Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ បញ្ជាក់ថា​ពេល​ប្តី​នាង​មិន​នៅផ្ទះ ក៏​លួច​ឡើងទៅ​លើផ្ទះ ចាប់​ប្រពន្ធ​រំលោភ តែ​នាង​មិន​ព្រម ទើប​កាប់សម្លាប់

spot_img

​ព្រះវិហារ ៖ ជនសង្ស័យ​ម្នាក់​ដែល​រំលោភ​សម្លាប់​ប្រពន្ធ​គេ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ឡើងទៅ​លើផ្ទះ​ជនរងគ្រោះ ក្នុង​បំណង​សុំ​នាង​រួមភេទ តែ​នាង​មិន​ព្រម​និង​ស្រែក​ឱ្យគេ​ជួយ ទាញយក​កាំបិត​មក​កាប់​ស្លាប់​ក្នុង​ថ្លុកឈាម​។​

​ឃាតករ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ឡើងទៅ​ប្រុង​រំលោភ​ប្រពន្ធ​គេ ហើយ​កាប់សម្លាប់​ស្ត្រី​រងគ្រោះ បណ្តាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ម៉ោង​១១ ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​រុងរឿង​៥ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត បាន​ឲ្យ​ដឹងថា ឃាតករ​ឈ្មោះ គង់ ធី ហៅ អ៊ឹម ធី អាយុ​៥១​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ស្ត្រី​រងគ្រោះ មានឈ្មោះ យ៉ាន ចិ​ន្ថា ហៅ ឌូ អាយុ​៣០​ឆ្នាំ មុខរបរ​មេផ្ទះ​ស្នាក់នៅ ភូមិ​ឃុំ​ជាមួយគ្នា ដែល​ហេតុការណ៍​ចាប់រំលោភ​និង​សម្លាប់​នេះ នៅ​ម៉ោង​១១៖៣០​នាទី​យប់ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​លើផ្ទះ​ជនរងគ្រោះ​ភូមិ​រុងរឿង​៥ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ជនសង្ស័យ​ជា​ឃាតករ​ឈ្មោះ គង់ ធី បាន​សារភាពថា នៅ​យប់កើតហេតុ​ខ្លួន បាន​ផឹកស្រា​ស្រវឹង​ហើយនឹង​ឃើញ​ចង់​រួមភេទ ក៏បាន​ឡើងទៅ​លើផ្ទះ​ជនរងគ្រោះ​ដើម្បី​ចង់​រួមភេទ​ជាមួយ​នាង ខណៈពេលដែល​ដឹងថា​ប្តី​ស្ត្រីជន​រងគ្រោះ​មិន​នៅផ្ទះ​នោះ​។ ជនសង្ស័យ​បានបញ្ជាក់​ថា “​ខ្លួន​បាន​ឡើង​ទៅដល់​លើផ្ទះ​ស្ត្រី​រងគ្រោះ ហើយ​បាន​និយាយ​លួងលោម​និង​សុំ​នាង​រួមភេទ តែដោយសារ​នាង​មិន​ព្រម​និង​ស្រែកហៅ​អ្នកជិតខាង​ឱ្យជួយ​អន្តរាគមន៍ ហើយ​ពេលនោះ ខ្ញុំ​ខឹង ស្ទុះ​ទៅ​ទាញយក​កាំបិត មក​កាប់​មកលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​តែម្តង​”​។​

​សមត្ថកិច្ច បានឱ្យដឹងថា លុះ​មកដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជនសង្ស័យ​ខាងលើ ត្រូវបាន​កំលាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បានតែ​ម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ស្នាក់ការ​សន្តិសុខ​អាវុធហត្ថ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×