Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃើញ​អតីត​ប្រពន្ធ​បណ្តើរ​ជនបរទេស​ចេញពី​ក្លឹប ត្រួត​គ្នា​វាយ , នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជា​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បើក​ការស្រាវជ្រាវ​

spot_img

ភ្នំពេញ​៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​ក្រុម​ចាស់​ស្ទាវ​មួយក្រុម ដែល​បាន​ព្រួត​គ្នា​វាយ​ជនជាតិ​បរទេស​ម្នាក់ នៅមុខ​ក្លឹប Ponton នៅមុខ​ផ្សារ​សូរិយា​ម៉ល ខណ្ឌដូនពេញ ដែល​គេ​សង្ស័យថា​មាន​ជម្លោះ​រឿង​ស្នេហា​។ ហើយ​ត្រូវបាន​គេ​ចែកចាយ វីដេអូ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​លាយឡំ​ជាមួយ​ការរិះគន់​យ៉ាងចា​ស់​ដៃ​ផងដែរ​។ បណ្ដាញ​សង្គម​ហ្វេ​សប៊ុក និយាយថា រឿង​នេះ​ផ្តើមឡើង​ដោយ បុរស​ម្នាក់​ដែល​ពាក់​អាវយឺត​ស ដែល​មាន​សភាព​ស្រវឹង​ជោកជាំ មក​វាយ​ស្ត្រី​ម្នាក់ ដែល​ដើរ​ជាមួយ​ជនបរទេស​រូបនោះ ហើយ​តាមពិត បុរស​ពាក់អាវ​យឺត​ស និង​ស្ត្រី​នោះ គឺ​ជា​អតីត​ប្តី​ប្រពន្ធ ហើយ​ត្រូវបាន​លែងលះ​គ្នា​រួច​ហើយ ប៉ុន្តែ​បុរស​នោះ​តែ​ប្រចែ​ប្រចណ្ឌ មក​តាម​រករឿង​ស្ត្រី​ជា​អតីត​ប្រពន្ធ​ដែល​ឃើញ​នាង​បណ្តើរ​ជនបរទេស​ចេញពី​ក្នុង​ក្លឹម​កម្សាន្ត​។​

​តាមរយៈ​វីដេអូ​ដែល​កំពុង​ចែកចាយ​នេះ​បាន​បង្ហាញថា ដើមឡើយ​មាន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ហើយ​សង្ស័យ​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​នារី​ខ្មែរ ដែល​នារី​ខ្មែរ​នោះ​ក៏មាន​ទំនាក់ទំនង​ជាមួយ​ជនបរទេស រហូត​ដល់​ប្រើប្រាស់​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក​។ ពេលនោះ​ស្រាប់តែ​មាន​អ្នក​ផ្សេង​ទៀត ដែល​ជា​ជនជាតិ​ខ្មែរ ព្រួត​វាយ​បន្ដ​ទៅ​លើ​ជន​បរទេស​តែ​ម្ដង​។​

​បន្ទាប់​ពី​មានការ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ទង្វើ​ប្រើប្រាស់​អំពើហិង្សា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ទៅលើ​ជន​បរទេស​នោះ ក៏​កំពុងតែ​ទទួលរង​នូវ​ការរិះគន់​ផងដែរ ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​។​

​ជុំវិញ​បញ្ហា​នេះ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ថា ករណី​នេះ​លោក​បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដូនពេ​ញ ធ្វើ​ការស្រាវជ្រាវ​បន្ថែម ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​។​

​លោក គល់ យី អធិការរង​នគរបាល​ខណ្ឌ​ដូនពេញ បានបញ្ជាក់​ថា ហេតុការណ៍​នេះ​ពិត​ជា​ការ​កើត​ឡើង​នៅ​មុខ​ផ្សារ​សូរិយា​ម៉ល ខណ្ឌ​ដូនពេញ​ប្រាកដ​មែន ហើយ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ ហើយ​នៅពេលនេះ លោក​បាន​បញ្ជា​ឲ្យ​នគរបាល​ប៉ុស្ដិ៍ ធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ដើម្បី​មាន​វិធានការ​បន្ដទៀត​។​

​បណ្តាញ​សង្គម បាន​និយាយថា ជនបរទេស​ការពារ​មិត្តស្រី ពី​បុរស​ប្រមឹក ត្រូវ​អ្នក​ឈរ​មើល​ព្រួត​វាយ​ម្នាក់​ម៉ា​ដៃ​ម៉ា​ជើង​នៅមុខ​ក្លឹប Ponton ម្តុំ​សូរិ​យាម៉​ល​ថ្ងៃទី​១៩​ខែ​ឧសភា ឆ្នាំ​២០១៨​បងប្អូន​យល់​ម៉េច អារម្មណ៍​ម៉េច​ដែរ​?

​ចំណែក​លោក Mary Visal ក៏​បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​ក​របស់​ផងដែរ​ថា អា​នឹង​គេ​ហៅ​ពួក​អា​តែ​តែ ស្ក​រស្ករ យាយ​មែន​ខ្មែរ​ភាគច្រើន មិនសូវ​ឲ្យ​តម្លៃ​និង​គោរព​មនុស្ស​ស្រី​សោះ ដូច​អា​ប៉ិនេះ​ស្រវឹង ម៉ាត់​គេ​យក​ម៉ាត់​គេ​យក​ម៉ង ស្រុក​គេ​បើ​ចឹង ប្រហែល​ព្រៃ​ស Calling ហើយ ស្រុក​យើង​សំបូ​រណាស់ ប្រុស​ជេរ​ស្រី វៃ​ស្រី សុំ​សើរ​ចេះ​លើកដៃ​រួច ទាំង​ដែរ​គេ​គ្មាន​កម្លាំង នឹង​តបត​ឈ្នះ យើង បុរស​ពិត គេ​មិន​វាយ ស្រី​មិន​ជេរ​ស្រី នឹង​មិន​តបត ជាមួយ​មនុស្ស​ស្រី ដែរ​មិន​សមគួរ ឡើយ​ព្រោះ​មនុស្ស​ស្រី មួយចំនួនធំ ខ្លាំង​បាន​ត្រឹម​ជេរ ស្តី បើ​វាយ​គេ​វាយ​មិន​ឈ្នះ​យើង​ឡើយ មិនគួរណា​ធ្វើ​ចឹង​សោះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×