Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តល្អ​កម្រ​រក ៖ រកឃើញ​ទូរ​ដែក​ទុក​សុទ្ធ​គ្រឿងអលង្ការ និង​លុយ បែរ​ជា​ដើររក​ម្ចាស់​ដើម្បី​ប្រគល់​សង​វិញ​ (មានវីដេអូ)

spot_img

​តាម Mirror ប្តី​ប្រពន្ធ​មួយគូ ឈ្មោះ Matthew និង Maria Emanuel រស់នៅ​ក្នុង​ផ្ទះ​តូច​មួយ​លើ​កោះ Staten អស់​រយៈពេល ៤ ឆ្នាំ​ហើយ តែ​ពុំបាន​ដឹងថា នៅ​ក្បែរ​របង​ផ្ទះ​ខ្លួន​មាន​ទូរ​ដែក​ដូច​ពោល​ខាងលើ រហូតដល់​ពេល​ដែល​ហ្វូង​សត្វ​ប្រើស ស៊ី​ស្លឹកឈើ​ជុំវិញ​នោះ​អស់ ទើប​សំឡឹង​ឃើញ​ទូរ​ដែក​ស្ថិត​នៅលើ​ដី ។ ទូរ​ដែក​នេះ​ប្រឡាក់ប្រឡូស​ទៅដោយ​ដី ហើយ​ច្រែស​ចាប់​ស្ទើរតែ​ទាំងអស់ ។

​ទូរ​ដែក​គ្រឿងអលង្ការ និង​លុយ ក្នុង​ទូរ​ដែក​

បុរស​ដែល​ជា​ប្តី​និយាយថា ខ្ញុំ​ពុំ​បាន​គិតថា វា​ជា​ទូរ​ដែក​ទេ គ្រាន់​តែ​គិតថា​វា​ជា​ប្រអប់​ដាក់​គ្រឿង​បច្ចេកទេស​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​គាស់​ចេញ​មើល​ទើប​ឃើញ​មាន​ផ្ទុក​គ្រឿងអលង្ការ មាស ពេជ្រ ត្បូងថ្ម​មានតម្លៃ និង​ប្រភេទ​ក្រដាសប្រាក់ ១០០​ដុល្លារ ។​

​ប្តី​ប្រពន្ធ Matthew -Maria

​ទូរ​ដែក​ដែល​រកឃើញ​ក្នុង​របង​ចម្ការ​របស់​លោក Matthew​។​

​លោក​បាន​ឆ្លើយតប​នឹង​កិច្ច​សម្ភាសន៍​ជាមួយ CBS New York ថា ៖ “​សុបិន្ត​កាលពី​នៅ​តូច​អំពី​រឿង​រកឃើ​ញ​កំណប់ទ្រព្យ​ក្រោម​ដី បាន​ក្លាយជា​ការពិត ពុំគួរ​ឲ្យ​ជឿ​សោះ ! លោក Matthew និយាយ​បណ្តើរ សើច​បណ្តើរ ។ ពេល​កំពុង​ពិនិត្យ​មើល​ទ្រព្យសម្បត្តិ​ក្នុង​ទូរ​ដែក​ប្តី​ប្រពន្ធ​លោក​បាន​ឃើញ​ក្រដាស​មួយ​ដែល​កត់​អាសយដ្ឋាន​របស់​គ្រួសារ​ដែល​រស់នៅ​ក្បែរ​នោះ ហើយ​លោក​ក៏​បាន​ដើរ​ទៅកាន់​ផ្ទះ​នោះ រួច​សួរ​ថា តើ​ពួកគេ​ធ្លាប់​ត្រូវបាន​ចោរលួច​របស់​អ្វី​ទេ​? ។ ពួកគេ​និយាយថា មាន រួច​ញ័រ​ដៃ​ពេល​ខ្ញុំ​ប្រាប់​ពី​វត្តមាន​របស់​ទូរ​ដែក​នោះ ។ ម្យ៉ាង​ទៀត​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ៖ មុន​នោះ​ប៉ូលិស​និយាយថា គេ​ពុំ​រកឃើញ​តម្រុយ​នៃ​ទ្រព្យសម្បត្តិ​ដែល​ខ្ញុំ​បាន​បាត់​នោះ​ទេ ។​

​នៅពេលដែល​គេ​សួរថា ហេតុ​អ្វីប្តី​ប្រពន្ធ​គាត់​បែរ​ជា​សម្រេចចិត្ត​សង​របស់​មានតម្លៃ​ទាំងនេះ​ទៅឲ្យ​ម្ចាស់​វិញ​? គាត់​ឆ្លើយ​ភ្លាម​ថា ៖ “​ពួក​ខ្ញុំ​គ្មាន​គិតដល់​រឿង​រក្សាទុក​ទ្រព្យ​ទាំងនោះ​ធ្វើ​អ្វី​ទេ​ព្រោះ​តែ​វា​មិនមែន​ជា​របស់​ពួក​ខ្ញុំ ៕ ចន្ទ្រា​

spot_img
×