Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! ក្មេងស្រី​អាយុ​ប្រហែល​៧​ឆ្នាំ​ចេញពី​បើក​វី​ង រត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្តបុក​ប៉ើង​ធ្លាក់ចូល​ក្រោម​រថយន្ត​តែម្តង (​មាន​វីដេអូ​)

spot_img

​នេះ​ជាហេតុ​ការណ៍​គ្រោះ​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ចែករំលែក បង្ហាញ​ឲ្យ​ឃើញ​ខណៈពេលដែល​ក្មេងស្រី​អាយុ​ប្រហែល​៧​ឆ្នាំ​ម្នាក់ បាន​រត់​ឆ្លងផ្លូវ​ដោយ​ពុំ​ប្រុងប្រយ័ត្ន ក៏ត្រូវ​បាន​រថយន្ត​១​គ្រឿង​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ចូល​ក្រោម​រថយន្ត​តែម្តង ខណៈ​ចាប់​ហ្វ្រាំង​ពុំទាន់​ពេលវេលា ព្រោះតែ​ពុំបាន​ប្រុងប្រយ័ត្ន​ពី​ហេតុការណ៍​កើតឡើង​ពុំ​នឹកស្មាន​យ៉ាងនេះ ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាមៗ ម្ចាស់​រថយន្ត​គ្មាន​ចេតនា ក៏បាន​ឈប់​រថយន្ត និង​ស្ម័គ្រ​ប្រឈម​ដោះស្រាយ​ជាមួយ​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ផងដែរ ។ ទោះយ៉ាងណា យើង​ក៏​ពុំ​ដឹងថា ភាគី​ទាំងពីរ​យល់ព្រម​ចរចា​គ្នា​បញ្ចប់រឿង​ដោយ​សន្តិវិធី​ណា​ទេ ទៅតាម​ទម្ងន់​នៃ​គ្រោះថ្នាក់​របស់​ក្មេងស្រី​នោះ ។​

​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ SSrey Neang ដែល​រូបគាត់​បាន​ជួប​ហេតុការណ៍​ផ្ទាល់ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ “​ធ្លាប់តែ​ឃើញ​នៅក្នុង Facebook តែ​ឥឡូវ​ជួប​ខ្លួន​ង​ង​បានដឹងថា អារម្មណ៍​នៅពេលនោះ​គឺ​ខ្ញុំ​គ្រប់គ្រង​ការភិតភ័យ​មិនបាន​៕ តើ​វា​ជា​កំហុស​អ្នកណា​?​ក្មេង​អាយុ​៧​ឆ្នាំ​ប្រើ​អោយមក​បើក​លុយ​វី​ង​ឆ្លងផ្លូវ ឥឡូវ​មាន​បញ្ហា​តើ​ឡាន​ជា​អ្នក​ខុស​១០០%​រឺ​?”

​ប៉ុន្តែ ដោយសារតែ​មានមតិ​វាយប្រហារ​ដាក់បន្ទុក​ទៅលើ​រូបគាត់​ធ្ងន់ៗ​ពេក ឥឡូវនេះ គាត់​បាន​បង្ហោះ​សារ​លុប​វីដេអូ​នោះ​ចោល​ហើយ ដើម្បី​កុំ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក (​មតិស្រប និង​ប្រឆាំង​) ប្រកែក​គ្នា​តឹងសរសៃក​តទៅទៀត ៕​

spot_img
×