Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមការងារ​ចុះ​ជួយ​ក្រុង​ស្វាយរៀង​ចុះ​ពិនិត្យ​ការជីក​ស្តាប្រ​ទ្បាយ​នៅ​ភូមិ​ចេក សង្កាត់​ចេក​មាន​ប្រវែង​១៨៧៤​ម៉ែត្រ​ដើម្បី​ជួយ​សម្រួល​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​

spot_img

​ស្វាយរៀង ​៖ ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​បាន​ចុះ​ពិនិត្យ​មើល​សកម្មភាព​ជីក​ស្តាប្រ​ទ្បាយ​ដោយ​ផ្ទាល់​នៅ​ភូមិ​ចេក សង្កាត់​ចេក​ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើ​សុំ​ក្នុង​កិច្ចប្រជុំ​វេទិកា​សាធារណៈ​ន​នៅ​ភូមិ​ចេក​សង្កាត់​ចេក កន្លងមកនេះ​។​

​លោក ជុ​ក មុន្នី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ក្រុង​ស្វាយរៀង​បាន​ថ្លែងថា​ក្រុមការងារ​ចុះ​ជួយ​ក្រុង​ស្វាយរៀង​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ការជីក​ស្តារ​ប្រ​ទ្បាយ​មួយ​ខ្សែរ​ប្រវែង​១៨៧៤​ម៉ែត្រ​ក្នុង​ការសម្រួល​ដល់​ការ​ធ្វើ​ស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ការលំបាក​ខ្លាំង​ជា​ពិសេស​នៅ​រដូវវស្សា​បណ្តាល​អោយ​លិច​ស្រូវ លំនៅឋាន​និង​ផលដំណាំ​ដោយសារ​ការស្ទះ​ទឹកប្រ​ទ្បាយ​រាក់​ពេក​។​

​ក្រុមការងារ​ដែល​បាន​ជួយ​ស្តា​ប្រឡាយ​នេះ​មាន​រូប​លោក និង លោក​សំ សិរី​រតន៍​អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​និង ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​ស្វាយរៀង និង​លោក ឥ​ន្ទ ទឹម ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​សង្កាត់​ចេក​។​

​លោក​ជុក​មុន្នី​បាន​បន្តទៀតថា ៈការចុះ​ពិនិត្យមើល​ស​កម្ម​ភាព​ជីក​ស្តារ​ប្រ​ទ្បាយ​នៅ​ភូមិ​ចេកនា​ពេលនេះ​គឺ​ស្របពេល​ដែល​ប្រទេសជាតិ​យើង​រស់នៅ​ជាមួយ​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​រីកចម្រើន​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​តេជោ​ហ៊ុន​សែន​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​ជុក​មុន្នី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំ​អស់​នាំគ្នា​ទៅ​បោះឆ្នោត​អោយ​បាន​គ្រប់​គ្នា​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​និង​សម្តេច​តេ​ហ៊ុន​សែន​ធ្វើ​នាយករដ្ឋមន្ត្រី​ដើម្បី​ទទួល​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​ទៀត​៕ ហើយ​បញ្ហា​សំខាន់​មួយ​វិញ​ទៀត​នោះ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ជួយ​ថែរក្សា​នូវ​សមិទ្ធផល​នានា​ដែល​យើង​សម្រេចបាន​នាពេល​នេះ​ការពារ​ឱ្យបាន​យូរអង្វែង​ទុកជា​សម្បត្តិ​របស់​យើងទាំងអស់គ្នា​។​វ៉ៃកូ​

spot_img
×