Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​ផលិតផល​កសិកម្ម​របស់​អាមេរិក​ទៅកាន់​ចិន ត្រូវ​បាន​ព្យាករណ៍​ថា មាន​កំណើន ៤០%

spot_img

នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក Steven Muctih បញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង​បាន​ឯកភាព​ផ្អាក​ការ​តម្លើង​ពន្ធ​រវាង​គ្នា​។​

ផលិតផល​ដែកថែប​បំពង់​នៅ​រោងចក្រ​មួយ​នា​ខេត្ត​សាន​តុង ប្រទេស​ចិន ។​

​សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​លើក​ឡើង​ក្រោយ​ពេល​ប្រទេស​ទាំង​ពី​ឈានដល់​ការព្រមព្រៀង​ក្នុង​ជុំ​ការចរចា​ទី​២ អំពី​ក្របខណ្ឌ​នៃ​ដំណោះស្រាយ​របស់​ជំនួប​ពាណិជ្ជកម្ម​ដែល​បង្ក​ឲ្យមាន​ភាព​តានតឹង​កន្លងម​ក ។​

​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក Wilbur Ross លើក​ឡើង​ច្បាស់​ថា កិច្ច​ចរចា​មាន​ការរីកចម្រើន​ដ៏​មាន​អត្ថន័យ ហើយ​ភាគី​ទាំង​សងខាង​បាន​ឯកភាព​គ្នា​អំពី​ក្រប​ខណ្ឌ​ដំណោះស្រាយ​ការខ្វែងគំនិត​ពាណិជ្ជកម្ម​។​

​ភាគី​ទាំងសងខាង​បាន​ឯកភាព​រក្សា​កម្រិត​ពន្ធ​ឲ្យនៅ​ដដែល​ដើម្បី​រង់ចាំ​ការស្វែងរក​ក្រប​ខណ្ឌ​សម្រាប់​ដំណោះស្រាយ​រួម​។ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​រូបនេះ នៅ​បាន​ព្យាករណ៍​ថា ការនាំចេញ​ផលិតផល​កសិកម្ម​របស់​អាមេរិក​ទៅកាន់​ប្រទេស​ចិន​នឹង​កើន​ឡើង​ខ្លាំង​ក្នុង​ចន្លោះ​ពី ៣៥%-៤០% ហើយ​ការទិញ​លក់​ថាមពល​នឹង​កើនឡើង​ទ្វេដង ក្នុង​រង្វង់​ពី ៣-៥​ឆ្នាំ​ខាង​មុខ ។​

​លោក​នៅ​បាន​សង្កត់ធ្ងន់​ថា ភាគី​ទាំងសងខាង​បាន​លើកឡើង​នូវ​គោលដៅ​ជាក់លាក់ ប៉ុន្តែ​ទាំង​សងខាង​នឹង​មិន​បង្ហាញ​លំអិត​អំពី​គោលដៅ​ទាំង​នេះ​ឡើយ ។​

​មន្ត្រី​ម្នាក់​បាន​បញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក មាន​ផែនការ​នឹង​ទៅ​កាន់​ប្រទេស​ចិន ។​

​មុន​នោះ​ឧបនាយក​រដ្ឋមន្ត្រី​ចិន Liu He ដែល​ជា​ប្រធាន​ប្រតិភូ​ជាន់ខ្ពស់​ចិន​ក្នុង​ការចរចា​ឲ្យដឹងថា ៖ “​ភាគី​ទាំងសងខាង​ទទួលបាន​ការព្រមព្រៀង​គ្នា ហើយ​នឹង​មិន​អនុវត្ត​សង្គ្រាម​ពាណិជ្ជកម្ម ព្រមទាំង​បង្អាក​ការបង្កើន​ពន្ធ​ទៅវិញទៅមក ។​

​តាម​សេចក្តីថ្លែងការណ៍​រួម នោះ​ប្រទេស​ចិន​នឹង​ទិញ​ទំនិញ​ជាច្រើន​ក្នុង​វិស័យ​ថាមពល​កសិកម្ម​អាមេរិក សំដៅ​កាត់បន្ថយ​អតិរេក​ពាណិជ្ជកម្ម ដ៏​ធំ​សម្បើម​ជាមួយ​អាមេរិក ដែល​មាន​ចំនួន​ដល់​ទៅ ៣៧០​ពាន់​លាន​ដុល្លារ ៕ សូ​យ​ន​

spot_img
×