Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម​រដូវវស្សា​ឆ្នាំ​នេះ ពលរដ្ឋ​៣៣​នាក់​ស្លាប់ ដោយសារ​រន្ទះបាញ់​

spot_img

​​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨​មាន​មនុស្ស​៣៣​នាក់​បាន​ស្លាប់ និង​គោ​-​ក្របី​អ្នកស្រុក​៤០​ក្បាល​បាន​ងាប់ ដោយសារ​រន្ទះបាញ់ នៅ​ដើម​រដូវវស្សា​ឆ្នាំ​២០១៨​នេះ ។​

​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បានបញ្ជាក់​ថា ដើម​រដូវវស្សា​ឆ្នាំ​នេះ គិត​ត្រឹម​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ គ្រោះធម្មជាតិ ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ធ្វើឲ្យ​រលំ និង​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ចំនួន​៨០៦​ខ្នង និង​មាន​រន្ទះបាញ់ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ចំនួន​៣៣​នាក់ ក្នុងនោះ​ស្រី​៨​នាក់ របួស​២៤​នាក់ និង​ងាប់​គោ​-​ក្របី​ចំនួន​៤០​ក្បាល​។​

​លោក កែវ វី បានឲ្យដឹងថា គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ ខ្យល់​កន្ត្រាក់​កើតមាន​៣៩​លើក នៅ​មូលដ្ឋាន​ខេត្ត​ចំនួន​១៦ ការខូចខាត​មាន​ផ្ទះ​រលំ និង​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​២៥២​ខ្នង ផ្ទះ​ដែលរ​បើក​ដំបូល និង​ខូចខាត​មធ្យម​ចំនួន​៥៥៤​ខ្នង សរុប​៨០៦​ខ្នង ខូច​ដំបូល​សាលារៀន​៤​អគារ និង​អគារ​ផ្សេងៗ​២​អគារ ប្រជាពលរដ្ឋ​ស្លាប់​ម្នាក់ និង​រងគ្រោះ​១៧​នាក់​។​មាន​ផលប៉ះពាល់​ខ្លាំង​នៅ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ មាន​រហូត​ដល់​៧០០​ហិកតា ដែល​បណ្តាល​មក​ពី​ទឹកភ្លៀង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×