Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​និង​សិង្ហ​បុរី ឯកភាព​សហប្រតិបត្តិ​ការ​គ្នា ផ្តោត​លើ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​

spot_img

​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី Ng Eng Hen កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន ។ លោក​ឲ្យដឹងថា សិង្ហ​បុរី​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​រៀបចំ​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​នៅ​ថ្ងៃទី ១២ ខែមិថុនា ព្រមទាំង​សង្ឃឹមថា ជំនួប​នេះ​នឹង​ទទួលបាន​លទ្ធផល​សកម្ម ។​

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Itsunori Onodera ក្នុង​សន្និសីទកាសែត​នា​ស្នាក់​ក្រសួង​ការពារ​ជាតិ​នៅ​តូ​ក្យូ ។​

​រី​ឯ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន Onodera ឲ្យដឹងថា ជំនួប​ខាងមុខ​ទាមទារ​ដល់​កូរ៉េខាងជើង ត្រូវ​មាន​សកម្មភាព​ជាក់ស្តែង​បាញ់​ឆ្ពោះទៅ​គោលដៅ បោះបង់ចោល “​ទាំងស្រុង អាច​ត្រួតពិនិត្យបាន និង មិន​អាច​ប្រែ​ក្រ​ឡាស​” ចំពោះ​កាំជ្រួច​អន្តរ​ទ្វីប និង​អាវុធ​ប្រល័យ​លោក ។​

​លោក Onodera ក៏​បាន​ធ្វើ​ការកត់សម្គាល់​ថា កូរ៉េខាងជើង កំពុង​អនុវត្ត​វិធីសាស្ត្រ​ចូល​កៀក “​ការសម្របសម្រួល​” ប៉ុន្តែ “​នៅ​ពុំ​ទាន់​សន្យា​ជា​ផ្លូវការ​រឿង​អ្វី​ទាំងអស់​” ជុំវិញ​បញ្ហា​នៃ​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​យ៉ាង​ជាក់លាក់​មួយ ។​

​ខណៈពេល​ដែល​ការងារ​ត្រៀម​បម្រុង​កំពុង​ត្រូវបាន​ដំណើរការ​សម្រាប់​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​អាមេរិក​-​កូរ៉េខាងជើង ថ្មីៗ​នេះ​ក្រុង​ព្យុង​យ៉ាង​បានគ​មរាម​លុបចោល​ជំនួប​នេះ ប្រសិនបើ​អាមេរិក​នៅ​តែ​សំណូមពរ​ឲ្យ​កូរ៉េខាងជើង​លុបចោល​នុយក្លេអ៊ែ​ជា​ឯកតោ​ភាគី និង គ្មាន​លក្ខខណ្ឌ​នោះ ៕ សូ​យ​ន​

spot_img
×