Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Viagra គួបផ្សំ​ជាមួយ​វ៉ាក់សាំង​គ្រុន​ផ្តាសាយធំ អាច​ព្យាបាល​បាន​ជំងឺមហារីក​ (មានវីដេអូ)

spot_img

តាម Daily Mail ការស្រាវជ្រាវ​ថ្មី​មួយ​របស់​អ្នកវិទ្យាសាស្ត្រ​កាណាដា បាន​បង្ហាញ​លទ្ធផល​នឹកស្មាន​មិន​ដល់​ថា ការ​គួបផ្សំរ​វា​ង Viagra នឹង​វ៉ាក់សាំង​ផ្តាយ​សាយមួយ​ប្រភេទ​អាច​ដោះស្រាយ​បញ្ហា​ទប់ស្កាត់​មិន​ឲ្យ​រោគមហារីក​វិលត្រឡប់​មកវិញ បន្ទាប់ពី​ធ្វើ​ការវះកាត់​រួច ។​

​តាម​នោះ​វិធីសាស្ត្រ​នេះ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង្គ​កាយស្តារ​ឡើង​វិញ​បាន​នូវ​សមត្ថភាព​វាយលុក លើ​កោសិកា​មហារីក​ដែល​នៅ​សេសសល់ ក្រោយ​ពេល​គេ​កម្ចាត់​ដុំ​ពក​កាច​សាហាវ​នោះ​ចោល​។​

Viagra គួបផ្សំ​នឹង​វ៉ាក់សាំង​គ្រុន​មាន​សមត្ថភាព​ជួយ​ព្យាបាល​ជមងឺមហារីក​

​ក្នុង​ការសាកល្បង​វិធី​សាកល្បង​វិធីសាស្ត្រ​នេះ ក្នុង​ជំងឺមហារីក​សួត​របស់​កណ្តុរ​បាន​បង្ហាញឲ្យឃើញសមា​មា​ត្រនូវការ​រាលដា​លរបស់​ជំងឺ​មហារីកថយ​ចុះ​ដល់​ទៅ ៩០% តាម​គម្រោង​អ្នកជំងឺ​មហារីកក្រពះ ២៤ នាក់ នឹង​ត្រូវបាន​គេ​ពិសោធន៍​បន្តទៀត សម្រាប់​ប្រែក្លាយ​វិធីសាស្ត្រ​នេះ ទៅ​ជា​របៀប​ព្យាបាល​មហារីក​មួយ​ជា​សកល ។​

​ជាធម្មតា​ភាពស៊ាំ​នៃ​បណ្តា​កោសិកា​ដើរតួនាទី​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​កម្ចាត់​ចោល​នូវ​ការ​រាលដាល​នៃ​កោសិកា​មហារីក ។ ប៉ុន្តែ​ការវះកាត់​វា​បណ្តាល​ឲ្យ​កោសិកា “​រារាំង​” ដែល​មាន​ប្រភព​ពី myeloid (MDSC) ទប់ស្កាត់​នូវ “​ឃាតករ​ធម្មជាតិ​” នេះ ធ្វើឲ្យ​វា​មិន​អាច​សម្រេច​បាន​ភារកិច្ច​ប្រឆាំ​ង​នឹង​មហារីក ។ ក្នុងករណីនេះ បែរ​ជា​ប្រភេទ​ឱសថ​ព្យាបាល​ជំងឺ ជីវសាស្ត្រ​មិន​ប្រក្រតី “Viagra” បែរ​ជា​អាច​ទប់ស្កាត់​នូវ​កោសិកា​រារាំង​ទាំងនោះ ហើយ​វ៉ាក់សាំង​គ្រុន​វា​ដើរតួនាទី​រំញោច​ទៅលើ​កោសិកា​ការពារ​សរីរាង្គ ។

​តាម​អ្នកស្រាវជ្រាវ​នោះ​ការវះកាត់ វា​ជា​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​ដើម្បី​កម្ចាត់​ដុំ​ពក​មហារីក ដែល​កក​រឹង ប៉ុន្តែ​វា​ពុំ​អាច​ទប់ស្កាត់បាន​នូវ​កោសិកា​មហារីក​ដែល​នៅ​សេសសល់ វា​លោត​រាលដាល​ទៅកាន់​ផ្នែក​ដទៃទៀត ។​

​តាមរយៈ​គួបផ្សំ Viagra និង​វ៉ាក់សាំង​គ្រុន បាន​ធ្វើឲ្យ​ជំងឺមហារីក​វិលត្រឡប់​មក​វិញ​បាន​ក្រោយ​ការវះកាត់ ។​

​យ៉ាងនេះ​ក្តី​ក្រុម​ស្រាវជ្រាវ​ព្រមាន​ដល់​អ្នក​ជំងឺមហារីក មិន​ត្រូវ​ធ្វើការ​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​តាមរយៈ​វិធីសាស្ត្រ ខណៈពេល​ដែល​ឱសថ​ទាំងនោះ​ងាយស្រួល​ទិញ​។​

​ទស្សនា​បន្ថែម​វីដេអូ ៖ មនុស្ស ៨​នាក់ ក្នុង​គ្រួសារ​មួយ​រង​ជំងឺមហារីក​ពោះវៀន​ធំ ៕ លី​សា​

spot_img
×