Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងស្រី​អាយុ​១២​ឆ្នាំ ខណៈ​កំពុង​ដើរ​ផ្សារ​ជាមួយ​ម្តាយ​សុខៗ ស្រាប់តែ​បុរស​ចម្លែក​ឆ្មក់​ចូលចាប់​នាំយកទៅ​យ៉ាង​លឿន (​មាន​វីដេអូ​)

spot_img

​ស្ត្រី​ជា​ម្តាយ​ម្នាក់​នៅក្នុង​ទីក្រុង Shezhen ប្រទេស​ចិន ខណៈ​កំពុង​នាំ​កូនប្រុស​ស្រី​របស់គាត់ ដើរ​នៅក្នុង​ផ្សារ​ទំនើប​មួយ នៅពេលនោះ ស្រាប់​តែមាន​បុរស​ចម្លែក​ម្នាក់ បាន​ឆ្មក់​ចូលទៅ​ចាប់​កូនស្រី​អាយុ ១២ ឆ្នាំ របស់​នាង អូស​រុញ​ចូល​តាម​ច្រក​អគ្គីភ័យ​មួយ​យ៉ាង​លឿន ។​

​យោងតាម​វីដេអូ ស្ត្រី​ម្នាក់ និង​កូនប្រុស​ម្នាក់​របស់​នាង​ដើរ​នៅខាងមុខ រីឯ​កូនស្រី​របស់​នាង​ម្នាក់ទៀត ដើរ​ខាងក្រោយ ។ ខណៈពេលដែល​ពួកគេ​កំពុង​ដើរ​សុខៗ ស្រាប់តែ​បុរស​វ័យក្មេង​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​អាវ​ស ខោ​ខ្មៅ បាន​ស្ទុះ​ចូលទៅ​ចាប់​ក្មេងស្រី​នោះ នាំយក​ទៅកាន់​ច្រកចេញ​មួយ​យ៉ាង​លឿន​តែម្តង ។ ភ្លាមៗ​នោះ​ផងដែរ ដោយ​លឺ​សម្រែក​ឲ្យ​ជួយ​របស់​កូនស្រី ម្តាយ​នោះ និង​កូនប្រុស​របស់​នាង ក៏​ស្ទុះ​ដេញតាម​ពីក្រោយ ។​

​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ​ផងដែរ ក៏បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោឡើង ពី​អ្នកដើរ​ផ្សារ​ជាច្រើន នាំគ្នា​ស្វះស្វែង​ជួយសង្គ្រោះ​ក្មេងស្រី​ដែល​ត្រូវបាន​ចាប់ជំរិត​នោះ ។​

​ទោះយ៉ាងណា ដោយមាន​ការសហការ​ជួយសង្គ្រោះ​ពី​បុរស​ម្នាក់ ទីបំផុត ម្តាយ​ដែលមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង អាច​រំដោះ​កូនស្រី​ចេញពី​ដៃ​ជនល្មើស មក​ខាងក្រៅ​វិញ​ដោយ​សុវត្ថិភាព ។

​ក្មេងស្រី​រងគ្រោះ​បាន​និយាយថា​៖ «​ខ្ញុំ​បាន​យក​ជើង​ខ្ជា​ស់​ទ្វារ ដើម្បី​ជំនះ​ការបង្ខំ​នាំយក​ទៅដោយ​បុរស​នោះ ។ នៅ​គ្រានោះ ម្តាយ​របស់ខ្ញុំ​ពុំ​អាចជួយ​ទាញ​នាង​ចេញ​បានទេ ព្រោះ​ខ្លួន​ខ្ញុំ​នៅ​ខាងក្នុង ហើយ​ដៃ​ម្ខាង​របស់​ខ្្​ុំ​បញ្ចេញ​ខាងក្រៅ ។ ប៉ុន្តែ សំណាង​ណាស់ ដែល​ពូ​ម្នាក់​បាន​ជួយ​ទាញ​ខ្លួន​នាង​ចេញពី​ក្នុង​បន្ទប់​នោះ ។​

​បន្ទាប់ពី​ក្មេងស្រី​រងគ្រោះ​បាន​រំដោះ​ចេញ​ខាងក្រៅ​វិញ ភ្លាមៗ​នោះ គេ​ក៏​បានឃើញ​បុរស​ចម្លែក​នេះ ចេញមក​តាម​ក្រោយ​ផងដែរ ។​

​ទោះយ៉ាងណា បុរស​រូបនេះ​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​នាំទៅ​កាន់​ប៉ុស្តិ៍ ដើម្បី​ស៊ើបអង្កេត​មូលហេតុ​បន្ថែម ៕ ចន្ទី​

spot_img
×