Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ទាហាន​ពណ៌​ត្រេអ៊ី បុក​ម៉ូតូ​កែច្នៃ​ដឹក​ឈើ បើ​បញ្ច្រាសទិស​គ្នា ស្លាប់​ម្នាក់​

spot_img

​ខេត្ត​រតនគិរី ៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ត​ទាហាន​ពណ៌​ត្រេអ៊ី និង​ម៉ូតូ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ម្នាក់​បាន​ស្លាប់ នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ចន្ទ ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​កាឡៃ​១ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី លើ​ផ្លូវ​ទៅ​ស្រុក​វើន​សៃ ។​

​រថយន្ត​ម៉ាក​ម៉ាស​ស្តា ពណ៌​ត្រេអ៊ី និង​មាន​បិទ​ស្លាក​សញ្ញា​កងយោធពល​ខេមរភូមិន្ទ បាន​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ដល់ ចំណុច កើតហេតុ ក៏​បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ ផ្លោង​ចេញពី​ម៉ូតូ​ចម្ងាយ​៧​ម៉ែត្រ រួច​ម្ចាស់​រថយន្ត បាន​លើក​ជនរងគ្រោះ​ដាក់​លើ​រថយន្ត​ដឹក​ទៅ​មន្ទីរ ពេទ្យ​ពេល​ទៅដល់​មន្ទីរពេទ្យ ជនរងគ្រោះ​បា​ដាច់ខ្យល់​ស្លាប់​ទៅ​។​

ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឡេង វ៉ាន់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​អំពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ រីឯ​ម៉ូតូ​មិន​ត្រូវបាន​គេ​ស្គាល់​ភិនភាគ​នោះទេ ព្រោះ​ម្ចាស់​បាន​យក​ទៅ​កែច្នៃ​សម្រាប់​ដឹក​ឈើ ធ្វើឲ្យ​បាត់​រូបរាង​ដើម​។ ចំណែក​ជន​បង្ករ​ឈ្មោះ សែន សុផល ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ យោធា​នៅ​អូរ​តាង មាន​ទីលំនៅ​ភូមិ​ថ្ម​ដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង បាន​ជិះ​រថយន្ត​ម៉ាក​ម៉ាស​ស្តា ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ពេល​ទៅដល់​មន្ទីរពេទ្យ​បាន​រត់គេចខ្លួន​បាត់ ដោយ​ទុក​រថយន្ត​ចោល​នៅ​ទីនោះ​។​

នគរបាល​មូលដ្ឋាន បញ្ជាក់ថា មូលហេតុ​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​នេះ មកពី​រថយន្ត បើកបរ​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​
​បច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូ​បាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​ខេត្ត​រតនគិរី រងចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×