Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ខួប​គម្រប់​៦៩​ឆ្នាំ ដែល​បារាំង កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​វៀតណាម ត្រួតត្រា​

spot_img

​ភ្នំពេញ​៖ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ជា​ខួប​គម្រប់​៦៩​ឆ្នាំ (០៤-៦-១៩៤៩-០៤-៦-២០១៨) នៃ​ថ្ងៃ​អាណានិគម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​អាណានិគម​វៀតណាម ត្រួតត្រា​បន្ត គឺជា​ថ្ងៃ​ដ៏​ឈឺចាប់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិ​ខ្មែរ​។​

​បើ​តាម​សេចក្តីជូនដំណឹង លោក​ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​ថា ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំមុនៗ​ដែរ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ សូម​លំឱនកាយ​គោរព​អំពាវនាវ​ដល់​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ បងប្អូន​រួម​ឈាម ព្រះមេត្តា និង​មេត្តា​ជួយឧបត្ថម្ភ ដូចជា​ចង្ហាន់​ព្រះសង្ឃ ទឹកបរិសុទ្ធ ឬ​ជា​ថវិកា ដើម្បី​យើងខ្ញុំ​មានលទ្ធភាព​រៀបចំ​ពិធីបុណ្យ​ឲ្យបាន​ជោគជ័យ​ដូច​រៀងរាល់​ឆ្នាំ​តាម​ការ​គួរ​។​

​លោក​បាន​បន្តថា កម្មវិធី​បុណ្យ​នឹង​ប្រព្រឹត្តទៅ ក្រោម​ព្រះអធិបតីភាព​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​៧ និង ៣០​នាទី​ព្រឹក រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់ និង​មាន​រាប់បាត្រ​ព្រះសង្ឃ​ជា​និមិត្តរូប​តំណាង​១៩៤៩​អង្គ ដារ បង្សុកូល ឧទ្ទិស មគ្គផល​ជា​កិច្ច​បង្ហើយ​បុណ្យ​។ ពេល​រសៀល​ចាប់ពី​ម៉ោង​១​រហូតដល់​ម៉ោង​៥ មាន​វេទិការ​ស្វែងយល់ អំពី ទិវា​ប្រវត្តិសាស្ត្រ​ថ្ងៃ​៤​មិថុនា​១៩៤៩​។​

​ទីកន្លែង​ប្រារព្ធ​ពិធី ស្ថិតនៅ​ទីស្នាក់ការ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ផ្ទះ​លេខ​៧២ ផ្លូវ​៤២៦A ភូមិ​គោក​ឃ្លា​ង សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​(​នៅ​ទល់មុខ​ផ្សារ​ឈូក​មាស​)​។​

​លោក​ថាច់ សេដ្ឋា បាន​សង្ឃឹម​យ៉ាង​មុតមាំ​ទៅ​លើ​ស្មារតី​ស្នេហា​ជាតិ ស្នេហា​ព្រះពុទ្ធសាសនា បងប្អូន​រួម​ជាតិ ក្នុង​ការលះបង់​ពេលវេលា​ដ៏​មាន​តម្លៃ ទាំង​សម្ភារៈ​និង​ថវិកា ក្នុងការនិ​មន្តិង​អញ្ជើញ​ចូលរួម​គោរព​នូវ​វិញ្ញាណក្ខន្ធ​នៃ​បុព្វបុរស​ខ្មែរ​ស្នេហា​ជាតិ​ជាមិនខាន​។ លោក​បាន​បន្តថា អាជ្ញាធរ​ណា​និគម​វៀតណាម បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​រំលាយ​ពូជសាសន៍ និង​ព្រះពុទ្ធសាសនា​ខ្មែរ នៅលើ​ទឹកដី​ខ្មែរ​កម្ពុជា ដោយ​ផ្តើម​ចេញ​អំពី​ពំ​ពើអ​មនុស្សធម៌​នេះ ការតស៊ូ​ពលី​ជីវិត​នៃ​ប្រជាជន​ខ្មែឬ ក៏​បាន​ចាប់ផ្តើម​ឡើង ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និង​ប្រពៃណី​ជាតិ​បាន​ក្លាយជា​ខ្សែសង្វាក់​ជាប់​មិន​ដាច់​រហូត​ដល់​សព្វថ្ងៃ​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×