Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារ​កប់​ពពក ដែល​មាន​ដើមឈើ​ជាង ៣.០០០​ដើម នឹង​លេច​រូបរាង​នៅ​អាស៊ី ក្នុង​ឆ្នាំនេះ​

spot_img

​អគារ​កប់​ពពក ដែល​មាន​ដើមឈើ​ចំនួន ១.១១០​ដើម និង​រុក្ខជាតិ​ចំនួន ២.៥០០​គុម្ព នឹង​លេច​​រូបរាង​នៅក្នុង​ទីក្រុង Nangjing ប្រទេស​ចិន ខណៈ​ដែល​គំរោង​នេះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ ២០១៨​នេះ​។​​នេះ​បើ​តាម​ការចុះផ្សាយ​របស់ My Modern Met​។​

​អាគារ​ព្រៃ​នេះ​ជា​អ្នកចេញ​ម៉ូត​ដោយ​វិស្វករ​អ៊ីតាលី​ឈ្មោះ Stefano Boeri ហើយ​នៅ​ពេល​បញ្ចប់​ការសាងសង វា​នឹង​ក្លាយ​ជា​អាគារ​ព្រៃ​ដំបូង​គេ​បំផុត​នៅក្នុង​តំបន់​អាស៊ី​។​

​អាគារ Nanjing Towers នឹង​មាន​កំពស់ ១៩៩​ម៉ែត្រ និង​អាគារ​មួយទៀត​កំពស់​ជិត ១០៨​ម៉ែត្រ​។​ ពូជ​ដើមឈើ​ចំនួន ២៣​ប្រភេទ គេ​នឹង​យក​ដើម​នៅលើ​អាគារ​នោះ​។​

​បើ​តាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​បានឲ្យដឹងថា ព្រៃ​នៅ​លើ​អាគារ​នឹង​អាច​ផលិត​អ៊ុក​ស៊ី​សែន​ចំនួន​ជិត ៦០​គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ ខណៈ​ដែល​វា​ជួយ​ស្រូប​យក​ឧស្ម័ន​ឌី​អ៊ុក​ស៊ីត​ផងដែរ​៕ សុភ័ក្ត្រ

spot_img
×