Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មហាជន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​! ខណៈ​បុរស​២​នាក់​ធ្វើ​ទង្វើ​ឃោរឃៅ ចង​ឆ្កែ​ច្រើន​ក្បាល​ជ្រលក់​ក្នុង​ទឹក​បែបនេះ មិនដឹង​បំណង​អ្វី​? (មានវីដេអូ)

spot_img

​ខ្សែ​វីដេអូ​ឃ្លី​ប​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​សត្វ​ឆ្កែ​ជាច្រើន​ក្បាល ត្រូវបាន​ចងជើង និង​មាត់ រួច​ទម្លាក់​ចូលក្នុង​រណ្តៅ​ទឹក​មួយ នៅក្នុង​កោះ Bali បាន​កំពុង​បង្ក​ឲ្យ​រលក​កំហឹង​យ៉ាងខ្លាំង ពី​អ្នក​ស្រលាញ់​សត្វ ។ ហើយ​ករណី​ដ៏​ឃោរឃៅ​រីក​រាលដាល​នេះ ក៏បាន​លេចលឺ​ដល់​ប៉ូលីស​បើក​ការស៊ើបអង្កេតផងដែរ ។

​វីដេអូ​ឃ្លី​ប​ខ្លី​នេះ បានបង្ហាញ​សត្វ​ឆ្កែ​ជាច្រើន​ក្បាល ដែល​ត្រូវបាន​ចង​មាត់ និង​ជើង​ជាប់​គ្នា​១​គូៗ ត្រូវបាន​ពន្លិច​នៅក្នុង​រណ្តៅ​ទឹកតូច​មួយ មុនពេល​ដែល​បុរស​ម្នាក់​ក្នុងចំណោម​២​នាក់ បាន​ប្រើ​ដែក​ក្រ​ង៉ា​យ​លើក​ពួកវា​ចេញទៅ​ដាក់​លើ​ចិញ្ចើមផ្លូវ ។​

​ប៉ូលីស​និយាយថា សត្វ​ឆ្កែ​ទាំងនោះ​ត្រូវ​បានឃើញ​នៅតែមាន​ជីវិត បន្ទាប់ពី​ពួកវា​ត្រូវ​ស្រង់​ចេញពី​ក្នុង​ទឹក​ប៉ុន្មាន​វិនាទី ដូច្នេះ វា​ពុំ​ច្បាស់​ថា​តើ​ហេតុផល​របស់​ជនល្មើស​នៅក្នុង​វីដេអូ​នេះ គឺ​ក្នុង​បំណង​ធ្វើ​ឲ្យ​សត្វ​ឆ្កែ​ទាំងនោះ​ចុះខ្សោយ ឬ ក៏ «​ងូតទឹក​» ឲ្យ​ពួកវា​នោះទេ ។​

​វីដេអូ​នេះ​ត្រូវបាន​ស្ត្រី​ម្នាក់​ឈ្មោះ Dian Wedha បង្ហោះ​ឡើង​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១៧ ខែឧសភា ដោយ​វីដេអូ​នេះ​ត្រូវបាន​ថត​នៅ​ទីកន្លែង​មួយ​ក្នុង​តំបន់ Bangli នៃ​កោះ​បាលី ប្រទេស​ម៉ាឡេស៊ី ។​

​មេប៉ូលីស Bangli លោក Agus Tri Waluyuo បានបញ្ជាក់​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា នាយកដ្ឋាន​របស់លោក​កំពុងធ្វើការ​ស៊ើបអង្កេត​មួយ ។​

​លោក Waluyuo បាន​ថ្លែងថា​៖ «​យើង​កំពុង​ដំណើរ​រឿងនេះ ហើយ​បន្ទាប់មក ប្រសិនបើ​យើង​រកឃើញ​សកម្មភាព​បទល្មើស​ទាក់ទង​នឹង​ករណីនេះ យើង​នឹងធ្វើ​ដំណើរ​ទៅមុខ​ទៅតាម​នីតិវិធី​» ។​

​គួរ​បញ្ជាក់ថា កោះ Bali បាន​ហាមឃាត់​ការជួញដូរ​សាច់​ឆ្កែ​នៅក្នុង​កោះ ដោយ​ចេញ​នូវ​សេចក្តីសម្រេច​របស់​អភិបាលក្រុង នៅក្នុង​ខែកក្កដា ឆ្នាំ ២០១៧ ប៉ុន្តែ នៅតែមាន​របាយការណ៍​អំពី​ការលក់​សាច់​ឆ្កែ​នៅតែ​បន្ត​យ៉ាង​គគ្លើន ។​

​ទន្ទឹម​នោះ​ផងដែរ សមាគម​សុខុមាលភាព​សត្វ​បាលី (BAWA) បាន​ឆ្លើយតប​នឹង​វីដេអូ​នេះ​ផងដែរ ដោយ​ពន្យល់ថា បុ​រទាំង​នេះ​ពិតជា​មិនបាន​កំពុង​ងូតទឹក​ឲ្យ​សត្វ​ឆ្កែ​ទាំង​នោះទេ ដែល​ពួកគេ​កំពុង​ធ្វើបាប​សត្វ មុនពេល​សម្លាប់​ពួកវា​ដ៏​ឃោរឃៅ​មួយ ៕ ចន្ទី​

spot_img
×