Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់​អាយុ​៣៧​ឆ្នាំ ករណី​រំលោភ​ក្មេងស្រី​២​នាក់​អាយុ​១២​ឆ្នាំ​

spot_img

​ខេត្ត​កំពត ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កំពត ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេន្ថ​វៈ​លើ​ក្មេងស្រី​ពីរនាក់ កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិន្ទ ស្នងការ​ខេត្ត​កំពត បានឱ្យដឹងថា ជនរងគ្រោះ​២​នាក់​រួមមាន​ទី​១-​ឈ្មោះ ជ​.​ច​.​ន ភេទ​ស្រី អាយុ ១២ ឆ្នាំ រំលោភ​បាន​សម្រេច​) និង​ជនរងគ្រោះ​ទី​២-​ឈ្មោះ ជ​.​ច​.​ន ភេទ​ស្រី អាយុ ១២ ឆ្នាំ រំលោភ​មិនបាន​សម្រេច អ្នក​ទាំង​ពីរ​ត្រូវជា​បងប្អូន​ជីដូនមួយ​។ ជនសង្ស័យ​ឈ្មោះ បេង រឹ​ម ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​

​លោក​ស្នងការ​ខេត្ត​បន្តថា​មូលហេតុ​ដោយសារ​ឪពុកម្ដាយ​ជនរងគ្រោះ​មិន​នៅ​ផ្ទះ​ទៅ​ចម្ការ ។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×