Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ បញ្ចប់ទៅ​ក្រោម​បរិយាកាស​សប្បាយរីករាយ​និង​សុវត្ថិភាព​

spot_img

​ភ្នំពេញ​ ៖ ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៧ រយះពេល​៣​ថ្ងៃ​ពីថ្ងៃ​ទី​២​ដល់ទី​៤​វិច្ឆិកា​បាន​ប្រព្រឹត្តិ​ទៅ និង​បញ្ចប់ទៅ​ក្រោម​បរិយាកាស​សប្បាយរីករាយ និង​ប្រកបដោយ​សុខដុមរមនា​ក្រៃលែង​។ រយៈពេល​៣​ថ្ងៃនេះ​គ្មានអ្វី​កើតឡើង​បង្កភាពភ័យខ្លាច​នោះទេ​គឺ​ប្រកបដោយ​សុវត្ថិភាព​។ រយៈពេល​៣​ថ្ងៃនេះ ប្រជាពលរដ្ឋ​រាប់សែន​នាក់ បាន​ចូលរួម​ទស្សនា និង​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​យ៉ាង​ឱឡារិក ក្រោម​ការយកចិត្តទុកដាក់ និង​បង្ក​ភាពសប្បាយ​រីករាយ ភាពកក់ក្តៅ និង​សុខ​សុវត្ថិភាព ពី​សំណាក់​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ មន្ត្រីរដ្ឋបាល​រាជធានី​ពិត​ជាមាន​មោទនភាព និង​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​ទឹកចិត្ត​របស់​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​ប្រឹងប្រែង​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មក​ចូលរួម​បុណ្យអុំទូក​បាន​យ៉ាង​ល្អប្រសើរ​។​

​បើតាម​ការ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ បានបញ្ជាក់​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣ និង​ជា​ថ្ងៃ​ចុងក្រោយ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ដែល​ត្រូវ​នឹង​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មាន​ភាពល្អប្រសើរ ដែលមាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​ប្រមាណ​ពី​១,៣​លាន​នាក់ ទៅ​១,៥​លាន​នាក់ ដែល​កើនឡើង​ច្រើនជាង​ថ្ងៃទី​១ និង​ថ្ងៃទី​២​។

​នេះ​បើតាម​របាយការណ៍​រប​ស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​បង្ហាញថា ចំពោះ​សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់ គឺមាន​ឃាត់ខ្លួន​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​ម្នាក់ ពីបទ​មានកាំបិត​ខ្លី​ជាប់​ខ្លួន បញ្ជូនទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តន៍​នីតិវិធី​។ បាន​ឃាត់ខ្លួន​ចោរលួច​ឥ​វ៉ាន់​១​ករណី​នៅ​ផ្សារ​អ៊ី​អន ។ ករណី​បាត់​ម៉ូតូ​១​គ្រឿង នៅ​តំបន់​អា​៥ កាលពី​យប់​ថ្ងៃទី​៣ ប៉ុន្តែ​រកឃើញ​វិញ​ដោយ​អ្នក​ផ្ញើ​ម៉ូតូ​យកទៅ​រក្សាទុក​នៅផ្ទះ និង​ករណី​បាត់​កាបូប​លុយ​ចំនួន​២​លើក​។ ក្មេង​វង្វេង​ម្តាយ​កើតឡើង​៥៨​លើក ស្មើនឹង​៦០​នាក់ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ប្រកាស​រកឃើញ និង​ប្រគល់ជូន​អាណាព្យាបាល​វិញ​៥៧​នាក់ នៅសល់តែ​៣​នាក់ មិនទាន់​រក​អាណាព្យាបាល​ឃើញ​។ ផ្ទុះ​កំប៉ុង​ហ្គាស​១​លើក នៅ​តំបន់​អា​៣ បណ្តាល​ឲ្យ​រងរបួស​ស្ត្រី​ម្នាក់​។ បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដែល​លក់​អាវ​រងា​មាន​អក្សរ Police និង​Army ដក​ហួត​បាន​ចំនួន​៧​អាវ ព្រមទាំង​បាន​ឃាត់​ជន​ពាក់អាវ​នេះ​ចំនួន ៣០៣ នាក់ (​ស្រី​២៧​នាក់​) ដោយ​អនុញ្ញាត​ឲ្យ​ដើរ​កម្សាន្ត​វិញ​ក្នុង​តំបន់​កម្សាន្ត​នានា បន្ទាប់ពី​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កំណត់ហេតុ​ដក​ហួត​រួច​(៣០៣​អាវ​)​។ ករណីនេះ​ពុំមាន​ប្រតិកម្ម​អវិជ្ជមាន​ណាមួយ​ពី​សំណាក់​ពលរដ្ឋ​ដែល​យើង​បាន​អប់រំ​ដក​ហួត​អាវ​ឡើយ​។ បញ្ឈប់​តំបន់​កម្សាន្ត​៤​គោលដៅ ក្នុង​តំបន់​អា​៩ ដែល​ដាក់​ទឹក​ក្នុង​បា​ឡុង​បង្ហោះ​ជាមួយ​ចរន្តអគ្គិសនី ហើយ​ស្រក់​ទឹក ដែល​អាច​បណ្តាល​ឲ្យ​ឆក់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បញ្ជាក់ថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ ក្នុងករណី​វិធាន​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព បានធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​នៅ​ថ្ងៃទី​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅតែមាន​លក្ខណៈ​ល្អប្រសើរ​ដោយ​ពុំមាន​ហេតុការណ៍ ព្រឹត្តិការណ៍​អសន្តិសុខ​កើតឡើង​បង្ក​ភាពភ័យខ្លាច ឬ​មាន​ផលប៉ះពាល់​ដល់​ទិដ្ឋភាព​រួម​នៃ​ការ​ប្រារព្ធ​ពិធី​ឡើយ​។ អាស្រ័យ​ដោយ​អាកាសធាតុ​អំណោយផល បាន​ជំរុញ​ប្រជាពលរដ្ឋ​មក​ចូល​កម្សាន្ត​សប្បាយ​នៅតាម​គោលដៅ​នានា ក្នុង​តំបន់​ប្រារព្ធ​ពិធី មានការ​កើនឡើង​ជាង​ថ្ងៃទី​ពីរ ដែល​បណ្តាល​បង្ក​ឲ្យ​មានការ​កកស្ទះ​នៅ​គោលដៅ​មួយចំនួន ប៉ុន្តែ​ក្រោម​ការសម្របសម្រួល​ដោះស្រាយ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ការពារ​នៅតាម​គោលដៅ​នីមួយៗ បានធ្វើ​ឲ្យ​យើង​រក្សាបាន​សណ្តាប់ធ្នាប់​ជាទូទៅ​៕ ដោយ​៖​កូ​ឡាប​

spot_img
×