Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ចាត់​តំណាង​ទៅ​សិង្ហ​បុរី​ដើម្បី​តាមដាន​ជំនួប​កំពូល Trump-Kim

spot_img

Kenji Kanasugi ប្រធាន​នាយកដ្ឋាន​នៃ​បណ្តា​បញ្ហា​ទ្វីបអាស៊ី និង ទ្វីប Oceania ចំណុះ​ក្រសួង​ការបរទេស​ជប៉ុន និង​ដឹកនាំ​ក្រុមការងារ​របស់​ប្រទេស​នេះ​ទៅ​កាន់​សិង្ហ​បុរី​នៅ​ខណៈ​ពេល​ប្រព្រឹត្ត​ទៅ​សន្និសីទ​កំពូល​រវាង​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង នៅ​ថ្ងៃ​ទី ១២ ខែមិថុនា ខាងមុខ ។​

ប្រធានាធិបតី​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងជើង​គីម ជុង​អ៊ុន​

​ក្រុង​តូ​ក្យូ កំពុង​ចង់​ឆ្លៀត​ឱកាស​នៃ​បរិយាកាស​សម្របសម្រួល នៅ​ឧបទ្វីប​កូរ៉េ​ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជប៉ុន​ត្រូវបាន​កូរ៉េខាងជើង​ចាប់​ជម្រិត​នៅ​អំឡុង​ឆ្នាំ ១៩៧០ និង ១៩៨០ ។ ប្រការ​នេះ​ឯង​ដែល​ធ្វើឲ្យ​ប្រទេស​ទាំំង​ពីរ​មិន​អាច​កសាងទំនាក់ទំន​ង​ការទូត​បាន​។​

​ទោះបី​សប្តាហ៍​នេះ កូរ៉េ​ហាក់ដូចជា​មាន​បំណង​រារែក​ចិត្ត​មិន​ចង់​ចូលរួម​ជំនួប​កំ​ពូលក្តី ប៉ុន្តែ​ជប៉ុន​ជឿថា សន្និសីទ​កំពូល​នេះ​នឹង​ប្រព្រឹត្តទៅ ។​

Kyodo បាន​ដកស្រង់​ប្រភព​ព័ត៌មាន​មួយ​ពី​រដ្ឋាភិបាល​ជប៉ុន ដែល​មិន​បញ្ចេញ​ឈ្មោះ​និយាយថា ៖ នេះ​គឺជា​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េខាងជើង​និង​ប្រធានាធិបតី​អាមេរិក ។ ខ្ញុំ​មិន​ជឿថា លោក​គីម ងាយ​បោះបង់ចោល​ឱកាស​ធំ​មួយបែប​នេះ​ឡើយ ។​

​លោក Kanasugi នឹង​ទៅ​កាន់​សិង្ហ​បុរី​ពី​ថ្ងៃ​ទី ១១-១៣ ខែមិថុនា ហើយ​តាម​គម្រោង​នឹង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​បណ្តា​មន្ត្រី​អាមេរិក​នៅ​មុន​ការប្រព្រឹត្តទៅ​នៃ​សន្និសីទ​កំពូល ហើយ​ក៏​នឹង​បាន​ទទួលបាន​របាយការណ៍​អំពី​ស្ថានការណ៍​អំពី​ពួកគេ ។​

​ក៏​នៅ​មាន​ពាក្យ​ចរចា​ម​អារាម​ថា នាយករដ្ឋមន្ត្រី​ជប៉ុន ឬ​ប្រមុខ​ការទូត​ប្រទេស​នេះ​អាច​ទៅ​កាន់​សិង្ហ​បុរី ដើម្បី​ស្តាប់​ព័ត៌មាន​ដោយ​ផ្ទាល់​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ៕ សូ​យ​ន​

spot_img
×