Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ជាមួយនឹង​ប្រាក់​ដ៏​មហាសាល​របស់​អ្នកសុំទាន​ពិកា​រលី​បង់​

spot_img

​អ្នក​បរិច្ចាគ​ប្រាក់​ឲ្យ​ស្ត្រី​អ្នកសុំទាន​ពិការ​ម្នាក់​នៅ​លី​បង់ បាន​ភ្ញាក់ផ្អើល​ស្រឡាំងកាំង ពេល​រក​ឃើញ​ថា អ្នកស្រី​មាន​ប្រាក់​ដ៏​ច្រើនសន្ធឹក​ក្នុង​ធនាគារ ។​

​ប៉ូលិស​រកឃើញ​ថង់ ២ ពេញ​ទៅដោយ​ប្រាក់ ពេល​កំពុង​ស៊ើបអង្កេត​ការស្លាប់​របស់​ស្ត្រី​អ្នកសុំទាន Othman ។​

​ស្ត្រី​អ្នកសុំទាន Fatima Othman អាយុ ៥២ ឆ្នាំ ទើប​នឹង​ស្លាប់​ដោយសារ​ជំងឺ​បេះដូង នៅ​រដ្ឋធានី​បៃ​រុត លី​បង់ ។​

​ក្នុងអំឡុងពេល​ស៊ើបអង្កេត​មរណភាព​របស់​Othman ប៉ូលិស​បាន​រកឃើញថា អ្នកស្រី​មាន​ថង់​ប្រាក់ ២ សរុប​ជាង ៥ លាន លុយ​លី​បង់ (​ជាង ៣.០០០​ដុល្លារ​) ។​

​ប៉ុន្តែ​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល​បំផុត​គឺ​អ្នកស្រី​មាន​គណនី​សន្សំ​មួយ នៅ​ធនាគារ​តំបន់​មាន​ទឹកប្រាក់​ដល់​ទៅ ១,៧ ពាន់​លាន​លុយ​លី​បង់ (​ជាង ១​លាន ដុល្លារ​) ។​

​អ្នកនាំពាក្យ​ប៉ូលិស Josaph Musallem ឲ្យដឹងថា ពួកគេ​មិន​សង្ស័យ​អ្វី​អំពី​មរណៈភាព​របស់​អ្នកសុំទាន​វ័យ ៥២ ឆ្នាំ​។ ប៉ុន្តែ​ការរកឃើញ​សាច់ប្រាក់ និង​គណនី​សន្សំ “​ជា​រឿង​ភ្ញាក់ផ្អើល ដ៏​ធំ​” ។​

​ប្រជា​ជា​ជន​តំបន់​ដែឡ​ធ្លាប់​បរិច្ចាគ​ប្រាក់ និង​អាហារ​ឲ្យ Othman បាន​តក់ស្លុត ពេល​ដឹង​ព័ត៌មាន​អំពី​ចំនួន​ដ៏​មហាសាល​នេះ ។​

​ក្រោយ​ការស្លាប់​របស់ Othman ប៉ូលិស​បាន​រកឃើញ​គ្រួសារ​របស់​អ្នកស្រី​នៅ​ភាគ​ជើង​លី​បង់ ។ គ្រួសារ​បាន​មក​ទទួល​សព​អ្នកស្រី​យក​ទៅ​បញ្ចុះ ។​

Othman អាយុ ៥២​ឆ្នាំ ស្លាប់​ដោយសារ​ជំងឺ​បេះដូង ។​

​គ្រួសារ​ក៏​មិន​បានដឹងថា Othman មាន​ដល់​ថ្នាក់​នេះ ។ ប្រភព​ព័ត៌មាន​ឲ្យដឹងថា អ្នកស្រី​ខ្លាច​ត្រូវ​គេ​ប្លន់ ហេតុ​នេះ​មិន​ហ៊ាន​បើកចំហ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ។​

​ប្រជាជន​តំបន់​ឲ្យដឹងថា Othman បាត់​បង់ដៃ និង ជើង​ក្នុង​សង្គ្រាម​ផ្ទៃក្នុង​លី​បង់​ពី​ឆ្នាំ ១៩៧៥-១៩៩០ ៕ ចន្ទ្រា​

spot_img
×