាតបង់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំរកា ៖ ការងារ អារម្មណ៍មិនល្អ នាំ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ​ក្នុងថ្ងៃនេះ ។ លុយកាក់ មិនល្អ ចំណាយ​ច្រើនជាង​ចំណូល ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការ​រ​ក​ស៊ី ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ​មិន​នឹងនរ ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស ។ លុយកាក់ ធ្លាក់ចុះ ការវិនិយោគ​ងាយ​ប្រឈម​នឹង​ហានិភ័យ ។ មនោសញ្ចេតនា កុំ​ឲ្យ​សម្តី​លេងសើច​របស់​អ្នកដទៃ​ឥទ្ធិពល​ដល់​ចំណង​ស្នេហ៍​របស់​អ្នក ។​

​ឆ្នាំកុរ ៖ ការងារ​ត្រូវបង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ភាពជោគជ័យ​របស់​អ្នក ។ លុយកាក់ មានរឿង​ត្រូវ​ចំណាយ​ច្រើន សម្រាប់​ទាក់ទង​រកស៊ី ។ មនោសញ្ចេតនា​ផ្អែមល្ហែម សុភមង្គល ៕​

spot_img
×