Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​កម្ពុជា​ជាង ៩០​ភាគរយ គាំទ្រ​រាជរដ្ឋាភិបាល ក្នុង​ការដំឡើង​ពន្ធ​បារី ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​សុខភាព​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដេ​ប៉ាតឺ​ម៉ង់​ចិត្ដ​វិទ្យានៃ​សាកលវិទ្យាល័យ​ភូមិ​ភ្នំពេញ បានរួម​គ្នា​ចេញ​របាយការណ៍​ដោយ​បាន​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការដំឡើង​ពន្ធ​បារី ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​សុខភាព ។ ថ្នាំជក់ គឺជា​ផលិត​តែមួយគត់ ដែល​ធ្វើឲ្យ​អ្នកប្រើប្រាស់​ពាក់កណ្ដាល​ស្លាប់មុន​អាយុ​កំណត់​។ ក្នុង​មួយ​ឆ្នាំៗ​ថ្នាំជក់​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​៨​លាន​នាក់​ស្លាប់ នៅលើ​ពិភពលោក និង​ជិត​១​ម៉ឺន​នាក់​នៅ​កម្ពុជា ។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​បង្ហាញ​លទ្ធផល​លទ្ធផល​នៃ​ការវាសស្ទង់​មតិ​យុវជន​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​បារី កាលពី​ព្រឹក​ថ្ងៃទី​២២​ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​កូរ៉េ លោក​ផាន់ ចាន់​ពៅ ប្រធាន​ដេ​ប៉ាតឺ​ម៉ង់​ចិត្ដ​វិទ្យានៃ​សាកលវិទ្យាល័យ​ភូមិ​ភ្នំពេញ បាន​ថ្លែងថា បើ​យោង​តាម​ទឡ្ហីករណ៍​របស់​អង្គការ​សុខភាព​ពិភពលោក និង​ធនាគារ​ពិភពលោក ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ និង​ធ្វើ​ឲ្យ​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុង​ការរួមចំណែក​កាត់បន្ថយ​ហានិភ័យ​បណ្ដាលមកពី​ការប្រើប្រាស់​ថ្នាំជក់ និង​ធ្វើឲ្យ​កើន​ចំណូល​ពន្ធ​ជាតិ​បាន​យ៉ាង​ក្រាសក្រែល​។​

​លោក​បាន​បន្ត​ថា​ការសិក្សា​ស្រាវជ្រាវ​ពិតជា​មាន​សារសំខាន់​សម្រាប់​ជា​មូលដ្ឋាន​នៅ​ក្នុង​ការទទួលបាន​នូវ​ភស្តុតាង​នៅ​ក្នុង​ការសម្រេចចិត្ត​ក៏​ដូចជា​ការបង្កើត​នូវ​គោលនយោបាយ​និង​វា​ជា​ចាំបាច់​នូវក្នុង​ការសិក្សា​ស្រាវជ្រាវ​អង្កេត​ពិគ្រោះ​ពី​ទស្សន​យុវជន​លើ​តម្លៃ​បារី ដើម្បី​កាត់បន្ថយ​ឬ​បញ្ឈប់​ការឈប់​បារី​។​តាមរយ​ការសិក្សា​ស្រាវជ្រាវ​និង​ជួយ​លើកកម្ពស់​សុខភាព​ថ្នាំជក់​នៅក្នុង​ប្រទេស​កម្ពុ​ជា ពីព្រោះ​មាន​តែ​ការស្រាវជ្រាវ​នេះ​ទេ ដែល​អាច​ឲ្យ​រក​ឃើញ​នូវ​ហេតុផល​ថ្មី ហេតុផល​នៃ​បញ្ហា និង​អាច​ជួយ​រក​គន្លឹះ​ដោះស្រាយ និង​របៀប​រៀបចំ​នូវ​ផែនការ និង​យុទ្ធសាស្ត្រ​នានា សម្រាប់​អភិវឌ្ឍន៍​។

​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​បារី​លក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន​មាន​ម្លៃ​ទាប ជា​មធ្យម​ត្រឹមតែ​១០០០​រៀល​ក្នុង​មួយកញ្ចប់ ចំពោះ​បារី​ថោក និង​៥០០០​ពាន់​រៀល​ជា​មធ្យម​បារី​ថ្លៃ​។ បារី​មាន​តម្លៃថោក គឺ​ជំរ​ញ​ឲ្យមាន​ការជក់បារី​ច្រើន​ចំពោះ​អ្នក​ជក់​ស្រាប់ និង​លើក​ទឹកចិត្ដ​កុមារ យុវជន និង​ស្ដ្រី​ឲ្យ​ចាប់ផ្ដើម​ជក់បារី ដែល​នឹង​នាំទៅរក​ការកើត​ជំងឺ ពិការភាព និង​ស្លាប់​នៅ​ទីបំផុត​។​

​តាម​លទ្ធផល​នៃ​ការវាសស្ទង់​មតិ​យុវជន​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​បារី​ដែល​បាន​ធ្វើឡើង​ដោយ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដេ​ប៉ាតឺ​ម៉ង់​ចិត្ដ​វិទ្យានៃ​សាកលវិទ្យាល័យ​ភូមិ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៧ បានបង្ហាញ​ថា យុវជន​កម្ពុជា​ប្រមាណ​៥០​ភាគរយ ចង់​ឲ្យ​បារី​មាន​តម្លៃ​ទាប​បំផុត​ចាប់ពី​៦០០០​រៀល​ទៅ​១០០០០​រៀល ហើយ​៥០​ភាគរយ​ទៀត ចង់ឲ្យ​បានបារី​មានតម្លៃ​១០០០០​រៀល​ឡើងទៅ ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដាល​មកពី​ការជក់បារី​។​

