Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​ខេត្តតាកែវ​រកឃើញ​មុខម្ហូប​៤​មុខ​ទៀត​ដែល​មាន​ផ្ទុក​នៅ​សារធាតុ​គីមី​និង​ហាមឃាត់​មិនអោយ​មាន​ការលក់​នៅលើ​ទីផ្សារ​

spot_img

​តាកែវ​ ៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​តាកែវ​បាន​រកឃើញ​មុខ​ម្ហូប ៤​មុខ​បន្ថែមទៀត​ដែល មាន​សារធាតុ​គីមី​បូរ៉ាក់ និង​សំណល់​ថ្នាំ​កសិកម្ម នៅ​ផ្សារ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​រថយន្ត​ពិសោធ​ន៏​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល កាលពី​ព្រឹក​ថ្ងៃទី ២២ ឧសភា ២០១៨ នេះ ។​

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ពត័មាន​បន្ទាប់ពីបញ្ច​ប់នៅសកម្មភាព​ចុះ​ពិនិត្យ​មុខ​ម្ហូប បន្លែ​ផ្លែឈើ និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន នៅក្នុង​ផ្សារ​អង្គតាសោម លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បានអោយដឹងថា ក្នុង​ថ្ងៃនេះ​ក្រុម​មន្ត្រី​ជំនាញ​កាំកុងត្រូល​រួម​ជាមួយ​រថយន្ត​ពិសោធ​ន៏​ចល័ត របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន បន្ត​ធ្វើ​ការត្រួតពិនិត្យ​ពិសោធ​ន៏ លើ​មុខម្ហូប​ជាច្រើន ដែល​ជា​គ្រឿងឧបភោគ​បរិភោគ ដែល​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង បរិភោគ​ជាប្រចាំ នៅក្នុង​ផ្សារ​អង្គតាសោម ដោយ​ក្នុង​នោះ​យើង​បាន​យក មុខម្ហូប​ចំនួន ៣៣​មុខ ដែល​ជា​ប្រភេទ​បន្លែ​ផ្លែឈើ ស្ករត្នោត គុយទាវ ប្រហុក ជ្រក់ បង្គា​រ មឹក យកមក​ធ្វើការ​ពី​សោធ​ន៏ នៅក្នុង​រថយន្ត​ចល័ត ហើយ​បាន​រកឃើញ​មុខ​ម្ហូប ចំនួន ៤​មុខ រួម​មាន​មាន គុយទាវ​សរសៃ​ធំ ប្រហិត​ប៉ាតេ​ជ្រុង មាន​ផ្ទុក​នៅ​សារធាតុ​គីមី​បូរ៉ាក់ និង បន្លែ​ស្ពៃក្តោប ស្លឹក​ខ្ទឹម មាន​ផ្ទុក​សំណល់​ជី​កសិកម្ម ។​

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​បន្តថា បន្ទាប់ពី​រកឃើញ​នៅមុខ​ម្ហូបអាហា​រទាំង ៤​មុខ​នេះ​ថា​មាន​ផ្ទុក​នៅ​សារធាតុ​គីមី និង​សំណល់​ជី​កសិកម្ម​នោះ រូប​លោក​មាន​វិធានការ ដោយ​អោយ​មន្ត្រី​ជំនាញ​ដែល​ឈរជើង​នៅ​ច្រកទ្វារព្រំដែន​ទាំងអស់​ទប់ស្កាត់ មិនអោយ​មាន​ការ​នាំ​ចូល​នៅ​បន្លែ​ពីមុខ គឺ​ប្រភេទ​បន្លែ​ស្ពៃក្តោប និង​ស្លឹក​ខ្ទឹម ចូល​មក​លក់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ឡើយ ។ លុះត្រាតែ​មាន​លិខិតអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​របស់​ប្រទេស​វៀតណាម ថា ប្រភេទ​បន្លែ​ទាំង​ពីរ​មុខ​នេះ មិនមាន កាកសំណល់​ជី​កសិកម្ម នៅលើ​បន្លែ​នេះ រួច​មន្ត្រី​ជំនាញ​របស់​យើង​និង​ធ្វើការ​ពិនិត្យ​សារជាថ្មី ទើប​អាច​នាំ​ចូល​មក​លក់​វិញ​បាន ។ ដោយឡែក​ចំពោះ សាច់​ប៉ាតេ​ជ្រុង​ដែល​ផលិតម​ក​មាន​ផ្ទុ​កនៅ​សារធាតុ​គីមី​បូរ៉ាក់​វិញ គឺ​មន្ត្រី​ជំនាញ​យើង​បាន​ធ្វើ​ការស្រាវជ្រាវ រកឃើញ​នៅ​ប្រភព​ទីតាំង​នៃ​ការផលិត​ហើយ នៅ​រាជធានី​ភ្នំពេញ ហើយ​លោក បាន​ផ្តល់​ដំណឹង​នេះ​អោយ​ទៅ​ថ្នាក់លើ​ធ្វើការ​ស្រាវជ្រាវ​រក​ទីតាំង​ផលិត ដើម្បី​ធ្វើ​ការទប់ស្កាត់​ហើយ ។ ចំណែកឯ​អាជីវករ​ដែល​ជា​អ្នក​លក់​គុយទាវ ឈ្មោះ ចែ អិត លក់​នៅក្នុង​ផ្សារ​អង្គតាសោម​នោះ គឺ​លោក​បាន​ផ្តល់​ដំណឹង​ទៅ​អជ្ញាធរ​ស្រុក រួចហើយ ហើយ​អាជ្ញាធរ​ស្រុក​ត្រាំកក់ និង​ចុះ​ទៅ​បិទ​ទីតាំង​ផលិត​របស់គាត់ នៅ​ឃុំ​លាយ​បូរ ៕ តាកែវ​

spot_img
×