Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​វិស្វករ​ជប៉ុន ផ្ញើ​ពាក្យ​ដល់​កម្មករ​វៀតណាម​ថា ៖ “​ជនជាតិ​វៀតណាម​អស់លោក​រាប់​ម៉ឺន​ឆ្នាំ​ទៀត ក៏​នៅ​វេទនា​ដដែល​ហ្នឹង​!” ធ្វើឲ្យ​យើង​នឹកគិ​តដល់ … .. .

spot_img

​វិស្វក​រវ័យ​ចំណាស់​ជនជាតិ​ជប៉ុន​ម្នាក់ ក្រោយ​ពេល​បញ្ចប់​ការងារ​នៅ​វៀតណាម គាត់​និយាយ​ទៅកាន់​កម្មករ​វៀតណាម ដោយ​មិន​ក្រែងរអែង​ចិត្ត​ថា ៖ “​ជនជាតិ​វៀតណាម​របស់​អស់លោក ម៉ឺន​ឆ្នាំ​ទៅ​មុខ ក៏​នៅ​វេទនា​ដដែល អស់លោក​គិតដល់​តែ​ផលប្រយោជន៍​កំប៉ិកកំប៉ុក​របស់​បុគ្គ​ល ដោយ​មិន​ចេះ​គិត​ដល់​ប្រយោជន៍​ធំធេង​របស់​សង្គម​ឡើយ​” ។​

​វិស្វករ​ជប៉ុន​ដែល​ពោល​ពាក្យរិះគន់ ធ្វើឲ្យ​ព​ល​ជនជាតិ​វៀតណាម​បង្ខំ​ចិត្តសារភា​ព​ថា “​ត្រូវតែ​ដឹងគុណ​គាត់ ព្រោះ​គាត់​និយាយ​ត្រូវ​” ជាមួយនឹង​ប្រធានបទ​ខាងលើ​វិស្វករ​រូបនេះ បកស្រាយ ៖ ខ្ចៅខ្យង​មួយ​ដែល​យើងខ្ញុំ​ត្រូវ​នាំចូល​ពី​ជប៉ុន​ក្នុង​តម្លៃ ៤០.០០០​ដុង (​ប្រមាណ​ជិត ២ ដុល្លារ​) ដែល​ធ្លាក់​ចុះ​ដី​នោះ​កម្មករ​វៀតណាម ដើរ​ជាន់​ពីលើ ឬ​ទា​ត់វា​ចោល​យ៉ាង​រំភើយ ដោយហេតុ​ថា វា​ពុំ​មែន​ជា​របស់​អស់លោក ។ ផ្ទុយទៅវិញ​ពេល​ដែល​អស់លោក​ធ្វើ​ធ្លាក់​បារី​ដែល​កំពុង​ជក់ តម្លៃ​ត្រឹមតែ ១.០០០​ដុង (០,០២៥ USD) នោះ​គឺ​ពួកលោក បែរ​ជា​សុខចិត្ត​ឱន​រើស​វា​ឡើង រួច​បន្ត​ជក់​ទោះបី​វា​គគ្រិច​ក៏ដោយ ព្រោះ​ថា​វា​ជា​របស់​អស់លោក​។

​មួយវិញទៀត ដូចជា​ខ្សែកាប​ល្លិ៍​អគ្គិសនី យើងខ្ញុំ​ត្រូវ​នាំ​ចូល​ក្នុង​តម្លៃ ៥ លាន​ដុង​/១​ម៉ែត្រ ប៉ុន្តែ​អស់លោក​បាន​លួច​កាត់​យក ហើយ​យកទៅ​លក់​ក្នុងតម្លៃ ២-៣​ម៉ឺន​ដុង ប៉ុណ្ណោះ ។ រឿង​ទាំងអស់នេះ វា​អាច​នាំឲ្យ​អស់លោ​កនូវ​ប្រយោជន៍​តិចតួ​ច​ប៉ុណ្ណោះ ប៉ុន្តែ​វា​បាន​បង្ក​អន្តរាយ​យ៉ាង​ធំធេង​ដល់​ក្រុមហ៊ុន ព្រោះ​ថា​បែប​នេះ​យើងខ្ញុំ​បង្ខំចិត្ត​ត្រូវ​នាំចូល​បន្ថែម ឬ​នាំចូល​លើស​ពី​តម្រូវការ​នៃ​គម្រោង​” ។​