​បើ​តាម​លោក ស្រី សុជាតិ អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាករ​ពិសេស​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ទោះបីជា​មាន​ការដំឡើង​ពន្ធ​លើ​លិត​ផល​ថ្នាំជក់​កន្លងមកក៏​ដោយ​ក៏​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មន​អត្រា​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ទាប​បំផុត​ក្នុង​បណ្ដា​អាស៊ាន​។ តាម​អនុសាសន៍​របស់​ធនាគា​រ​ពិភពលោក និង​អង្គការ​សុខភាព​ពិភពលោក​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ គួរ​មាន​អត្រា​៧០​ភាគរយ​ធៀប​នឹង​តម្លៃ​បារី​លក់រាយ​។ ប៉ុន្ដែ​ជាក់ស្ដែង កម្ពុជា​មាន​អត្រាពន្ធ​លើ​ផលិតផល​ថ្នាំជក់​ត្រឹមតែ​២៥​ភាគរយ​-៣០​ភាគរយ​ប៉ុណ្ណោះ​ធៀប​នឹង​តម្លៃ​បារី​លក់រាយ ខណៈ​ប្រទេស​ថៃ​មាន​អត្រា​៧០​ភាគរយ ប្រទេស​សឹង្ហ​បុរី​មាន​៦៦​ភាគរយ​នៃ​តម្លៃ​បារី​លក់រាយ​។​លោក​បន្តថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​បារី​ចំនួន​១៨ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ក្រុមហ៊ុន​បារី​នាំចូល​នោះទេ​។ លោក​មិន​បាន​បង្ហាញ​អំពី​ចំណូល​ពន្ធ​ដែល​បានមកពី​បារី​នោះទេ ប៉ុន្តែ​លោក​បញ្ជាក់​យ៉ាងខ្លី​ថា ចំណូល​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ គឺ​មាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ​។

​ចំណែក​លោក​យ៉ិល ដា​រាវុ​ធ នាយក​ប្រតិបត្តិ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​ថ្លែងថា តាមរយៈ​លទ្ធផល​ស្ទង់​មតិ​នេះដែរ យុវជន​កម្ពុជា​៩០​ភាគរយ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​បណ្ដាលមកពី​ការជក់បារី​។ យុវជន​៩៨​ភាគរយ សូម​ណូម​ពរ​ឲ្យ​រាជរដ្ឋាភិបាល លៃ​ទុក​ពន្ធ​មួយចំណែក ដែល​បានមកពី​ការជក់បារី សម្រាប់​គាំទ្រ​ដល់​វិស័យ​សុខាភិបាល និង​វិស័យ​ផ្សេងៗ​ទៀត ដូច​ការ អនុវត្ដ​នៅក្នុង​បណ្ដាល​ប្រទេស​អាស៊ាន​មួយចំនួន​។

​ចំណែក​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានបញ្ជាក់​ថា ក្រុមហ៊ុន​ថ្នាំជក់​ទាំងអស់​ដែល​កំពុង​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​ជា​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍ ហើយ​យុទ្ធសាស្ត្រ​របស់​ពួកគាត់​មាន​លក្ខណៈ​ស្មុគស្មាញ ហើយ​ការលក់​តម្លៃ​បារី​ទាប គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ដែរ​ដើម្បី​ទាក់ទាញ​អ្នក​ជក់ ក្នុង​ចំណោម​យុវជន​និង​កុមារ ចំណែក​មនុស្ស​វ័យចាស់​មាន​ចំនួន​តិចតួច​។ យើង​ដឹង​ហើយ​ថា​បារី​នឹង​ធ្វើឲ្យ​អ្នកជ​ក់​ស្លាប់​ក្នុងពេល​ណាមួយ​ជាក់​ជាមិនខាន ដោយសារ​ក្នុង​បារី​មាន​សារធាតុ​គីមី​ជាង​៨​ពាន់​ប្រទេស ហើយ​ក្នុងនោះ​មាន​ជាតិ​ញៀន​មួយ​ប្រភេទ ដែល​មិន​អាច​ឲ្យ​អ្នកជ​ក់​ផ្តាច់​បាន និង​ជក់​ជា​រៀងរហូត​។ លោក​មុំ គង់ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​នៅពេលដែល​រាជរដ្ឋាភិបាល​មានបំណង​ដំឡើង​ពន្ធ​លើ​ផលិតផល​បារី​ម្តងៗ តែងតែ​មាន​ការប្រឆាំង​អំពី​ក្រុមហ៊ុន​ថ្នាំ​ជ​​ក់ ដោយ​លើក​ហេតុផល​ថា​ពួកគាត់​រកស៊ី​មិន​ចំណេញ និង​ថា​ពន្ធ​លើ​ផលិតផល​បារី​នៅ​កម្ពុជា​ខ្ពស់ តែ​តាមពិត​បើ​ធៀប​នឹង​ប្រទេស​អាស៊ាន​ដទៃទៀត គឺ​ប្រទេស​កម្ពុជា​យើង​អត្រា​យកពន្ធ​ទាប​ជាង​គេ ក្នុង​ចន្លោះ​អត្រា​ពី​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ គឺ​២៥​ភាគរយ​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក និង​៣០​ភាគរយ​ចំពោះ​ក្រុមហ៊ុន​នាំចូល​ពី​បរទេស​”៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×