Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋរស់ឃុំចុងផ្លាស់ចោទ ក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេង កំពុងបំផ្លាញផ្លូវ និងសង្ស័យបង្ហូរកាកសំណល់គីមី នាំឲ្យពុលពលរដ្ឋ(មានវីដេអូ)

spot_img

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅឃុំចុងផ្លាស់ បានថា ក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេងកំពុងបំផ្លាញផ្លូវ និងសង្ស័យថា ជាអ្នកបង្ហូរកាកសំណល់គីមី បណ្តាលឲ្យពុលប្រជាពលរដ្ឋ រស់នៅក្រចេះជាច្រើននាក់នាពេលកន្លងមក។

ក្រុមប្រជាពលរដ្ឋបានបង្ហាញការសោកស្តាយ ដែលមន្ត្រីជាន់ខ្ពស់ នៃក្រសួងរ៉ែ និងថាមពល មិនបាន ចុះមកមកពិនិត្យផ្ទាល់ដល់ទីតាំងរុករករ៉ែមាស របស់ក្រុមហ៊ុន រ៉ុង ឆេង ដែលពួកគាត់សង្ស័យថា អាចប្រើប្រាស់សាធាតុគីមីពុល ដើម្បីចម្រាញ់មាស ហើយបានហូរកាក សំណល់ចូលអូរក្លរ។

តំណាងសហគមន៍រ៉ែមាសចុងផ្លាស់លោក ពៅ សាវាត ឲ្យដឹងថា ក្រុមហ៊ុនចិន កំពុងស្តុកកាកសំណល់សាធាតុពុលរាប់លានតោន ក្នុងក្រុមហ៊ុន ហើយបានហូរជាតិគីមីពុលចូលទឹកអូរក្លរ។
ពលរដ្ឋក្នុងសហគមន៍បន្តថា ទោះបីជាក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យស្វែងរកជាតិពុលក្នុងរណ្តៅ ឬរ៉ែមាស របស់សហគមន៍ ពលរដ្ឋ គឺការចម្រាញ់យកកម្ទេចរ៉ែមាស បានប្រើអាស៊ីតសរតែប៉ុណ្ណោះ ដោយមិនបានប្រើសារធាតុគីមីនោះទេ។
ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋ មានការសោកស្តាយដោយមិនមានវត្តមាន មន្រ្តីក្រសួងមិនបានចូលមកពិនិត្យក្នុងសហគមន៍ និងក្រុមហ៊ុនរ៉ុងឆេងនោះទេ។
ប្រភពពីក្រុមអ្នកកាពារបរិស្ថាន បានឲ្យដឹងថា ក្រុមកាងារ របស់ក្រសួងរ៉ែ កាលពីជាង១០ថ្ងៃមុន (ក្រោយពុលទឹកនៅខេត្តក្រចេះ) បានយកទឹកអូរក្លរ ក្បែរក្រុមហ៊ុនរ៉ុងឆេង ទៅពិសោធន៍នៅក្នុងមន្ទីរពិសោធន៍រួចហើយ ដោយលទ្ធផល គឺបានរកឃើញជាតិគីមីពុលឈ្មោះសានីត មានកម្រិតជាតិពុលដល់ទៅ ៣០០ ដែលជាកម្រិតមួយបង្កឲ្យមនុស្សស្លាប់បានភ្លាមៗ ពេលផឹកទឹកអូរក្លរនេះ។

