Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​ទី ១៥៥ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ក្រោម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​” ប្រមូល​ថវិកា​បាន​ជាង​៥​សែន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៨

spot_img

​​ស្វាយរៀង​ ៖ ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​បាន​អញ្ជើញ​ជា​អធិបតី​ដ៍​ខ្ពង់ខ្ពស់​ក្នុងការ​ប្រារព្ធ មិទ្ទីង រំ​ឮ​ក​ខួប​ទី​១៥៥ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ក្រោ ម ប្រធានបទ “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន ទុក​នរណា​ម្នាក់​ចោល​” ដែល បានរៀបចំ ឡើង ដោយ សាខា កាកបាទ ក្រហម កម្ពុជា ខេត្ត​ស្វាយរៀង​នៅ​សាលប្រជុំ​ធំ​របស់់​សាលាខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​៧​កើត​ខែជេស្ន​ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​២១ ឧសភា​ឆ្នាំ​២០១៨​ប្រមូល​ថវិកា​បាន​ជាង​៥​សែន​ដុល្លា​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន បាន​ជំរាប​អង្គ​មិ​ទ្ទី​ញ​នាពេល​នេះ​ថា​វា ពិតជា​មាន​សារៈសំខាន់​សម្រាប់​សាខា​កាកបាទ ក្រហម កម្ពុជា ខេត្ត ស្វាយ រៀង ក៏ដូចជា​សម្រាប់​អាជ្ញាធរខេត្ត និង ប្រជាជន ទូទាំង​ខេត្ត ដោយហេតុ​ថា សកម្មភាព​នេះ​បាន​ឆ្លុះ បញ្ចាំង យ៉ាង ច្បាស់​នូវ សុ​ឆន្ទៈ ការ បេ្តជ្ញាចិត្ត និង​កិច្ចខិតខំ ប្រឹងប្រែង រួម​គ្នា​ពី គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​និង ក្រៅ ខេត្ត​ស្វាយរៀង ។ សកម្មភាព​នេះ​ជា​បុព្វហេតុ មនុស្សធម៌​សំដៅ​ជួយ ដល់​ជន​រង គ្រោះ និ ង ជន​ងាយ​រងគ្រោះ​បំផុត​តាម​រយៈ​ការគ្រប់គ្រង គ្រោះ​មហន្ត រាយ សុខភាព និ ង កា រ ថែទាំ​សុខភាព​តាម​សហគមន៍ ការលើកកម្ពស់​គោលការណ៍​គ្រឹះ ការពា រ តម្លៃ​មនុស្សធម៌​របស់​ចលនា និង​ការអភិវឌ្ឍ​ស្ថាប័ន​។​

ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​លោកជំទាវ​ផ្ទាល់ សូម​កោត សរ សើរ និង ថ្លែងអំណរគុណ​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា នី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​ក ម្ពុ​ជា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ បុគ្គលិក បណ្តាញ អ្នក​ស្ម័គ្រ ចិត្ត និង ក្រុមយុវជន ស្ម័គ្រចិត្ត នៃ​កាកបាទក្រហម កម្ពុជា ព្រមទាំង សប្បុរសជន​ជាតិ អន្តរជាតិ​ទាំងអស់ ដែល បាន ផ្តល់​ការគាំទ្រ​ដ៏​មុតមាំ និង ស ហ​ការណ៍​យ៉ា ង ជិត ស្និ ទ្ធ ។ ហើយ​សកម្មភាព​ទាំងអស់​បាន​នេះ​ចូលរួមចំណែក អនុវត្ត សកម្មភាព ម​នុ ស្ស ធម៌​ក្នុង​ក្របខណ្ឌ​នៃ ផែ ន ការ​យុទ្ធសាស្ត្រ​រយៈពេល​វែង ២០១១-២០២០ របស់ កាក បាទ​ក្រហម ក​ម្ពុ ជា ដោ យ សម្រេចបាន​នូវ សមិទ្ធផល ជាច្រើន ក្នុងការ បំ ពេ ញ បេស​សកម្ម ជា​ប្រវត្តិ​សា ស្ត្រ របស់​ខ្លួន​ជូន​ជាតិ និង​ប្រជាជន​យើង​។ ប្រការ ទាំ ង នេះហើយ បាន គូស​បញ្ជា ក់ យ៉ាងច្បាស់​ថា កាកបាទក្រហមកម្ពុជា​បាន​ចូលរួម ចំណែក ដ៏​ប្រ សើ រ ដ ល់ ការ អភិវឌ្ឍ​សង្គមជាតិ ការកាត់បន្ថយ​ភាពក្រីក្រ របស់ ប្រជាជន និង​កា រ ការពារ​គុ ណ តម្លៃ មនុស្សធម៌​ចំពោះ​មនុស្សជាតិ​ទាំងមូល ។​

