Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ប្រក​បរបរ​ដើរ​សំលៀងកាំបិត ចូល​​ផ្ញើ​លុយ​នៅ​ធនាគារ​ទុក​ឲ្យ​កូន​រៀន តែ​ត្រូវ​នារី​បុគ្គលិក​រើសអើង ដេញចេញ​និង​ពោល​ពាក្យ​មើលងាយ​ដ៏​អសុរោះ​!!

spot_img

​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ បាននិងកំពុង​ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចែករំលែក​តៗ​គ្នា​ឡើង​កក្រើក​បណ្តាញ​សង្គម​តែម្តង ដែល​បុរស​ប្រកបមុខរបរ​ដើរ​សំលៀងកាំបិត​តាម​ផ្ទះ​ម្នាក់ ត្រូវបាន​បុគ្គលិក​ធនាគារ​មួយកន្លែង​នៅក្នុង​ប្រទេស​ថៃ ដេញចេញ​ក្រៅ​វិញ និង​ថែមទាំង​ពោល​ពាក្យ​មើលងាយមើលថោក «​អាវ​មិន​អាវ​ខោ​មិន​ខោ​» ទៀតផង បន្ទាប់ពី​គាត់ និង​កូនប្រុស​តូច​ម្នាក់ បាន​ចូលទៅក្នុង​ធនាគារ​នោះ ក្នុង​បំណង​បើក​កុង​មួយ ។​

​បុរស​ម្នាក់​ឈ្មោះ Pongpat Sripong អាយុ ៤៧ ឆ្នាំ បាន​រៀបរាប់​ពី​ដំណើរឿងរ៉ាវនេះ​ទាំង​ទឹកភ្នែក​ថា នៅ​ព្រឹក​មួយ​នោះ រូបគាត់ និង​កូនប្រុស បាន​នាំ​យកលុយ​ចំនួន ២០០០ បាត (៦២ ដុល្លារ​) ជា​លុយ​សុចរិត​បានមក​ពីមុខ​របរ​ដើរ​សំលៀងកាំបិត​តាម​ផ្ទះ​គេ ទៅកាន់​ធនាគារ​មួយ ដើម្បី​ផ្ញើទុក​នៅ​ទីនោះ ទុក​គ្រាន់​ជា​ទុន​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ បាន​រៀន​ខ្ពង់ខ្ពស់​នៅ​ថ្ងៃ​អនាគត ដោយ​ពុំ​ចង់​ឲ្យ​ពួកគេ​មាន​អនាគត​មិនល្អ​ដូ​ជា​ឪពុក​ទៀត ។​

​ប៉ុន្តែ រូបគាត់​ពិតជា​ពុំ​នឹកស្មាន​ដល់​សោះ ខណៈ​គាត់​បាន​ចូលក្នុង​កន្លែង​អង្គុយ​ភ្លាម ស្រាប់តែ​នារី​ជា​បុគ្គលិក​ធនាគារ​ម្នាក់ ដែល​សម្តែង​ការ​ពុំ​ពេញចិត្ត បាន​ដេញ​គាត់ និង​កូនប្រុស ត្រឡប់ទៅផ្ទះ​វិញ ដើម្បី​ងូតទឹក​ឲ្យ​ស្អាត មុនពេល​ផ្ញើ​លុយ ព្រោះ​ពួកគេ​ធុំក្លិន​អសោច​ពេញ​ក្នុង​ធនាគារ ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ បុគ្គលិក​ស្រី​នោះ​នៅបាន​ពោល​ពាក្យ​ថា «​ប្រសិន​អ្នក​មិនមាន​លុយ​ច្រើន​ទេ ពុំ​បាច់​យកមក​ផ្ញើ​នៅ​ធនាគារ​ទេ ព្រោះ​វា​រំខាន​ដល់​អ្នកដទៃ​» និង​ថែមទាំង​បង្គាប់​ឲ្យ​សន្តិសុខ​អូស​បុរស​នោះ និង​កូនប្រុស​របស់គាត់ ចេញទៅ​ខាងក្រៅ​វិញ នៅ​ចំពោះ​ភ្នែក​ភ្ញៀវ​ជាច្រើន​មក​ទទួល​សេវាកម្ម សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង ៕ ចន្ទី​

spot_img
×