Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​គួរ​ស្នើសុំ​ចិន ឲ្យជួយ​បង្កើត​អគារ​ចិញ្ចឹម​ជ្រូក​ច្រើន​ជាន់​ដែរឬទេ​? (មានវីដេអូ)

spot_img

​​កសិករ​ប្រទេស​ចិន កំពុង​ប្រឹងប្រែង​ជម្រុញ​វិស័យ​ចិញ្ចឹម​ជ្រូក​ឲ្យ​ឈាន​ដល់​កម្រិត​ខ្ពស់​មួយ​តាមរយៈ​ការកសាង​ប្រព័ន្ធ​ចិញ្ចឹម​ជ្រូក​ក្នុង​អគារ​ទំនើប​ដែល​មាន​ច្រើន​ជាន់​។​

​ក្រុមហ៊ុន​កសិកម្ម Yangxiang នៅ​ជៀង​ស៊ូ កំពុង​ចិញ្ចឹម​ជ្រូក ក្នុង​អគារ​ពីរ ដែល​អគារ​នីមួយ​មាន​កម្ពស់ ៧​ជាន់ នៅលើ​ភ្នំ Yaji ។​

​ពួកគេ​កំពុង​ត្រៀម សាង​អគារ​ដូចខាងលើ ៤​ទៀត ក្នុងនោះ​មាន​អគារ​មួយ​មាន​កម្ពស់​ដល់​ទៅ ១៣​ជាន់ ។ អគារ​ទាំង​នោះ​ប្រសិនបើ​សំឡឹង​ពី​ខាងក្រៅ​វា​មិន​ខុស​អ្វី​នឹង​អគារ​សម្រាប់​ស្នាក់​នៅ​ឡើយ ។​

​នៅពេល​នេះ​ក្រុមហ៊ុន Yangxiang ខេត្ត​ជៀង​ស៊ូ បាន​វិនិយោគ​ទឹកប្រាក់ ៥០០​លាន​យាន់ ដើម្បី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការចិញ្ចឹម​ជ្រូក ។ ចំណាយ​នេះ ពុំ​ទាន់​គិតដល់​ទុន​ចល័ត សម្រាប់​ទិញ​ជ្រូក​ពូជ​ឡើយ ។

​ការដឹក​ជញ្ជូន​ជ្រូក​ក្នុង​កសិដ្ឋាន​នេះ ប្រព្រឹត្តទៅ​ដោយ​ជណ្តើរយន្ត​ទាំងអស់ ។​

​ក្បែរ​នោះ​គេ​បាន​កសាង​រោងចក្រ​កែច្នៃ​អាហារ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​កសិដ្ឋាន​ទាំងមូល ។​

​លោក Xu Jianing នាយក​ក្រុមហ៊ុន Yangxiang “​ឧត្តមភាព​កសិដ្ឋាន​ច្រើន​ជាន់​នេះ​គឺ​សន្សំសំចៃ​ថាមពល និង​ចំណាយ​ផ្សេងៗ ព្រោះថា​ក្នុង​ផ្ទៃក្រឡា​មិន​ជា​ធំ​ប៉ុន្មាន តែ​អ្នក​នៅ​តែ​អាច​ចិញ្ចឹម​ជ្រូក​បាន​យ៉ាងច្រើន​” ។​

​ក្នុង​មួយ​ជាន់ៗ​នៃ​អគារ​នី​មួយៗ គេ​អាច​ចិញ្ចឹម​មេ​ជ្រូក​បាន​ដល់​ទៅ ១.០០០ ឯណោះ ។​

​ក្រុមហ៊ុន​នេះ មាន​គម្រោង​នឹង​ចិញ្ចឹម​ជ្រូក​ចំនួន 300.000 ក្បាល ដើម្បី​បាន​កូនជ្រូក 840.000 ក្បាល ក្នុង​១​ឆ្នាំៗ ។​

​បណ្តា​អ្នកជំនាញការ​សន្និដ្ឋាន​ថា បែបផែន​ចិញ្ចឹម​ជ្រូក​ក្នុង​អគារ​ច្រើន​ជាន់​អាច​ត្រូវបាន​បើក​ទូលាយ​នៅ​ទ្វីបអាស៊ី ដែល​ជា​តំបន់​មួយ​មាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់ ។​

​នៅ​ប្រទេស​ចិន​វិញ បែបផែន​ចិញ្ចឹម​ជ្រូក​ខាងលើ កំពុង​ត្រូវបាន​អនុវត្ត​នា​ខេត្ត​ដទៃ​ទៀត​ជាអាទិ៍ ៖ Fujian and Zhejiang និង​ខេត្ត​ដទៃទៀត​នៅ​ប្រទេស​ចិន ៕​ ដោយ ៖ ចន្ទ្រា

spot_img
×