Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្លែ​ស្ពៃក្តោប​ត្រូវ​បាន​ហាមឃាត់​មិនអោយ​នាំចូល ​ខណៈពេល​ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​រកឃើញថា ​មាន​ផ្ទុក​នូវ​កាកសំណល់​ជី​កសិកម្ម​

spot_img

​តាកែវ ​៖​ បន្លែ​ស្ពៃក្តោប​ត្រូវបាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​តាកែវ​ហាមឃាត់​មិនអោយ​នាំ​ចូល​មក​លក់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា បន្ទាប់ពីរ​ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើ​ការត្រួតពិនិត្យ​លើ​បន្លែផ្លៃឈើ​ចំនួន ២៥​មុខ ក្នុង​រថយន្ត​ចល័ត នៅ​ច្រក​ទ្វារ​អន្តរជាតិ​ទ្វេភាគី​ភ្នំ​ដិន កម្ពុជា វៀតណាម ឋិត​នៅក្នុង​ស្រុក​គីរិវង់ ខេត្តតាកែវ នា​រសៀល​ថ្ងៃ​ទី ២១ ឧសភា ២០១៨​នេះ បាន​រកឃើញថា បន្លែ​ផ្លែឈើ​ទាំង ២៥​មុខ​នោះ ក្នុងនោះ​មាន​បន្លែ​ស្ពៃក្តោប​មួយ​មុខ មាន​ផ្ទុក​នូវ​កាកសំណល់​ជី​កសិកម្ម ហើយ​បន្ទាប់ពី​រកឃើញ​នៅ​ការ​សំណល់​ជី​កសិកម្ម​នេះដែរ គឺ​មន្ត្រី​ជំនាញ​បាន​ហាមឃាត់​បិទ​មិន​អោយ​បន្លែ​ប្រភេទ​ស្ពៃក្តោប​នេះ​ចូល​មក​ចរាចរណ៏ល​ក់​នៅក្នុង​ទីផ្សារ​កម្ពុជា​នោះ​ទេ ។​

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សា​រ​ពត័មាន​អោយដឹង​នៅ​ល្ងាច​នេះ​ថា ចំពោះ​ការរកឃើញ​នៅ​ប្រភេទ​បន្លែ​ស្ពៃក្តោប​ដែល​មាន​ផ្ទុក​នៅ​កាកសំណល់​ជី​កសិកម្ម​នេះ គឺ​មន្ត្រី​ជំនាញ​យើង​មាន​វិធានការ គឺ​ទប់ស្កាត់​មិនអោយ​មាន​វត្តមាន​ប្រភេទ​បន្លែ​ស្ពៃក្តោប​ដែល​នាំចូល​ពី​ប្រទេស​ជិតខាង​នោះ​មក​លក់​នៅលើ​ទីផ្សារ​នៅក្នុង​ស្រុក​នោះទេ ជៀសវាង​មាន​បងប្អូន​ប្រជាពលរដ្ឋ​បរិភោគ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​។ ក៏ប៉ុន្តែ​បើសិនជា​មាន​ការ​នាំចូល​នៅ​ប្រភេទ​បន្លែ​ស្ពៃក្តោប​នោះ​ឡើង​វិញ លុះត្រាតែ​ម្ចាស់​អាជីវករ​ទាំងនោះ មាន​លិខិតបញ្ជាក់​ពី​មន្ត្រី​ជំនាញ​ខាង​ប្រទេស​វៀតណាម រួច​មន្ត្រី​ជំនាញ​កាំកុងត្រូល​របស់​យើង​និង​យកមក​ពិនិត្យ​សារជាថ្មី ថា​មាន​ឬ​មិន​មាន​ផ្ទុក​នូវ​កាកសំណល់​ជី​កសិកម្ម​នោះ​ទៀត ទើប​អនុញ្ញាតអោយ​នាំ​ចូល​មក​លក់​នៅលើ​ទីផ្សារ​ក្នុងស្រុក​វិញ ។​

គួរ​រំលឹក​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៧ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ធ្លាប់​បាន​រកឃើញ ប្រភេទ​បន្លែ​ចំនួន ៣​មុខ ដែល​មាន​ផ្ទុក​នៅ​កាក​សំណល់​ជី​កសិកម្ម​នេះដែរ ក្នុងនោះ​រួមមាន កញ្ឆា​យ ស្លឹក​ខ្ទឹម និង​ម្ទេស ក្នុង​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើ​ការហាមឃាត់​មិនអោយ​មាន​ការ​នាំចូល​ប្រភេទ​បន្លែ​ទាំងបី​មុខ​នោះ​មក​លក់​ក្នុង​ទីផ្សារ រហូត​ទាល់តែ​មាន​លិខិតបញ្ជាក់​ពី​មន្ត្រី​ជំនាញ​របស់​ប្រទេស​វៀតណាម ទើប​យើង​យក​មក​ពិនិត្យ​សាក​ឡើង​វិញ​ទើប​អនុញ្ញាត​អោយ​នាំចូល ៕ តាកែវ​

 

spot_img
×