Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សណ្តាន​ចិត្ត​នៃ​ការបរិច្ចាគ​ពី​សំណាក់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង និង​គណបក្ស​នានា មិនទាន់​បាន​នាំ​អ្វី​ជា​ប្រយោជន៍ កសាង​សង្គម​នូវឡើយ​ទេ​

spot_img

​ក្រចេះ ​៖ ប្រធាន​គណៈ​ចលនា​សាសនិក​អ៊ីស្លាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ក្រចេះ បាន​នៅ​តែ​អះអាងថា សណ្តាន​ចិត្ត​នៃ​ការបរិច្ចាគ​ពី​សំណាក់​ថ្នាក់ដឹកនាំ ដែល​ផ្តើម​ចេញពី​ទឹកចិត្ត​ស្នេហា​ជាតិ និង និង​ការលះបង់​គ្រប់បែប​យ៉ាង​ជូន​សហគមន៍ ចំណែក​តំណាងរាស្ត្រ​គណបក្សប្រឆាំង និង​គណបក្ស​នានា នា​អាណត្តិ​កន្លងផុតទៅ គឺ​មិន​ទាន់​បាន​នាំ​អ្វី​ជា​ប្រយោជន៍ ការចូលរួម​កសាង​សង្គម​នូវឡើយ​ទេ​។​

​លោក​សាន់ ឡាទីន ប្រធាន​គណៈ​ចលនា​សាសនិក​អ៊ីស្លាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ក្រចេះ បាន​ថ្លែង​បែបនេះ ក្នុងពេល​នាំយក​អំណោយ​សប្បុរសធម៌​​ជា​កញ្ចប់​សម្ភារៈ គ្រឿងឧបភោគ បរិភោគ របស់​សម្ព័ន​យុវជន​មុស្លីម​កម្ពុជា មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជន​ចាស់ជរា ក្រីក្រ​ខ្មែរ​អ៊ីស្លាម ចំនួន​២៣០​គ្រួសារ សម្រាប់​ខែ​បួស​រ៉ា​ម៉ា​ឌន មកពី​ភូមិ​104-109-117​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​សរុប​ជា​ថវិកា ៧៩០០​ដុល្លារ កាលពី​ថ្ងៃអាទិត្យ ទី​២០ ឧសភា ឆ្នាំ​២០១៨។​

​លោក​សាន់ ឡាទីន បាន​កោតសរសើរ​ដល់​សម្ព័ន​យុវជន​មុស្លីម​កម្ពុជា​(​ស​.​យ​.​ម​.​ក​) ដែល​ជានិច្ចកាល តែងតែបាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​កិច្ចការ​មនុស្សធម៌ ដើម្បី​ដោះស្រាយ​តម្រូវការ​ផ្សេងៗ របស់​គ្រួសារ​ដែល​មាន​ការខ្វះខាត ក៏​ដូច​ជា​ការ ចូលរួម​កសាង​នូវ​សមិទ្ធផល​នានា​នៅតាម​សហគមន៍​ផងដែរ ។​

លោក​បន្តថា​៖ “​នេះ​គឺជា​សណ្តាន​ចិត្ត​នៃ​ការបរិច្ចាគ ដែល​ផ្តើម​ចេញពី​ទឹកចិត្ត​ស្នេហា​ជាតិ និង និង​ការលះបង់​គ្រប់ បែប​យ៉ាង​ជូន​សហគមន៍​ពី​សំណាក់​ថ្នាក់ដឹកនាំ សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា បើ​ប្រៀបធៀប​នឹង​តំណាងរាស្ត្រ​គណបក្សប្រឆាំង នា​អាណត្តិ​កន្លងផុតទៅ ក៏​ដូច​ជា​បេក្ខជន​តំណាងរាស្ត្រ សម្រាប់​អាណត្តិ​ថ្មី របស់​គណបក្ស​នានា គឺ​មិន​ទាន់​បាន​នាំ​អ្វី​ជា​ប្រយោជន៍ ការចូលរួម​កសាង​សង្គម​ជា​ផ្លែផ្កា​ឲ្យ​ដូចជា គណបក្ស​ប្រជាជន​នូវឡើយ​ទេ​”​។​

​លោក សាន់ ឡាទីន បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​ត្រូវ​ត្រៀម​ខ្លួន​ទៅ​ចូលរួម បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ដែល​និង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដើម្បី​សម្រេច​ជ្រើសរើស​មេដឹកនាំ ជ្រើសរើស​តំណាងរាស្ត្រ​ដែល​ខ្លួន​ពេញចិត្ត ដែលជា​អ្នក​ផ្តល់​ជោគវាសនា​ល្អ​ដល់​ខ្លួន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×