Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៖ ចិន​ចត​យន្តហោះ​ទំលាក់​គ្រាប់បែក​លើកដំបូង នៅ​ដែនទឹក​មាន​ជម្លោះ​

spot_img

​ប្រទេស​ចិន​បាន​ចត​យន្តហោះ​ទំលាក់​គ្រាប់បែក​របស់​ខ្លួន​ជា​លើកដំបូង នៅ​តំបន់​មាន​ជម្លោះ ស្ថិត​​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​សកម្មភាព​របស់​ចិន​នេះ ត្រូវបាន​អា​មេ​រិច​ព្រមាន​ថា ចិន​កំពុង​ធ្វើឲ្យ​​មាន​អស្ថេរភាព​នៅក្នុង​តំបន់​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC កាលពី​ចុង​សប្តាហ៍​កន្លង​​ទៅនេះ​។​

​យន្តហោះ​ទំលាក់​គ្រាប់បែក​ប្រភេទ H-6K គឺ​ស្ថិត​ក្នុងចំំណោម​យន្តហោះ​ជាច្រើន​គ្រឿង​ទៀត​របស់​ចិន​​ដែល​បាន​ចូលរួម​ហ្វឹកហាត់​នៅលើ​កោះ និង​តំបន់​ថ្មី​ប៉ប្រះ​ទឹក ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​។​

​អ្នកជំនាញ​ពី​អង្គការ​តម្លាភាព​ដែន​សមុទ្រ​អាស៊ី (AMTI) បាន​និយាយថា បើ​តាម​វិដេអូ​មួយ​របស់​​កាសែត​ចិន​បានបង្ហាញ់​ថា យន្តហោះ​ទំលាក់​គ្រាប់បែក H-6K បាន​ធ្វើ​ការចត និង​ហោះ​ចេញពី​មូល​​ដ្ឋា​ន​នៅលើ​កោះ Woody Island ដែល​ជា​កោះ​ដ៏​ធំ​បំផុត​នៃ​ប្រជុំ​កោះ Paracel​។​

Woody Isaland ដែល​ចិន​ហៅថា កោះ Yongxing គឺជា​កោះមាន​ជម្លោះ​ដែល​ទាមទារ​កាន់កាប់​​ដោយ​ប្រទេស​វៀតណាម និង​កោះ​តៃវ៉ាន់​។​

​សូមបញ្ជាក់​ថា ដែនទឹក​មាន​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​តំបន់​ផ្លូវទឹក​សំរាប់ធ្វើ​ជំនួញ​​យ៉ាងសំខាន់ មាន​ប្រទេស​ចំនួន ៦​ទាមទារ​កាន់កាប់ រួមមាន ម៉ាឡេស៊ី ភី​លី​ពី​ន ប្រុយ​ណេ វៀតណាម​​តៃវ៉ា់ន់ និង​ចិន​នេះឯង ដែល​ទាមទារ​កាន់កាប់​ដែនទឹក​មាន​ជម្លោះ​ស្ទើរ​ទាំងស្រុង​។​

​ចិន​បាន​កសាង​កោះ​សប្ប​និម្មិត​ជាច្រើន​នៅក្នុង​ដែនទឹក​មាន​ជម្លោះ ហើយ​សកម្មភាព​នៃ​ការចត​​របស់​យន្តហោះ​ទំលាក់​គ្រាប់បែក​នៅ​កោះមាន​ជម្លោះ​នឹង​រឹតតែ​ធ្វើឲ្យ​មាន​ភាព​តានតឹង​ទៀត​ក្នុង​​តំបន់​៕ សុភ័ក្ត្រ

spot_img
×