ក្រុមកាងារខាងលើបញ្ជាក់ថា ជាតិពុលឈ្មោះសានីត ស្ថិតក្នុងអូរក្លរជាប់ទីតាំង របស់ក្រុមហ៊ុន រ៉ុង ឆេង ហើយមិនបានហូរចេញពីរ៉ែមាស របស់សហគមន៍នោះទេ។
ប្រធានមន្ទីរ៉ែ និងថាមពលខេត្តមណ្ឌលគិរី លោក សាន់ ដារឹទ្ធ បានឲ្យដឹងនៅថ្ងៃទី២០ ខែឧសភាថា លោកកំពុងព្រួយបារម្ភអំពីលទ្ធភាពប្រជាសហគមន៍រ៉ែមាសចុងផ្លាស់ខាងលើដែរ ព្រោះធនធានរ៉ែ ដែលនៅក្រោមដីនោះពួកគាត់គ្មានលទ្ធភាពទាញយកត្រឹមជម្រៅច្បាប់បានកំណត់តែត្រឹម ២០ម៉ែត្រតែប៉ុណ្ណោះ។
លោកបន្តថា ចំពោះការស្នើរសុំ របស់ប្រជាសហគមន៍សុំជីករ៉ែមានជម្រៅលើស ២០ម៉ែត្រ ទំនងជាមិនបានទេ ព្រោះអាចប្រឈមគ្រោះថ្នាក់ ហើយអ្នកដែលទទួលខុសត្រូវ គឺខាងមន្ទីរតែម្តង។
ប្រធានមន្ទីរដដែលបន្តថា ចំពោះព័ត៌មានសាធាតុគីមីពុល ដែលក្រសួងពាណិជ្ជកម្មលើកឡើងនោះ គឺរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានចុះមកពិនិត្យដែរ ប៉ុន្តែដោយស្ថានផ្លូវលំបាកពេកទើបត្រឡប់ទៅវិញ តែប្រហែលជាទៅម្តងទៀត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។
លោកថា ពាក់ព័ន្ធសាធាតុគីមីនេះ ប្រសិនបើរកឃើញថា ទីតាំងក្រុមហ៊ុន រ៉ុង ឆេង និងសហគមន៍រ៉ែមាសប្រើប្រាស់ បណ្តាលឲ្យពុលពិតមែន អ្នកទាំងនោះ និងទទួលទោសតាមច្បាប់ហើយ។

កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅ នៅក្នុងសន្និសិទកាសែត លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា កម្រិតជាតិពុល ដែលបង្កឲ្យមានមនុស្សស្លាប់ នៅស្រុកចិត្តបុរី ខេត្តក្រចេះនោះ គឺបង្កឡើងដោយសាធាតុគីមីម្យ៉ាង ឈ្មោះ សានីត ជាតិគីមីនេះ គេប្រើក្នុងការបន្សុតយកមាសនៅតាមទីតាំងរ៉ែមាសជាដើម។
លោកថា ធុងដាក់សារធាតុគីមីឈ្មោះសានីតនេះ ត្រូវរកឃើញមានច្រើនក្នុងទឹកដី នៃខេត្តមណ្ឌលគិរី។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋ និងរំពឹងថា ក្រសួងរ៉ែ និងថាមពល ព្រមទាំងអង្គភាពពាក់ព័ន្ធ និងពិនិត្យត្រង់ចំណុចអូរក្លរម្តងទៀតនៅពេលដែលមានផ្លូវអាចធ្វើដំណើរទៅដល់ទីតាំងខាងលើ។

យ៉ាងនេះក្តី បច្ចុប្បន្នប្រពលរដ្ឋ កំពុងដាក់ការសង្ស័យថា ក្រុមហ៊ុនចិន បានប្រើសារធាតុពុលបង្ហូរចូលអូរ ចំពោះការបន្សល់កាកសំណល់រាយប៉ាយជាច្រើនក្នុងក្រុមហ៊ុន រ៉ុងឆេង អាចមានពាក់ព័ន្ធ និងការប្រើប្រាស់សាធាតុគីមីឈ្មោះសានីត បង្កឲ្យពុលពលរដ្ឋនៅឯខេត្តក្រចេះកាលពីសប្តាហ៍មុន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភាម្សិលមិញ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំង ប្រដាប់អាវុធជាច្រើននាក់ ចុះទៅភូមិពូទុង ឃុំចុងផ្លាស់(តំបន់ព្រៃមាស) ដើម្បីស្វែងរកសារធាតុពុលឈ្មោះ(សានីត) ដែលបង្កឲ្យមានការពុលតាមរយៈទឹក ប៉ុន្តែក្រុមកាងារ បានត្រឡប់ក្រោយវិញ ដោយសារតែផ្លូវមិនអាចធ្វើដំណើរបាន ព្រោះក្រុមហ៊ុន បានប្រើរថយន្តប៉ាកុងជាច្រើនគ្រឿង ដើម្បីដឹកប្រេងជាង ១សប្តាហ៍មកនេះ បំផ្លាញផ្លូវលំទាំងស្រុងតែម្តង៕ ដោយ៖ សមុទ្រឈើ

spot_img
×