Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាល្លឺម៉ង់ ព្រួយបារម្ភ​ថា ប្រធានាធិបតី​ត្រាំ ដឹង​តែ​ពី​បាញ់​ឆ្ពោះទៅ​កាន់​គោលនយោបាយ “​មាន​តែ​ប្រទេស​អាមេរិក​”

spot_img

​អាល្លឺម៉ង់ កំពុង​មាន​ការព្រួយបារម្ភ​ថា​នឹង​ពើបប្រទះ​ការលំបាក ក្នុង​ការការពារ​បណ្តា​ក្រុមហ៊ុន​របស់​ខ្លួន​ដែល​កំពុង​សហប្រតិបត្តិ​ការ​ជាមួយ​អ៊ីរ៉ង់ ផ្តើមចេញ​ពី​ការ​ដែល​អាមេរិក​ដកថយ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ ចុះហត្ថលេខា​នៅ​ឆ្នាំ ២០១៥ លើស​ពី​នោះ​ទៀត​គឺ​មាន​ព័ត៌មាន​ថា ក្រុង​វ៉ាស៊ីនតោន អាច​ដាក់​ទណ្ឌកម្ម​ចំពោះ​ក្រុមហ៊ុន​ទាំងឡាយ​នៅ​ទ្វីបអឺរ៉ុប ដែល​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់​។​

​ក្រៅពី​នោះ​បណ្តា​ក្រុមហ៊ុន​អាល្លឺម៉ង់​នៅ​ត្រូវ​ប្រឈមមុខ​នឹង​ការ​តម្លើង​ពន្ធ​ដែកថែប ២៥% និង អាលុយមីញ៉ូម ១០% ដែល​នាំ​ចូល​ទៅ​ទីផ្សារ​អាមេរិក​កាលពី​ខែ​មីនា​។ ទោះបីជា​សហគមន៍ អឺរ៉ុប (EU) ទទួលបាន​អាទិភាព​ពន្យារ​ពេល​កម្រិត​ពន្ធ​ថ្មី​នេះ ពី​ថ្ងៃ​ទី ០១ ខែមិថុនា ក្តី ។ Reuter បាន​ដកស្រង់​សម្តី​របស់​ប្រធាន​សម្ព័ន្ធ​សមាគម​ឧស្សាហ​ពាណិជ្ជកម្ម​អាល្លឺម៉ង់ Eric Schweitzer បាន​វាយតម្លៃ​ថា ៖ “​មុនគេ​គឺ​ប្រទេស​អាមេរិក ពី​ថ្ងៃ​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​កាន់តែ​ស្រដៀង នឹង​មាន​តែ​ប្រទេស​អាមេរិក​ប៉ុណ្ណោះ ប្រការ​នេះ​ពិតជា​ធ្វើ​ឲ្យ​បណ្តា​ក្រុមហ៊ុន​អាល្លឺម៉ង់ ខ្វាយខ្វល់​” ។​

​នៅ​ខែ​មករា ប្រធានាធិបតី​ត្រាំ​តែង​អះអាង​ជារឿយៗ​ថា “​មុនដំបូង​គឺ​ប្រទេស​អាមេរិក​” ប៉ុន្តែ​លោក​ក៏​បាន​ពន្យល់​ច្បាស់លាស់​ផងដែរ​ថា ៖ “​មុនគេ​ប្រទេស​អាមេរិក ពុំ​មានន័យថា មាន​តែ​ប្រទេស​អាមេរិក​មួយ​ប៉ុណ្ណោះ​ទេ ។ ពេល​ដែល​អាមេរិក​រីកចម្រើន​នោះ​ពិភពលោក​ក៏​ដូចគ្នា​ដែរ​” ។​

​អាល្លឺម៉ង់ គឺជា​ប្រទេស​នាំ​ទំនិញ​ចេញ​ធំ​បំផុត​ក្នុង​សហគមន៍​អឺរ៉ុប ហើយក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ដំបូងបង្អស់​របស់​អាមេរិក​ផងដែរ ៕ សូ​យ​ន​

spot_img
×