Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! នាំគ្នា​អបអរ​ថ្ងៃ «I Love You» មានអី ខាងស្រី​ធ្វើ​ឲ្យ​ខាងប្រុស​ស្ទើរ​ដាច់​អណ្តាត (​មាន​វីដេអូ​)

spot_img

​ក្នុង​ថ្ងៃ «​ខ្ញុំ​ស្រលាញ់​អ្នក (I Love You)» របស់​ចិន កាលពី​ម្សិលមិញ នារី​ម្នាក់​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ស្លុតរន្ធត់​ជាខ្លាំង ខណៈ​នាង​ស​ម្រេច​ចិត្ត​អបអរ​ឱកាស​ដ៏​ពិសេស​នេះ ប៉ុន្តែ បាន​​ធ្វើ​រឿង​មួយ​ដ៏​ហួស​ចិត្ត ដោយ​​ខាំ​អណ្តាត​មិត្ត​ប្រុស​របស់ខ្លួន​ស្ទើរ​ដាច់ ។​

​វីដេអូ​មួយ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង នៅក្នុង​បណ្តាញ​សង្គម​ប្រទេស​ចិន ដែល​បានបង្ហាញ​ពី​ទិដ្ឋភាព​របស់​គូស្នេហ៍​មួយគូ កំពុង​ស្អិត​ជាប់មាត់​គ្នា ខណៈ​ខាង​ប្រុស​ខំប្រឹង​ព្យាយាម​ខ្លួន​ចេញ ស្ថិតនៅតាម​ដងផ្លូវ​មួយកន្លែង​ក្នុងស្រុក Qianshan ខេត្ត Anhui ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Shanghaiist ។​

​ជាក់ស្តែង ភាគី​ខាង​ប្រុស​ត្រូវបាន​មិត្តស្រី​របស់គាត់ ខាំ​អណ្តាត​ជាប់​ពុំ​ព្រម​លែង​នោះទេ បើទោះបី​បុរស​នោះ​ខំប្រឹង​រំដោះខ្លួន​ចេញ ព្រមទាំង​មាន​ជំនួយ​ពី​ប៉ូលីស​ជួយ​ផ្តាច់​បំបែក​ពួកគេ​យ៉ាងណាក៏ដោយ ។​

​ដោយសារ​នារី​នោះ​នៅតែ​ជំនះ​ពុំ​ព្រម​លែង ជាហេតុ​ធ្វើ​ឲ្យ​ប៉ូលីស​បង្ខំចិត្ត​ត្រូវ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​ជំរុញ​ឲ្យ​នាង​ដោះលែង​មិត្ត​ប្រុស​របស់ខ្លួន ។ ទីបំផុត ពួកគេ​ក៏ត្រូវ​បាន​ផ្តាច់ចេញ​ពីគ្នា ហើយ​ជា​លទ្ធផល អណ្តាត​របស់​បុរស​នោះបាន​រងរបួស​ចេញឈាម ប៉ុន្តែ វា​ពុំទាន់​ដាច់​នៅឡើយ​ទេ ។​

​សូមបញ្ជាក់ថា “I Love You” គឺជា​ថ្ងៃមួយ​ដែល​គេ​ស្គាល់​ថា​ជា​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​នៅលើ​អ៊ី​ន​ធើរ​ណេ​តរបស់​ចិន ដែល​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​២០ ខែឧសភា​, ដោយ​ត្រូវបាន​បំផុសគំនិត​ឡើងជា​ការពិត​ថា នៅក្នុង​ភាសា​ចិន​លេខ “5-2-0“ សម្លេង​ដូច “I Love You” ។​

​ទោះយ៉ាងណា គេ​ពុំ​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​នារី​រូបនោះ សម្រេចចិត្ត​ខាំ​អណ្តែត​មិត្ត​ប្រុស​ខ្លួន​ជាប់​ពុំ​ព្រលែង​បែបនេះ​នោះទេ ។ ប៉ុន្តែ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ភាគច្រើន បាន​សង្ស័យថា នារី​នោះ​ប្រហែល​ទំនង​មាន​បញ្ហា​ស្មារតី​ផ្លូវចិត្ត ។ តែ​សំណាង​ហើយ ដែល​មិត្ត​ប្រុស​នោះ អណ្តាត​របស់គាត់​ពុំ​ដាច់ ៕ ចន្ទី​

spot_img
×