Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ពន្យល់​ពី តួនាទី និង​ក្រមសីលធម៌ របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ចូលរួម​សង្កេតការណ៍ ការបោះ​ជ្រើសតាំង​តំណាងរាស្ត្រ​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ពន្យល់​ពី​តួនាទី និង​ក្រមសីលធម៌ របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការចូលរួម​សង្កេតការណ៍ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ខែ​កក្កដា​ខាងមុខនេះ​។

នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​បាន​ឱ្យដឹងថា ក្រមសីលធម៌​សម្រាប់​អ្នក​សង្កេតការណ៍​បោះឆ្នោត មាន​គោលបំណង​កំណត់​វិធានការ​សំខាន់ៗ ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​អ្នកសង្កេតការណ៍​បោះឆ្នោត អនុវត្ត​ក្នុង​ការបំពេញ​ភារកិច្ច​របស់ខ្លួន ប្រកប​ដោយ​ជំហរ​អព្យាក្រឹត មិន​សម្អៀ​ង ដើម្បី​ធានា​ឱ្យបាន​៖​កិច្ច​សង្កេតការណ៍​បោះឆ្នោត ត្រូវ​ធ្វើឡើង​ដោយ​សុចរិត​ភាព និង​តម្លាភាព និង​អ្នកសង្កេតការណ៍​បោះឆ្នោត បំពេញ​ការងារ​ដោយ​ពុំ​មាន​ការជ្រៀតជ្រែក​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×