Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​លើកដៃ​ទះកំផ្លៀង​ស្ត្រី​ម្នាក់ ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ ហៅ​ប៉ូលិស​ម្នាក់​ពាក់​ស័ក្តិ​ពីរ មក​សួរនាំ​នៅ​ស្នងការ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ មាន​ការភ្ញាក់ផ្អើល​មួយ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បន្ទាប់ពី​បាន​ឃើញ​វីដេអូ​ឃ្លីប​មួយ ដែល​ប៉ូលិស​ម្នាក់​ពាក់​ស័ក្តិ​ពីរ បាន​លើកដៃ​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ ដោយ​ខាង​តែ​ខឹង​នារី​រូបនោះ ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​។​

ក្រោយពី​បាន​ឃើញ​ហេតុការណ៍​នេះ បាន​ធ្វើ​មហាជន​អ្នក​និយម​លេង បណ្តាញ​សង្គម មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ដោយ​លើកឡើង​ថា បើ​ទោះ​ជា​ប៉ូលិស​ខឹង​យ៉ាង​ណា ក៏​មិន​ត្រូវ​លើក​ដៃ​វាយ​ស្ត្រី​រូប​នោះ​ដែរ​។​

​ទាក់ទង​នឹង​ករណី​នេះ លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បព្ជា​ឲ្យ​ចាប់​ប៉ូលិស ដែល​បាន​កំផ្លៀង​នារី​ម្នាក់ ជិះ​ម៉ូតូ​អត់​ពាក់​មួកសុវត្ថិភាព និង​ជិះ​ម៉ូតូ​បញ្ច្រាសទិស កាលពី​ថ្ងៃ​ទី​២០​ឧសភា នៅ​ចំណុច​កែង​ផ្សារ​អូឡាំពិក មកកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​វិន័យ​ទៅតាម​ច្បាប់​របស់​នរគ​បាល​ជាតិ​។ លោក ជួន សុវណ្ណ បានធ្វើការ​សូម​ទោស​ដល់​ជន​រង់​គ្រោះ និង​ក្រុមគ្រួសារ​របស់​នាង ហើយ​លោក​ក៏​បាន​សូមទោស ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផងដែរ ។​

​ករណី​នេះ​កើតឡើង​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​២៩៨ កែង​ផ្សារ​អូរ​ឡាំ​ពិ​ក ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា មន្ត្រីនគរបាល​ដែល​ប្រើ​ហិង្សា​លើ​ស្ត្រី​ខាងលើ មានឈ្មោះ កៅ សំអុល អាយុ​៤៨​ឆ្នាំ ជា​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​១ ដោយ​បាន​ទះកំផ្លៀង​ទៅលើ​ស្ត្រី​រងគ្រោះ​ឈ្មោះ ឌី លី​ណា អាយុ​៣៧​ឆ្នាំ ជា​គ្រូពេទ្យ​ស្នាក់​នៅ​ខណ្ឌ​៧​មករា ខណៈ​ដែល​កំពុង​ចាប់​ឃាត់​ម៉ូតូ​ដែល​មិន​គោរព​ច្បាប់ ហើយ​ករណី​នេះ ភាគី​ទាំង​២​បាន​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ក្នុង​ការទទួលខុសត្រូវ​ប្រសិនបើ​ស្ត្រី​រងគ្រោះ​មាន​បញ្ហា​ត្រង់​ត្រចៀក​ផងដែរ​។​

​ហើយ​ទន្ទឹមនឹងនេះ​ក៏​មាន​ឯកសារ​ដែល​ភាគី​ប៉ូលិស​និង​ភាគី​ជនរងគ្រោះ​បាន​ធ្វើ​កិច្ចសន្យា​នឹង​គ្នា​ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​ផងដែរ តាមរយៈ​កិច្ចសន្យា​ភាគី​ទាំងសងខាង​បានឲ្យដឹងថា ទាំង​ប៉ូលិស​នឹង​ជនរងគ្រោះ​បាន​ដោះស្រាយ​គ្នា​នៅនឹងកន្លែង ហើយ​នឹង​មិន​មាន​ការ​បង្ហោះ​វី​ឌី​អូ​ណាមួយ​ទៅកាន់​បណ្តាញ​សង្គម​ឡើយ ប៉ុន្តែ​វី​ឌី​អូ​ទាំង​នេះ​បែរជា​ត្រូវបាន​បែកធ្លាយ តាមរយៈ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នេះ​ទៅ​វិញ​។​

