Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរប្លន់​ប្រដាប់អាវុធ​២​នាក់​ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​នៅនឹងកន្លែង បន្ទាប់ពី​ប្លន់​ជាងមាស​នៅ​ផ្សារ​ទំនើប​… (​មាន​វីដេអូ​)

spot_img

​ជនសង្ស័យ​២​នាក់ ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលីស​ម៉ាឡេស៊ី នៅពេល​ពួកគេ​ព្យាយាម​រត់គេចខ្លួន បន្ទាប់ពី​ប្លន់​ជាងមាស​ម្នាក់ នៅ​ផ្សារ​ទំនើប Artia ក្នុង​តំបន់ Petailing Jaya ។​

​យោងតាម​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​បទល្មើស Selangor លោក Fadzil Ahmad បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៥ ល្ងាច​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ បន្ទាប់ពី​ចោរប្លន់ ៦ នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​អាវ​ក្រៅ​ធំ និង​ពាក់​មូ​ក​សុវត្ថិភាព បាន​ចូលទៅក្នុង​ផ្សារ​ទំនើប​ខាងលើ​ដែលមាន​ទីតាំងនៅ​តំបន់ Damansara Java ។​

​លោក​បន្តថា ប៉ូលីស​ស្រុក Petaling Jaya បាន​ត្រូវបាន​ផ្តល់ព័ត៌មាន​នៃ​ហេតុការណ៍​នេះ​នៅ​ម៉ោង​ប្រហែល ៥ ល្ងាច ហើយ​ពួកគេ​ក៏បាន​ចុះទៅ​កាន់​ទីកន្លែង​កើតហេតុ​ភ្លាមៗ​ផងដែរ ។​

​លោក Fadzil បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទកាសែត​ធ្វើឡើង​នៅ​ខាងក្រៅ​ផ្សារ​ទំនើប​នោះ​ថា​៖ «​នៅពេល​ប៉ូលីស​មកដល់​កន្លែងកើតហេតុ ពួកគេ​បាន​រត់​សំដៅ​ជនសង្ស័យ​ទាំងនោះ ដែល​បាន​ប្លន់​ជាងទង​ម្នាក់ ហើយ​ព្យាយាម​រត់គេចខ្លួន​ដោយ​ប្រើប្រាស់​ម៉ូតូ​ចត​នៅ​ខាងក្រៅ​» ។​

​លោក​និយាយថា ជនសង្ស័យ​ទាំងនោះ ដំបូង​ឡើយ​បាន​បាញ់​សំដៅ​សមត្ថកិច្ច ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​ជម្រើស​ផ្សេង និង​ធ្វើ​ការបាញ់​តបត​វិញ​តែម្តង ។​

​ការបាញ់​តដៃ​គ្នា​រវាង​សមត្ថកិច្ច និង​ចោរប្លន់​ប្រដាប់អាវុធ​ទាំងនោះ លទ្ធផល ធ្វើ​ឲ្យ​ជនសង្ស័យ​២​នាក់​ស្លាប់ ខណៈ​ម្នាក់ទៀត​រងរបួស ។​

​ជនសង្ស័យ​៤​នាក់ ក្នុងនោះ​ម្នាក់​ដែល​រងរបួស ត្រូវបាន​ចាប់ខ្លួន ដើម្បី​ស៊ើបអង្កេត​បន្ថែម ៕ ចន្ទី​

spot_img
×