​ក្រោយ ពី​បាន​ស្តាប់​នូវ​សេចក្តី​ថ្លៃ​ង​ការ​សម្តេច កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្រាប់​អង្គ​មិទ្ទីង​អបអរ​ខួប​ទី​១៥៥ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៨ ក្រោម ប្រធានបទ​“ កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន ទុ ក នរណា​ម្នាក់​ចោល​” ដែល​អាន​ដោយ​លោក ប្រធាន​គណៈ​កម្មា​ធិ ការ សា ខា កាកបាទក្រហមកម្ពុជា ខេត្ត​ស្វាយរៀង ដែលមាន​ខ្លឹមសារ អត្ថន័យ​ដ៏​វិសេស វិសាល​ពោរពេញ​ទៅ​ដោយ​ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព ពិតជា​បាន ឆ្លើយ តប តម្រូ វ​ការចាំបាច់​ផ្តល់​នូវ​ក្តីសង្ឃឹម និង​ភាពកក់ក្តៅ​នៃ​អ្នករងគ្រោះ និង​អ្នកងាយរងគ្រោះ​រយៈកាល​កន្លង​មក និង​ពេលបច្ចុប្បន្ន​។ ប្រធានបទ​នេះ គឺជា​ប្រធាន បទ​មួយ​ដ៏​ត្រឹមត្រូវ​ព្រោះថា ជនរងគ្រោះ​មិន​មែន​មាន​តែ​នៅ​ទីក្រុង ឬ​ទីជនបទ នោះទេ តែ​មាន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ដែល​ទាមទារ​ឱ្យមាន​ការជួយ ពី​កាក បាទ​ក្រហម​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​សូម​ចូលរួម​សម្តែង​ការអបអរសាទរ និង​កោតសរសើរ​នូវ​វីរៈភាពដ៏ខ្ពង់​​ខ្ពស់​របស់​សម្តេចកិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម កម្ពុជា​ជាមួយ នឹង​ការគាំទ្រ ផ្នែក​ស្មារតី ជាប្រចាំ ពី​ស្វាមី​ដ៏​ឧត្តម គឺ​សម្តេច​អគ្គ ម ហា សេ នា ប​តី​តេ​ជោ ហ៊ុន សែន ។

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ពុះពារ​តស៊ូ​អត់ធ្មត់ ជម្នះ បាន រាល់ ការ លំបាក​គ្រប់​បែបយ៉ាង ដើម្បី បុព្វ ហេតុ មនុស្សធម៌​ទទួលបាន​នូវ​គោរម ងារ​ជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ឥស្សរជន​ឆ្នើម ថ្នាក់ជាតិ នៃ​វេទិកាភា ព ជា អ្នកដឹកនាំ តំបន់ អាស៊ី​ប៉ាស៊ីហ្វិក ឆ្លើយតប​ទៅនឹង​អ្នករងគ្រោះ​ដោយ សារ មេ រោ គ អេដស៍ ជំងឺអេដស៍​នៅ​កម្ពុជា និង​ជា​ឥ​ស្សរ ជន ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការសកម្មភាពអ គ្គ លេខាធិការ អង្គការ សហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ដោ យ បា ន កា ត់ បន្ថយ​អត្រា​ជំងឺ ស្លាប់ នៃ​មាតា ទារក និង​កុមារ រួមជាមួយ​នឹងការ​ការពារជំងឺឆ្លង និង​អន្តរាគមន៍​សុខភាព​សាធារណៈ​ក្នុង​គ្រាអាសន្ន​។ វីរៈភាព​នេះ​បានរួមចំណែក ឆ្លើយតប​យ៉ាង​សប​ស្រប និង​ទាន់ពេលវេលាទៅនឹង​សេចក្តីត្រូវការ​របស់ ប្រទេសជាតិយើងក្នុងការថែរក្សា​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ដើម្បី​បម្រើ​កិច្ចការ​អភិវឌ្ឍន៍​សង្គម និង​កិច្ចការ​មនុស្សធម៌​ប្រកប ដោយ ចីរភាព និង​សមធម៌ ៕ វ៉ៃកូ​

spot_img
×