​ក្នុង​កិច្ចសន្យា បានបញ្ជាក់​ថា “​ខ្ញុំបាទ​ឈ្មោះ​កៅ សំអុល​ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវ​លេខ​៣៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ភ្នំពេញ បានបញ្ជាក់​រឿងហេតុ​នៅ​កន្លែង​ចាប់​ម៉ូតូ​ផ្លូវ​លេខ​២៩៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ មា​នាករ​វា​ទះកំផ្លៀង​ទៅលើ​ឈ្មោះ​ឌី លី​ណា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​គ្រូពេទ្យ មាន​ទីលំនៅ​ផ្ទះ​លេខ​២២​បេ ផ្លូវ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ភាគី​ទាំង​ពីរ​នាក់ បាន​ឯកភាពគ្នា​លើ​កិច្ចសន្យា​ដូចជា ក្នុង​រយៈពេល​១​ខែ បើ​មាន​បញ្ហា​អ្វី​កើតឡើង​នៅត្រង់​ត្រចៀក​ឆ្វេង​ដែ​ល​ឈ្មោះ​ខាងលើ​នេះ​ទះកំផ្លៀង​នោះ សូមឲ្យ​ឈ្មោះ​នេះ​ជួយ​ចេញ​ជា​លុយកាក់​មើលរ​ហូត​ដល់​ជាសះស្បើយ ហើយ​រាល់​រូបភាព​ដែល​ឈ្មោះ​អុល ថត​នោះ​មាន​ការចេញ​បង្ហោះ​ចេញ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នោះ​ឬ​ហ្វេ​សប៊ុក​នោះ​ខ្ញុំ​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ នាង​ខ្ញុំ​ក៏​មិន​បញ្ចេញ​រូបភាព​បង្ហោះ​រូបភាព​ដែល​នាង​ខ្ញុំ​ថត​ទុក​នោះដែរ​។ ក្រែង​ពុំ​ពិតប្រាកដ​យើងខ្ញុំ​ទាំង​ពីរ​នាក់​សូម​ផ្តិតមេដៃ​ស្តាំ​ទុក​ជា​ភស្តុតាង ។ ធ្វើ​នៅ​ភ្នំពេញ​ថ្ងៃ​ទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៨”​។​

​បើ​តាម​លោក​ផែង វណ្ណៈ ដែល​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ នា​យប់​ថ្ងៃ​ទី​២១​ឧសភា​នេះ បានបញ្ជាក់​ថា នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី បានឲ្យដឹងថា មន្ត្រីនគរបាល​ប៉ុស្តិ៍​អូរ​ឡាំ​ពិ​ក​ឈ្មោះ កៅ សំអុល ដែល​ប្រើ​ហឹង្សា លើ​ស្ត្រី​ម្នាក់​នៅ​ជិត​ផ្សារ​អូរ​ឡាំ​ពិ​ក​នោះ ត្រូវបាន​ឃាត់ខ្លួន​មកកាន់​ស្នងការដ្ឋាន ដើម្បី​អនុវត្តន៍​វិន័យ​កងកម្លាំង​នគរបាលជាតិ ។​

​មន្ត្រីនគរបាល​ខណ្ឌ​ចំការមន​បានឲ្យដឹងថា មូលហេតុ​បង្ក​ជា​អំពើហឹង្សា ទះកំផ្លៀង​ស្ត្រី​រូបនោះ ដោយសារ​តែ​ស្ត្រី​រូបនោះ ក្រវាស​ដៃ ធ្វើ​ឲ្យ​ធ្លាក់​ទូរស័ព្ទដៃ​របស់​លោក កៅ សំអុល បែក ដែល​ជា​ហេតុ​ធ្វើឲ្យ​លោក កៅ សំអុល ខឹង​ក៏​ទះកំផ្លៀង​តែម្ដង ។​

​ស្ត្រី​រូប​នោះ​ត្រូវបាន​នគរបាល​ហៅ​ត្រួតពិនិត្យ​ដោយសារតែ​គ្មាន​ពាក់​មួកសុវត្ថិភាព ព្រោះតែ​ស្ត្រី​រូបនោះ មាន​មួក​ការពារ​សុវត្ថិភាព​ដែរ តែ​មិន​ពាក់​ទេ គឺ​ទុក​ក្នុង​កន្ត្រក​ម៉ូតូ លុះដល់​ពេល​សមត្ថកិច្ច​នគរបាល​ហៅ​ឃាត់​ចាប់​ផាកពិន័យ​ទើប​លើក​មួក​មក​បង្ហាញ​សមត្ថកិច្ច​នគរបាល ទើប​កើត​ជា​ជម្លោះ​ផ្នែក​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយក៏​មាន​ការថតរូប​ភាព​ទុក​រៀងៗ​ខ្លួន និង​បាន​បែកធ្លាយ​រូប​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×