Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ នៅ​តែ​រក្សា​ផែនការ សម្រាប់​ជំនួប​កំពូល​ជាមួយ​លោក​គីម ជុង​អ៊ុន​

spot_img

​តាម Yonhap រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក Steven Mnuchin នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា ឲ្យដឹងថា ប្រធានាធិបតី​អាមេរិក​ដូល​ណាល់​ត្រាំ មិន​ផ្លាស់ប្តូរ​គោលបំណង​រប​ស់លោក​អំពី​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម នៅ​ខែ​ក្រោយ​នេះ​ទេ ។​

​លោក​ត្រាំ និង​លោក​គីម មាន​គំរោង​ជួប​គ្នា​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃ​ទី ១២ ខែមិថុនា ប៉ុន្តែ​រដ្ឋការ​កូរ៉េ​ខាងជើង​បាន​គំរាម​លុបចោល​ជំនួប​នេះ ប្រសិនបើ​អាមេរិក​បន្ត​សំណូមពរ​ឲ្យ​រំសាយ​នុយ​ក​ក្លេ​អ៊ែរ​ជា​ឯកតោភាគី ។​

​លោក Mnuchin លើក​ឡើង​ច្បាស់​ថា ៖ “​ខ្ញុំ​មិន​គិតថា ប្រធានាធិបតី​ត្រាំ ភ័យខ្លាច​រឿង​អ្វី​ទាំងអស់ ។ ហេតុ​នេះ​ខ្ញុំ​ចាត់ទុកថា អ្វី​ដែល​ប្រធានាធិបតី​បាន​និយាយ​នោះ​ជំនួប​នេះ​នៅតែ​បន្ត​ដំណើរការ ហើយ​ប្រសិនបើ​មាន​ការប្រែប្រួល​អ្នកនឹង​ពិនិត្យ​ឃើញ​រឿងនេះ​ភ្លាម​” ។​

​ប្រធានាធិបតី​ត្រាំ​មាន​គម្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា នៅ​សេត​វិមាន​ដើម្បី​ពិភាក្សា​អំពី​បណ្តា​យុទ្ធសាស្ត្រ​របស់​ពួកគេ​ទាក់ទិន​ដល់​យុទ្ធសាស្ត្រ​របស់​ពួកគេ​ក្នុង​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​ខាងមុខនេះ ។

​ក្នុង​បរិបទ​មួយទៀត នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា ម្សិលមិញ​នេះ អនុ​ប្រធានាធិបតី​អាមេរិក Mike Pence ឲ្យដឹងថា កូរ៉េខាងជើង​ពុំគប្បី​ស្វែងរក​សម្បទាន​ពី​អាមេរិក​ចំពោះ​ពាក្យសន្យា​ទាំងឡាយ​របស់​ពួកគេ ហើយ​ដែល​ពួក​គេ​គ្មាន​បំណង​គោរព​នោះឡើយ -​នេះ​បើ​តាម Reuter ។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ស្ថានីយ៍ទូរទស្សន៍ Fox News លោក Pence និយាយថា ៖ “​វា​នឹង​ជា​កំហុស​ឆ្គង​យ៉ាង​ធំ ប្រសិន​បើ​លោក​គីម ជុង​អ៊ុន គិតថា លោក​អាច​ឆ្លៀតឱកាស​ប្រើប្រាស់​ប្រធានាធិបតី​ដូណាល់​ត្រាំ​” ។ នៅពេល​គេ​សួរថា តើ​លោក​ត្រាំ​អាចមាន​លទ្ធភាព​បោះបង់​ចោល​សន្និសីទ​កំពូល​ជាមួយ​កូរ៉េ​ខាងជើង​ដែរឬទេ ? លោក Pence ឆ្លើយថា ៖ “​គ្មាន​អ្វី​ត្រូវ​ជជែក​អំពី​រឿង​នេះ​ទេ​” ៕ សូ​យ​ន​

spot_img
×