Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក កើន​ជិត ៦​ភាគរយ​

spot_img

​ព្រះសីហនុ​៖ ថ្នាក់​ដឹង​នាំ​មន្ទីរ​ទេសចរណ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ ក្នុង​កំឡុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ឆ្នាំ​២០១៧ មានការ​កើនឡើង ៥,៩​ភាគរយ​។​

​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទី​ទេសចរណ៍ មានប្រសាសន៍ថា ភ្ញៀវទេសចរ មាន​ចំនួន​កើន​ខ្ពស់​គួរអោយកត់សម្គាល់ នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​។​

​លោក​បន្តថា ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ មានការ​ចាប់អារម្មណ៍​ចេញទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា រួមមាន​៖ ឆ្នេរ​កោះរ៉ុង​សន្លឹម ឆ្នេរ​កោះរ៉ុង មាន​ឆ្នេរ​កោះ​តូច ឆ្នេរ​ឡុង​សិត ឆ្នេរ​សុខសាន្ត និង​ឆ្នេរ​ភ្លោះ កោះ​ឋានសួគ៌ នៃ​សង្កាត់​កោះរ៉ុង​។​

​លោក តាំង សុ​ចិត្រ​គ្រឹស្នា ឲ្យ​ដឹង​ទៀតថា ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​នា​ខេត្ត​ព្រះសីហនុ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នា​ពិធី​បុណ្យអុំទូក មាន​ចំនួន​ប្រមាណ ៨៥០០០​នាក់ លើ​៨០២០០​នាក់ គឺ កើនឡើង ៥.៩​ភាគរយ​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៧៣.៩៥០​នាក់ កើនឡើង ៤.៨ ភាគរយ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​ប្រមាណ ១១.០៥០​នាក់ កើនឡើង​ប្រមាណ​១៤.៥​ភាគរយ​។​

​លោក គ្រឹស្នា បន្តទៀត ភ្ញៀវទេសចរ ដែល​ចេញទៅ​កម្សាន្ត តាម​បណ្តា​កោះមាន​ចំនួន​សរុប ៥៩៨៨​នាក់ មាន​ស្រី ២៨៦០​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៤១៥១​នាក់ ស្រី ២១១៨​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន ១៨៣៧​នាក់ ស្រី​៧៥២​នាក់​។

​ចំណែក​ភ្ញៀវ​ទៅ​កម្សាន្ត​នៅតាមរ​ម្មនី​យ​ដ្ឋា​ន​នានា​រួមមាន​៖ រមនី​យ​ដ្ឋា​ន​ក្បាលឆាយ មាន​ភ្ញៀវ​សរុប​ប្រមាណ ៩៨៣២​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​បរទេស ១៦​នាក់ ស្រី​០៧​នាក់​។ រមនី​យ​ដ្ឋា​ន​ថ្ម​រូង មាន​ភ្ញៀវ​ប្រមាណ ៧៣០០​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន ៦៥​នាក់ ស្រី ២៧​នាក់​។ រម​នី​យ​ដ្ឋា​ន ពិ​ច​និ​ច មាន​ប្រមាណ ១៧៨០​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​អ​ន្តរ​ជាតិ ២៨១​នាក់ ស្រី ៨៥​នាក់​។​

​ទាក់ទិន​ប​ពា្ហ​សន្តិសុខ ត្រូវ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កងរាជអាវុធហត្ថ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ អះអាងថា មាន​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ ប៉ុន្តែ​ភ្ញៀវទេសចរ​ភាគច្រើន បាន​ត្អូញត្អែរ ចំពោះ​បញ្ហា​តម្លៃ​សេវា​ស្នាក់នៅ សេវា​អង្គុយ សេវា​ម្ហូបអាហារ ឬ​ការជួល​តុ​អង្គុយ​ជាដើម នៅតាម​ឆ្នេរ​មួយចំនួន រួមមាន​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរត្រេះ ជាដើម​មានតម្លៃ​ខ្ពស់​។ ជាពិសេស បញ្ហា​បរិស្ថាន​គ្មាន​អនាម័យ ដោយ​កា​សាយភាយ នៃ​ក្លិន​សំរាម និង​សំរាម​ត្រូវបាន​គេ​បោះចោល​តាមផ្លូវ​សាធារណៈ​គ្មាន​សណ្តាប់ធ្នាប់ ដោយ​រដ្ឋបាលខេត្ត​ព្រះសីហនុ គ្រប់គ្រង​មុន​ទាន់​បានល្អ​ទេ​។

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេ​បញ្ញា​ការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បានអោយដឹងថា បញ្ហា​សន្តិសុខ នាឱកាស​បុណ្យអុំទូក​ឆ្នាំនេះ មាន​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ​។

​លោក ហេង ប៊ុន​ទី បាន​កត់សម្គាល់ថា មាន​ឆ្នេរសមុទ្រ​ចំនួន ២​កន្លែង គឺ​ឆ្នេរ​អូរត្រេះ នៅ​ក្រុងព្រះសីហនុ និង​ឆ្នេរ​ព្រែកត្រែង នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កំពុង​ក្លាយជា​ឆ្នេរសមុទ្រ ដ៏​ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ពិសេស​ភ្ញៀវ​ជាតិ ទើប​ធ្វើអោយ​ភ្ញៀវទេសចរ មានការ​កើន​ច្រើន​នាពី​ធី​បុណ្យអុំទូក​ឆ្នាំនេះ​។

លោក ហេង ប៊ុនទី មេ​បញ្ញា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពី​ធី​បុណ្យ អុំទូក​ឆ្នាំ​នេះដែរ គឺ​កម្លាំង​ជំនាញ បាន​ខិតខំ​បំពេញការងារ​ថែរក្សា​សុ​វត្តិភាព​ជូន ភ្ញៀវទេសចរ ដែល​បានមក​កម្សាន្ត នៅតាម​បណ្តា​កោះ និង​នៅតាម​បណ្តា​ឆ្នេរ​ផ្សេងៗ នៅលើ​ដីគោក​មាន​ភាព​ទ​ទួ​ក​ខុសត្រូវ​ខ្ពស់ ដោយ​ពុំមាន​បាតុភាព​អ្វី​កើតឡើង​គួរអោយកត់សម្គាល់​ទេ​។​

​ចំណែក លោក​វរៈសេនីយ៍ទោ ឌឹ​ម សំបូ អនុប្រធាន​អង្គភាព​បង្ការ និង បង្ក្រាប​លើ​ផ្ទៃសមុទ្រ បានអោយដឹង​ដែរ​ថា រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ នៅលើ​ផ្ទៃសមុទ្រ ពុំមាន​ហេតុការណ៍​គ្រោះថ្នាក់​លិច​ទូក ឬ​លិច​កប៉ាល់​ណាមួយ​កើតឡើង​នោះទេ​។​

​លោក​បន្តថា ការធ្វើដំណើរ របស់​ភ្ញៀវទេសចរ ចេញទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ គឺមាន​សុ​វត្ថិភាព​ល្អ​។ លោក ឌឹ​ម សំបូរ ឲ្យ​ដឹង​បន្តទៀតថា កម្លាំង​ជំនាញ​ស្ថាប័ន​លោក បាន​ខិតខំ​បំពេញការងារ អោយ​ស្របតាម​បទបញ្ជារ របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕ ដោយ​៖ សត្យា​

spot_img
×