Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ងងុយដេក​ខ្លាំង​ពេក​ទៅ សូម្បី​ស្បែកជើង​ក៏​គិត​ថា​ជា​ទូរស័ព្ទ​ដែរ (​មាន​វីដេអូ​)

spot_img

​ក្មេងប្រុស​ម្នាក់​ទំនង​ងងុយដេក​ខ្លាំង​ហើយ ដល់​ថ្នាក់​សូម្បី​តែ​ស្បែកជើង​ក៏​គិត​ថា​ជា​ទូរស័ព្ទ​ដែរ​។​

​បើ​តាម​វីដេអូ ពេល​គាត់​កំពុង​ដេក មាន​បុរស​ម្នាក់​បាន​យក​ស្បែកជើង បន្លំ​ធ្វើ​ជា​ទូរស័ព្ទ​មក​ដាក់ ក្បែរ​ត្រចៀក​របស់គាត់ ហើយ​ទំនង​ប្រាប់ថា មាន​អ្នក​ចង់​និយាយ​ជាមួយ ហើយ​ក្មេង​ប្រុស​នោះ​​ដែល​មើលទៅ​ងងុយដេក​ខ្លាំង បាន​ជឿ​ស្លុង​តែម្តង ដោយ​បាន​យកស្បែក ជើង​ដាក់​ក្បែរ​ត្រចៀក រួច​​និយាយថា អា​ឡូ អា​ឡូ ជាច្រើន​ដង​។​

​អ្វី​ដែល​កាន់តែ​អស់សំណើច​ទៀត​នោះ​គឺថា នៅពេល​និយាយ អា​ឡូ អា​ឡូ ជាច្រើន​ដង​ហើយ មិនមាន​​លឺសូរ​សម្លេង​តប​វិញ គាត់​នៅ​ស្ងៀម​មួយសន្ទុះ​រួច យក​ទូរស័ព្ទ​មក​មើល តែ​នៅ​តែ​មិនទាន់​ដឹង​ថា​វា​​ជា​ស្បែកជើង រួច​យក​ដាក់​ក្បែរ​ត្រចៀក​វិញ ចុង​ក្រោយ​ទើប​ដឹង រួច​បោះ​វា​ចោល​។​

​ចង់ដឹងវីដេ​អូនេះ​គួរឲ្យ​ចង់​សើច​យ៉ាងណា តោះ​ចុច​មើល​ខាងក្រោម​នេះ​៕​ សុភ័ក្ត្រ

spot_img
×