Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យអុំទូក​៣​ថ្ងៃ មាន​សំរាម​ជាង ៨០០០​តោន​

spot_img

​ភ្នំពេញ ​៖ ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក​រយៈពេល​៣​ថ្ងៃ បានបញ្ចប់​ទៅដោយ​ចុងក្រោយ បាន​បន្សល់ទុក​នូវ​បរិមាណ​សំរាម​ជាង​៨០០០​តោន ជាពិសេស​នៅ​តំបន់​ខណ្ឌ​ទាំង​៤ ដែលជា​ទីតាំង​ប្រារព្ធ​ពិធី តែ​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រមូល​និង​ដឹក​ចេញ​អស់​នៅ​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ទីចាត់ការ​គ្រប់គ្រង​សំណល់​រាជធានី​ភ្នំពេញ​។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា​ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​,​អាជ្ញាធរ​ដែនដី​ខណ្ឌ​ពាក់​ព​ន្ធ័​,​ក្រុម​កាយ​រិ​ទ្ធិ​,​ក្រុមយុវជន​,​មន្ទីរ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​,​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​,​ក្រុមហ៊ុន​ស៊ីន​ទ្រី ដែល​ដឹកនាំ​ធ្វើ​សកម្មភាព​ដោយ​លោក នួន ផារ​ត្ន័ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ចូលរួម​បោស​សំរាម និង​លាង​សំអាត​តាម​សួនច្បារ​នានា ជាពិសេស​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី ,​សួន​វិមានឯករាជ្យ នាគ​បាញ់​ទឹក​,​សួន​មុខ​ព្រះបរមរាជវាំង​,​សួន​សម្តេច​តេ​ជោ​ហ៊ុនសែន និង​សួន​មាត់ទន្លេ​ជាដើម​ដើម្បី​លើក​កំពស់​សោភ័ណភាព​តាម​សួនច្បារ ទី​រមណីយដ្ឋាន​នានា​ឡើងវិញ​ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​៣​ថ្ងៃ​។​

​ក្នុងនោះ​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖​បុណ្យអុំទូក​ឆ្នាំនេះ សួនច្បារ​របស់​យើង​មានការ​ខូចខាត​តិចតួច​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦​។​តាម​សួនច្បារ​នានា​អង្គភាព​សួនច្បារ​បាន​ចងខ្សែ​ព័ទ្ធ​ហាម​មិនអោយ​មានការ​លក់ដូរ​លើ​សួន​,​ឬ​ដើរ​ជាន់​ស្មៅ​.​ផ្កា​។​តាម​ការវាយតំ​លៃ​ពី​ក្រុមមន្ត្រី​ឲ្យ​ដឹងថា​៖​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំនេះ មាន​ប្រជាពលរដ្ឋ​មកលេង​បុណ្យ​ថ្ងៃទី​១​ជាង​៦០​ម៉ឺន​នាក់​,​ថ្ងៃទី​២ ជាង​១​លាន​នាក់ និង​ថ្ងៃទី​៣​ជាង​១​លាន​៥​សែន​នាក់​។

​តែ​ទោះបីជា​យ៉ាងណា​អាស្រ័យ​ដោយមាន​ការរៀបចំ​ម៉ត់ចត់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​,​ការដាក់​ធុងសំរាម​,​កញ្ឆេ​ដាក់​សំរាម​យ៉ាងច្រើន​តាម​ទីតាំង​ប្រារព្វ​ពិធី​,​ការអប់រំ​ផ្សព្វផ្សាយ​ត្រូវបាន​ធ្វើឡើង​ជាប្រចាំ និង​ការអប់រំ​តាម​តូប​លក់ដូរ គួបផ្សំ​នឹង​ការយល់ដឹង​ពី​ប្រជាពលរដ្ឋ ធ្វើឱ្យ​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ក្នុង​ព្រះរាជ​ពិធីបុណ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុន​។​កំលាំង​បុគ្គលិក កម្មករ​ដែល​បាន​បំពេញការងារ​ក្នុងការ​ប្រមូល​សំរាម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​សរុប​មាន​ប្រមាណ​១​ពាន់​នាក់​ដោយបាន​បែង​ចែកជា​២​វេន​គឺ​ទី​១៖​ចាប់ពី​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​១៦​រសៀល​,​និង​វេន​យប់​ចាប់​អនុវត្ត​ពី​ម៉ោង​១​យប់​ដល់​ម៉ោង​៥​ភ្លឺ​រួមជាមួយ​រថយន្ត និង​រទេះដឹក​សំរាម​ជាច្រើន​គ្រឿង​។​
​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ពិធីបុណ្យ​អុំទូក​ឆ្នាំ​បានរៀបចំ​លក្ខណៈ​ល្អប្រសើរ​ក្នុងនាម​ម្ចាស់ផ្ទះ​សំរាប់​ព្រះរាជ​ពិធីបុណ្យ​ដែល​ធ្វើ​ឲ្យ​ពិធីបុណ្យ​៣​ថ្ងៃនេះ​បាន បញ្ចប់ទៅ​ប្រកបដោយ​ក្តីសប្បាយ​រីករាយ និង​ប្រកបដោយ​មោ​ទ​នះ​ភាព​ក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​៕ ដោយ​៖​កូ​ឡាប​

spot_img
×