Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ត្រាំ​ជំរុញ​ឲ្យ​ចិន​រឹង​បន្តឹង​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង​

spot_img

​តាម Reuter ដែល​ដកស្រង់​សំណេរ​របស់​ប្រធានាធិបតី​អាមេរិក សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា “​ចិន​ចាំបាច់​ត្រូវ​បន្ត​ភាព​តឹងរឹង ហើយ​រឹតបន្តឹង​ព្រំដែន​ជាមួយ​កូរ៉េខាងជើង រហូតដល់ មាន​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ឯកភាព ។ មេដឹកនាំ​សេត​វិមាន​ឲ្យដឹងថា លោក​ចង់ឲ្យ​ការបើក​ព្រំដែន​ប្រព្រឹត្តទៅ ព្រមទាំង​ចង់ឲ្យ​កូរ៉េខាងជើង​ទទួលបាន​ជោគជ័យ “​ប៉ុន្តែ​អ្វីៗ​ស្ថិត​នៅ​បន្ទាប់ពី​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ចុះហត្ថលេខា​” ។

​គួររំលឹកថា កាលពី​សប្តាហ៍​មុន​កូរ៉េ​ខាងជើង​បាន​គំរាម​លុបចោល​ជំនួប​កំពូល ក្រោម​ហេតុផល​ថា ប្រសិនបើ ក្រុង​វ៉ាស៊ីនតោន​បន្ត​បង្ក​សម្ពាធ​បង្ខំ​ឲ្យ​ក្រុង​ព្យុងយ៉ាង​រំសាយ​នុយក្លេអ៊ែរ​ជា​ឯកតោភាគី និង​លក្ខខណ្ឌ​។​

​ជា​ការឆ្លើយតប​ប្រធានាធិបតី​ត្រាំ បាន​ធានា​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ទទួលបាន​ការការពារ ដែល​ជា​ថ្នូរ​មួយ​ផ្នែក​ចែង​ក្នុង​កិច្ចព្រមព្រៀង ប្រសិនបើ​វា​ជោគជ័យ​នោះ ។

​កាលពី​សប្តាហ៍​មុន លោក​ត្រាំ បាន​ពោល​ទៅកាន់​អ្នកកាសែត​នៅ​សេត​វិមាន អំពី​លទ្ធភាព​ដែល​លោក​គីម បាន​រង​ឥទ្ធិពល​ពី​ក្រុង​ប៉េកាំង ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​ក្រុង​ព្យុង​យ៉ាង បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាងជើង បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន​ពីរលើក ក្នុង​កំឡុង​ពេល​ថ្មីៗ​នេះ ៕ សូ​យ​ន​

spot_img
×