Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​ក្រុមហ៊ុន បន្ទាយស្រី​ដែល​ទទួលបាន​ម៉ៅ​ការធ្វើ​ផ្លូវ​មួយ​ខ្សែ ខេត្ត​ព្រះវិហារ ទទួលរង​ការប្តឹង​រឿង​ជំពាក់​ប្រាក់ និង​ចេញ​សែក​ស្អុយ​រាប់​ម៉ឺន​ដុល្លារ​

spot_img

ខេត្ត​ព្រះវិហារ​៖ តំណាង​ក្រុមហ៊ុន បន្ទាយស្រី ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ម៉ៅ​ការធ្វើ​ផ្លូវ​មួយ​ខ្សែ ចាប់​ពី​ស្រុក​ត្បែងមានជ័យ ទៅ​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ត្រូវបាន​គេ​ប្តឹង​រឿង​ជំពាក់​ប្រាក់ និង​ចេញ​សែក​ស្អុយ​សរុប​ជាង​៦​ម៉ឺន​ដុល្លារ ពាក់ព័ន្ធ​នឹង​ការទិញ​ថ្ម​យកទៅ​ក្រាលផ្លូវ​។​

ជនរងគ្រោះ​ដែល​រង​នូវ​ការ​ឆបោក​ខាងលើនេះ គឺ​លោក ម៉ក់ ស៊ុន​ហេង អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​គោក​បេង សង្កាត់​ប្រណាក ក្រុង​-​ខេត្ត​ព្រះវិហារ​។ លោក ម៉ក់ ស៊ុន​ហេង បាន​ដាក់​ពាក្យបណ្តឹង ទៅកាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ ដោយ​ប្តឹង​ឈ្មោះ ឈឹម រតនៈ​សុ​វណ្ណា ដោយ​ចោទប្រកាន់​ពីបទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន និង​រំលោភ​លើ​សេចក្តិទុកចិត្ត​» ដែល​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ទំ​ន​បន់ សង្កាត់​ប៉ា​ហាល ក្រុង​-​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៨​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​អ្នកព័ត៌មាន​យើង​បាន​ព្យាយាម​អោយ​មាន​ការបំភ្លឺ​ពី​ខាង​តំណាង​ក្រុមហ៊ុន បន្ទាយស្រី ផងដែរ តែ​មិន​អាច​ទំនាក់ទំនង​បាន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×