Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់បែក​ជាង ១០​គ្រាប់ ផ្ទុះ​ព្រមៗ​គ្នា​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​

spot_img

​នៅ​យប់​ថ្ងៃទី ២០ ខែ​ឧសភា (​ម៉ោង​នៅ​តំបន់​) គ្រាប់បែក​ចំនួន​ជាង ១០​គ្រាប់​ផ្ទួនគ្នាៗ នៅ​ភាគខាងត្បូង​ប្រទេស​ថៃ វ​បណ្តាលឲ្យ​មនុស្ស​មួយចំនួ​ន​រងរបួស​។​

​ភ្នាក់ងារ​កោសល្យវិច្ឆ័យ កំពុង​បំពេញ​ភារកិច្ច​នៅ​កន្លែងកើតហេតុ​។​

​គ្រាប់បែក​ភាគច្រើន​ត្រូវបាន​បន្ទុះ​សំដៅលើ​ម៉ាស៊ីន ATM នៅ​ខេត្ត ៤ គឺ​ខេត្ត Yala, Narathiwat, Pattani និង Songkhla, ដែល​សុទ្ធសឹង​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ។ ការផ្ទុះ​គ្រាប់បែក​ទាំងនេះ​កើតឡើង​ស្ទើ​តែ​ពេល​ជាមួយគ្នា គឺ​នៅ​វេលា​ម៉ោង​ប្រមាណ ៧​យប់ (​ម៉ោង​នៅ​តំបន់​)​។​

​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​មួយចំនួន និង​បង្គោល​ភ្លើង​បាន​បង្ក​ការវាយប្រហារ ។ ប៉ូលិស​និយាយថា មនុស្ស​មួយចំនួន​បាន​រងរបួស ហើយ​ពុំ​មាន​អ្នក​ស្លាប់​ទេ ។ ប៉ូលិស​និង​កងទ័ព​ថៃ​បាន​បង្កើន​សន្តិសុខ​នៅ​ភាគខាងត្បូង​ប្រទេស​នេះ ។​

​បច្ចុប្បន្ន​ពុំ​ទាន់​មាន​បុគ្គល​ឬ​អង្គការ​ណា​ទទួលស្គាល់ថា ខ្លួន​ជា​អ្នកបង្ក​ហិង្សា​ខាងលើ​ឡើយ ៕ សូ​យ​ន​

spot_img
×