Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​១៦​គណបក្ស និង​៤​បក្ស​ទៀត​កំពុង​ពិនិត្យ​

spot_img

​​ភ្នំពេញ ​៖ គិត​ត្រឹម​ថ្ងៃទី​២១ ខែ​ឧសភា​នេះ មាន​គណបក្សនយោបាយ​សរុប​ទាំងអស់​១៦​ហើយ ដែល គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ ដើម្បី​ឱ្យ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦​។​

​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បន្ទាប់​ពី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ នូវ​គណបក្ស​ចំនួន​១៥ ដែល​បាន​ចុះបញ្ជី​នៅ​គ​.​ជ​.​ប ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត​ជាតិ ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦​នោះ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​០១៨​នេះ គ​.​ជ​.​ប ក៏​បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ គណបក្សនយោបាយ​១​ទៀត គឺ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ដាក់​បេក្ខជន​ឱ្យ​ឈរ​ឈ្មោះ​នៅ​១២​មណ្ឌល​។​

​មាន​គណបក្សនយោបាយ​សរុប​ទាំងអស់​១៦ ដែល គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ ដើម្បី​ឱ្យ​ចូលរួម​ក្នុង​ការបោះឆ្នោត ក្នុងនោះ​រួមមាន​ដូចតទៅ​៖
១៖ គណបក្ស​ខ្មែរ​ឈប់​ក្រ ដាក់​បេក្ខជន​ឈរ​នៅ ២៥​មណ្ឌល​។​
២៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៣៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៤៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៥៖ គណបក្ស​ខ្មែរ​តែមួយ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៦​មណ្ឌល​។​
៦៖ គណបក្ស​ពន្លឺ​ថ្មី ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៣​មណ្ឌល​។​
៧៖ គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៨៖ គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៧​មណ្ឌល​។​
៩៖ គណបក្ស​សញ្ជាតិ​កម្ពុជា ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
១០៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
១១៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
១២៖ គណបក្ស​ធម្មាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១០​មណ្ឌល​
១៣៖ គណបក្ស​មាតុភូមិ​យើង ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ៦​មណ្ឌល​។​
១៤៖ គណបក្ស​ខ្មែរ​ក្រោក ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ៦​មណ្ឌល​។​
១៥៖ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៦​មណ្ឌល​។​
១៦៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១២​មណ្ឌល​។​

​គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ និង​ដាក់​បេក្ខភាព​ប្រកួតប្រជែង មាន​រហូតដល់​ទៅ ២០​គណបក្ស​។ ពេលនេះ គ​.​ជ​.​ប កំពុង​បន្ត​ពិនិត្យ​ការចុះបញ្ជី​របស់​គណបក្ស​ចំនួន​៤​ផ្សេងទៀត គឺ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ឈរឈ្មោះ​១០​មណ្ឌល គណបក្ស​រស្មី​ខេមរា ឈរឈ្មោះ​៧​មណ្ឌល គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ឈរឈ្មោះ​១១​មណ្ឌល និង​គណបក្ស​ឆន្ទៈ​ខ្មែរ ឈរឈ្មោះ​២៥​មណ្ឌល ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×