​ចំពោះ​អ្នកបើកបរ​រថយន្តរ​បស់​វិស្វករ​នោះ​វិញ ត្រូវ​បាន​គាត់​ជូន​កាដូ​មាន​តម្លៃ​ជា​មួយ​ពាក្យ​ដាសតឿន​ដូចខាងក្រោម ៖ ខ្ញុំ​ពិតជា​អរគុណ​លោក​ខ្លាំងណាស់ ដែល​បាន​ផ្តល់​សុវត្ថិភាព​ក្នុង​ការបើកបរ ៥​ឆ្នាំ កន្លងមក ព្រោះ​លោក​ជា​អ្នកធានា​ជីវិត​ខ្ញុំ ហេតុនេះ​លោក​ចង់​បាន​អ្វី​ក៏​ខ្ញុំ​ព្រម ប៉ុន្តែ​កុំ​ច្រឡំ​ថា លោក​បាន​ធ្វើ​អ្វី​ខុស​ខ្លះ​ហើយ​ខ្ញុំ​មិនដឹង​នោះ ។ លោក​ទៅ​ទទួល​ឬ​ជូន​ដំណើរ​ខ្ញុំ​ឡើង​យន្តហោះ ដែល​មាន​ចម្ងាយ​ផ្លូវ​ត្រឹមតែ ៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​របាយការណ៍​លោក​បាន​សរសេរ​ដល់​ទៅ​ជាង ១០០​គីឡូម៉ែត្រ​ឯណោះ ក៏​ខ្ញុំ​នៅ​ចុះហត្ថលេខា លោក​នៅ​សរសេរ​រឿង​ទិញ​សាំង ប្តូរ​ប្រេង ខ្ញុំ​ក៏​ចុះហត្ថលេខា ។ ហេតុផល​ដែល​ខ្ញុំ​ចុះហត្ថលេខា ព្រោះ​ដោយសារឲ្យ​លោក​សប្បាយចិត្ត​ក្នុង​ការបើក​បររថយ​ន្ត​សុវត្ថិភាព​ដល់​ខ្ញុំ ។​

​ប៉ុន្តែ​លោក​ដែល​ជា​អ្នកបើកបរ និង​បណ្តា​កម្មករ​វៀតណាម​ទាំងឡាយ មេត្តា​កុំ​នឹកស្មានថា អស់លោក​បោកប្រាស់​ជនជាតិ​ជប៉ុន​បាន​ឲ្យសោះ ។ អស់លោក​គប្បី​ដឹងថា យើងខ្ញុំ​អាច​ផ្តល់​បៀ​វត​វត្សរ៍​ខ្ពស់​ជាង​នេះ ឬ​បង្កើន​វា​ច្រើនដង​សម្រាប់​អស់លោក ។ ពិតណាស់ យើងខ្ញុំ​បាន​តម្លើង​ប្រាក់ខែ​ឲ្យ​លោក ២០០.០០០ ដុង (​ប្រហែល​ជិត ១០ ដុល្លារ​) ដែល​តាមពិត​ទៅ​យើងខ្ញុំ​អាច​បង្កើន​ជូន​អស់លោក​ដល់ 500.000 (​ជិត ២៥ USD) ។ ដឹង​ទេ​ថា យើងខ្ញុំ​បាន​រក្សាទុក​ប្រាក់ ៣០០.០០០ ដុង គឺ​ដើម្បី​ទុក​បង្គ្រប់​ចំណាយ “​រាយការណ៍​ផ្តេសផ្តាស​” ឬ​ល្បិចកល​ផ្សេង​ទៀត​របស់​អស់លោក ។ ដូច្នេះ​គិត​ទៅ​ចុងក្រោយ​គឺ​អស់លោក​ជា​អ្នក​នាំ​អន្តរាយ​ដល់​ខ្លួនឯង​ប៉ុណ្ណោះ ។ ចំណែក​ភាគី​យើងខ្ញុំ​ក៏​គ្រាន់តែ​យក​របស់​ជនជាតិ​វៀតណាម ឲ្យទៅ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ យើងខ្ញុំ​ក៏​ពុំ​មាន​ខាតបង់​អ្វី​បន្តិច​ឡើយ ។ បានសេចក្តីថា តាមរយៈ​ប្រយោគ​ទាំងឡាយ​ខាងលើ គូស​បញ្ជាក់ឲ្យ​ឃើញ​ក្នុង​កែវភ្នែក​របស់​ជនជាតិ​ជប៉ុន​មួយ​ចំនួន ពលករ​វៀតណាម​ពុំ​ត្រូវបាន​គេ​វាយតម្លៃ​ល្អ​នោះទេ ។​

​ចុះ​ចំណែក​កម្ពុជា​យើង​វិញ ?


MOSQUITO KILLERS

spot_img
×