Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​គេ​សរសេរ​ថ្ងៃកំណើត​ខុស ធ្វើ​ឲ្យ​លោកតា​ម្នាក់​ត្រូវ​ឆ្នោត ១,៩​លាន​ដុល្លារ តាមរយៈ​ការភ្ជាប់​ថ្ងៃកំណើត​ទាំងពីរ​

spot_img

តាម UPI នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា លោកតា​វ័យ ៧៩​ឆ្នាំ​ម្នាក់ នៅ​ទីក្រុង Gaithersburg រដ្ឋ Maryland ប្រទេស​អាមេរិក បាន​ត្រូវ​រង្វាន់​ពិសេស ១,៩​លាន​ដុល្លារ ក្រោយ​ពេល​គាត់​យក​ថ្ងៃ​កំណើត​របស់​ខ្លួន​ពិត និង ថ្ងៃកំណើត​ដែល​គេ​សរសេរ​ច្រឡំ​មក​ភ្ជាប់​ជាមួយ​គ្នា ។​

​បុរស​ដែល​មានសំណាង​ខាងលើ​កើត​នៅ​ថ្ងៃ​ទី ២១.៤.១៩៣៩ តែ​ពេល​នោះ​មន្ត្រី​អត្រានុកូលដ្ឋាន​បាន​សរសេរ​ច្រឡំ​ថា ២៣.៤ ។ ច្រើន​ឆ្នាំ​កន្លងមក​គាត់​តែង​ប្រើ​ថ្ងៃកំណើត ២៣.៤ ហើយ​ទើប​ស្នើឲ្យ​គេ​កែសម្រួល​ថ្មីៗ​នេះ ។ ក្នុង​គំនិត​គាត់​គិតថា នេះ​ជា​លេខ​សំណាង ទើប​គាត់​ភ្ជាប់​ថ្ងៃកំណើត​ទាំងពីរ ឲ្យទៅ​ជា​លេខ​មួយ​ខ្សែ​មាន ៦ ខ្ទង់ រួច​ទិញ​ឆ្នោត​របស់​ក្រុមហ៊ុន Maryland Lottery ។ ទេវតា​សំណាង​បាន​សើច​ដាក់​លោក​មែន ព្រោះ​វា​ស្រប​នឹង​លទ្ធផល​ឆ្នោត​ដែល​មាន​តម្លៃ ១,៩​លាន​ដុល្លារ ។​

​លោក​តា​និយាយ​ក្នុង​ក្តី​រីករាយ​ថា ពេល​ខ្ញុំ​ពេល​លទ្ធផល​លើ​កាសែត​ខ្ញុំ​ត្រូវ​បើកភ្នែក​ធំៗ ហើយ​ប្រៀបធៀប​វា​ជា​ច្រើន​ដង ។ ក្រៅពី​រក្សា​ទុក​លុយ​មួយចំនួន​សម្រាប់​ការ​រស់នៅ លោក​នឹង​ផ្តល់​វិភាគទាន​ទៅឲ្យ​ព្រះវិហារ​ប្រចាំ​តំបន់ ៕ សូ​យ​ន​

spot_img
×