Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹក​ដៃ​កូន​ដើរ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ដឹក​ដែក បុក​និង​កិន​កូនស្រី​អាយុ​៦​ឆ្នាំ ស្លាប់​ភ្លាមៗ​

spot_img

​​ភ្នំពេញ​៖ វា​ពិតជា​គួរឲ្យ​សង្វេគ​ពន់ពេក​ណាស់ ខណៈ​ដែល​កូនស្រី​កំពុង​តែ​ដឹក​ដៃ​ឆ្លងផ្លូវ ហើយ​ត្រូវ​រថយន្ត​ដឹក​ដែក បើក​មក​បុក​និង​កិន​អោយ​ស្លាប់​ភ្លាមៗ​នៅ​ចំពោះមុខ​នោះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ជន​បង្ក​ក៏​ត្រូវបាន​ឃាត់ខ្លួន​ភ្លាម​ដែរ​។​

​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បង្ក​ជា​ការភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ចន្ទ ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ នៅក្បែរ​ច្រកចូល​បុរី​ស្កា​យ​ឡែន តាម​បណ្ដោយ​ផ្លូវ​៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន ប្រាប់​ឲ្យ ដឹងថា នៅ​មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ​អាយុ​៦​ឆ្នាំ រួម​ជាមួយ​ម្ដាយ​របស់​គេ បាន​ដើរ​ឆ្លងផ្លូវ​៣៧១ ជាមួយគ្នា តែ​មិនដឹងថា ម្ដាយ​នាំ​កូន​ឆ្លងផ្លូវ​ប្រហែស​ឬ​យ៉ាងម៉េច​ទេ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5205 ដែល​មាន​ដឹក​ដែក​សរសៃ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ទិសដៅ​ពី​កើត​មក​លិច​ក្នុង​ល្បឿន​លឿន ហើយ​ក៏​បុក​ក្មេងស្រី​រងគ្រោះ​ខាងលើ បណ្ដាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង​ភ្លាមៗ​តែម្ដង​។ ចំណែកឯ​ម្ដាយ​ពុំ​រងរបួស​នោះ​ទេ​។​

ក្រោយ​កើតហេតុ​ភ្លាមៗ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ រហូត​ដល់​ផ្លូវ​ព្រះ​មុនី​រ៉េត (​ផ្លូវ​២១៧) កែង​ផ្លូវ​៣៧១ ចំណុច​ស្ពានដែក​ចំការ​ដូង ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ ហើយ​ប្រគល់ឲ្យ​សមត្ថកិច្ច​មូល​ដ្ឋា​ន​យក​ទៅ​កាន់​ប៉ុស្ដិ៍​បឹងទំពុន​២ ដើម្បី​សួរនាំ​ផងដែរ​។​

រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមច្បាប់​។ ដោយឡែក សព​ក្មេងស្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ឪពុក​ម្ដាយ ដឹកយក​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ច្បារអំពៅ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×