Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ជាង​មួយ​លាន​នាក់ កំពុង​ធ្វើការ​នៅ​ថៃ ហើយ​ជាង​៣០​ភាគរយ គឺ​ស្រប​ច្បាប់​

spot_img

​ភ្នំពេញ ៖ របាយការណ៍​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានបញ្ជាក់​ថា នាពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ពលករ​ខ្មែរ​ជាង​មួយ​លាន​នាក់ កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ក្នុងនោះ ជាង​៣០​ភាគរយ គឺ​ស្រប​ច្បាប់ និង​មាន​ឯកសារ​ត្រឹមត្រូវ​ស្រប​តាម​កិច្ចព្រមព្រៀង រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​ថៃ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​ភាពស្របច្បាប់​ជូន​ពលករ​ដែល​បាន​កំពុងតែធ្វើការ​នៅ​ប្រទេស​ថៃ និង​បើក​កន្លែង​ធ្វើ​លិខិតឆ្លងដែន និង​ប័ណ្ណ​អនុញ្ញាត​ការងារ​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន ឲ្យមាន​ដំណោះស្រាយ​មួយ​ក្នុង​ការការពារ​ពលក​រ​ពី​ការរំលោភ​បំពាន និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព​ពី​ពលករ​ខុសច្បាប់​។​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា​នេះ នៅ​ក្រសួង​មហាផ្ទៃ បាន​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៨ ។​

​សម្តេច​ក្រឡាហោម​បាន​លើកឡើង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កិច្ច​ការងារ​ជាច្រើន ដោយ​ប្រឹងប្រែង​ជាមួយ​សហគមន៍​អន្តរជាតិ និង​ប្រទេស​ពាក់ព័ន្ធ​ដោយ​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល និង​អង្គការ​ដៃគូ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​បង្កើត​ឱកាស​ការងារ និង​ខិតខំ​ការពារ​ផលប្រយោជន៍​ដល់​ពលករ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​ខិតខំ​ការពារ​ពី​ការរំលោភបំពាន​និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព​។​

​លោកជំទាវ ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានបញ្ជាក់​ថា អាជ្ញរធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ ក្រោមរូបភាព​និរទេស​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​សរុប​មាន​ចំនួន ៧៣.២៧៥​នាក់ ស្រី​២៥.៥៨០​នាក់​។ ចំណែក​ខេត្តបាត់ដំបង បាន​ទទួល​ពលករ​ខ្មែរ​ពី​អាជ្ញាធរ​ថៃ មាន​ចំនួន ៥៦.៧២០​នាក់ ស្រី​២៥.២៥០​នាក់​។ រី​ឯ​ខេត្ត​ប៉ៃលិន​ទទួល​ពលករ​ខ្មែរ​ពី​អាជ្ញាធរ​ថៃ មាន​ចំនួន ១.២៤៦​នាក់ ស្រី​៥១៧​នាក់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×